ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ​ពានរង្វាន់The ​GUSI Peace Prize ​មិនមែនជារបស់ ហ៊ុន ម៉ានី ​ម្នាក់ឯងទេ ​តែជារបស់អ្នក​គាំទ្ររាប់លាននាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) ​បង្ហោះនៅព្រឹកថ្ងៃទី​០១​ធ្នូនេះ​មានខ្លឹមសារ​

រាជធានីភ្នំពេញ ៖​ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) ​បង្ហោះនៅព្រឹកថ្ងៃទី​០១​ធ្នូនេះ​មានខ្លឹមសារ​ទំាងស្រុងថា ​”ក្នុងនាមជា មាតា ​បិតា ​ហ៊ុន ម៉ានី​​ដែលទើបទទួលបាន​​ពានរង្វាន់The GUSI Peace Prize ​ថ្មីៗ​នេះយើងខ្ញុំ​សុំថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​​ជូនចំពោះ​ថ្នាក់ដឹកនាំមន្ត្រី​រាជការ​ កងកម្លាំងប្រដាប់​អាវុធប្រជាជនគ្រប់ស្រទាប់វណ្ណៈ​ ពិសេសយុវជនដែល​បានគាំទ្រដល់ម៉ានី​ក្នុងការបំពេញភារកិច្ចកន្លងមក​ដែលធ្វើឱយ ​ហ៊ុន ម៉ានី ឈានជើង​ទៅទទួលយកពានរង្វាន់ដ៏មានកិត្តិយសនេះ​ ។ ពានរង្វាន់នេះមិនមែន​ជារបស់ ហ៊ុន ម៉ានី ម្នាក់ឯងទេ ​តែជារបស់អ្នកគាំទ្ររាប់លាននាក់។ ​ខ្ញុំមានមោទនភាព ដែល​យុវជន ​យើងនៅទូរទាំង​ប្រទេសបានប្រឹងប្រែង​ងើបឈរឡើងក្នុងឋានៈ​ជាយុវជននៃប្រទេសដែល​ធ្លាប់មានប្រវត្តិដ៏រុងរឿងពីអតីតកាល។

ខ្ញុំសង្ឃឹមថា ​យុវជនយើងទាំងនៅទីក្រុង ​ទាំងនៅជនបទទូទាំង​ព្រះរាជាណាចក្រកម្ពុជា​នឹងខិតខំចូលរួមកាន់​តែខ្លាំងកាន់តែធំទូលាយ ​កាន់តែស៊ីជម្រៅ​ និងកាន់តែមាន ប្រសិទ្ទភាព​នៅក្នុងគ្រប់កិច្ចការ​ទាំងអស់​របស់ជាតិយើង។

ជូនពរក្មួយៗ ​ចៅៗជាយុវជន​ទាំងអស់ទទួល​បាននូវសេចក្ដីសុខ​ និង​ជោគជ័យគ្រប់ការងារ “៕