ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផ្កាយព្រះគ្រោះ​ក្រិន​ថ្មី​ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​ឯកសារ​វិទ្យាសាស្ត្រ «Science» ឱ្យ​ដឹង​ថា ផ្កាយព្រះគ្រោះ​ក្រិន​មួយ​ដួង​ថ្មី បាន​បង្ហាញ​ជា​លើក​ដំបូង​ក្នុង​កិច្ចប្រជុំ​សមាគម​តារាសាស្ត្រ​អា​មេ​រិ​ក​នៅ​ក្រុង​វ៉ាស៊ី​ន​តោន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​ឯកសារ​វិទ្យាសាស្ត្រ «Science» ឱ្យ​ដឹង​ថា ផ្កាយព្រះគ្រោះ​ក្រិន​មួយ​ដួង​ថ្មី បាន​បង្ហាញ​ជា​លើក​ដំបូង​ក្នុង​កិច្ចប្រជុំ​សមាគម​តារាសាស្ត្រ​អា​មេ​រិ​ក​នៅ​ក្រុង​វ៉ាស៊ី​ន​តោន កាលពីថ្ងៃ​ទី​១០ តុលា ២០១៥ ។ ផ្កាយ​ក្រិន​នោះ​ជា​វត្ថុ​នៅ​ឆ្ងាយ​បំផុត​នៃ​ប្រព័ន្ធ​សុរិយៈ (​ផែនដី​) របស់​យើង ដូចដែល​ធ្លាប់​ជួប​នា​ពេល​កន្លង​មក ។

ផ្កាយ​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្កាយ​ភ្លុ​យ​តូ​ដល់​ទៅ​៣​ដង (V774104) ដែល​រក​ឃើញ​ដោយ​ម៉ាស៊ី​ន​ថត​តេ​ឡេ​ស្កុប ឬ​ម៉ា​ស៊ី​ន​ថត​ទូរទស្សន៍ «​ស៊ូ​បា​រូ​» ទំហំ​៨​ម៉ែត្រ​របស់​ជប៉ុន ស្ថិត​នៅ​លើ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក ។

តំណែង​នៃ​ផ្កាយព្រះគ្រោះ​មួយ​ដួង​នោះ នៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ប្រហែល​១០៣​មាត្រា​តារាសាស្ត្រ ឬ «AU» (១AU ស្មើនឹង​ចម្ងាយ​ផ្លូវ​ពី​ផែនដី និង​ព្រះអាទិត្យ​) ឬ​ប្រហែល​១៥៤០០​លាន​គីឡូម៉ែត្រ ។

កាលពីមុន​នេះ ផ្កាយ​ដែល​នៅ​ឆ្ងាយ​បំផុត​ក្នុង​ប្រព័ន្ធ​សុរិយៈ គឺ​ផ្កាយព្រះគ្រោះ​ក្រិន «​អេ​រី​ស​» ប្រទះ​ឃើញ​តាំងពី​ឆ្នាំ​២០០៥ មាន​រយៈ​ចម្ងាយ​ពី​ព្រះអាទិត្យ​ចំនួន​៩៧AU ។
លោក​ស្កុ​ត ឆេ​ប​ភើ​ត អ្នក​តារាសាស្ត្រ​ពី​ស្ថាប័ន​វិទ្យាសាស្ត្រ «​កា​ណេ​គី​» ក្រុង​វ៉ា​ស៊ី​ន​តោន និយាយ​ថា រូបភាព​នៃ​រំកិល​របស់​ផ្កាយ ឬ​រង្វង់​គោចរ ត្រូវ​រង់ចាំ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ។ ចំណែក​លោក​ចូ​សេ​ហ្វ ប៊ើន អ្នកឯកទេស​ផ្នែក​តារាសាស្ត្រ និង​វិស្វកម្ម​ពី​មហាវិទ្យាល័យ «​ឃ័​រនេល​» សហរដ្ឋអាមេរិក​និយាយ​ថា ការ​រក​ឃើញ​លើក​នេះ​អាច​ពិសោធន៍​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សុរិយៈ​របស់​យើង​មាន​លក្ខណៈ​ធំ​ល្វឹងល្វើយ​ជាង​ការ​គិត និង​បច្ចុប្បន្ន​នៅ​មិន​ទាន់​កំណត់​ពី​ទំហំ​ដ៏​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​មានការ​ព្យាករ​ទុក​ថា វា​មាន​ទំហំ​ធំ​អាច​ធ្វើ​ឱ្យ​យើង​មើលឃើញ​បាន ទោះបីជា​នៅ​ឆ្ងាយ​បែប​នេះ​ក៏​ដោយ​៕