ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រតិកម្ម​ល្បឿន​ដូច​ព្យុះ AS2 នឹង​ចូលរួម​ក្នុង​សមរភូមិ​នៅ​ឆ្នាំ 2023

8 ឆ្នាំ មុន

ក្រោយ​ពី​ចំណាយពេល​ច្រើន​ឆ្នាំ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​យន្តហោះ​ប្រតិកម្ម​ដែល​មាន​ល្បឿន​លឿន និង​កាន់តែ​ទំនើប​ស្រប​តាម​បច្ចេកវិទ្យា​ទាន់សម័យ វា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​២០២៣ ។ យន្តហោះ​ប្រតិកម្ម​នោះ​មានឈ្មោះ​ថា «AS2»

ក្រោយ​ពី​ចំណាយពេល​ច្រើន​ឆ្នាំ​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​យន្តហោះ​ប្រតិកម្ម​ដែល​មាន​ល្បឿន​លឿន និង​កាន់តែ​ទំនើប​ស្រប​តាម​បច្ចេកវិទ្យា​ទាន់សម័យ វា​នឹង​លេច​រូបរាង​នៅ​ឆ្នាំ​២០២៣ ។ យន្តហោះ​ប្រតិកម្ម​នោះ​មានឈ្មោះ​ថា «AS2» ដែល​ជា​ការ​ផលិត​ដោយ​ក្រុមហ៊ុន​អាកាស​អា​មេ​រិ​ក Aerion និង​សហការ​ពី​ក្រុមហ៊ុន Airbus ។ វា​មាន​ល្បឿន​លឿន​បំផុត Mach 1,5 ដែល​៦៧​ភាគរយ​លឿន​ជាង​យន្តហោះ​ប្រតិកម្ម​ផ្សេង​ទៀត ។

យន្តហោះ​ប្រតិកម្ម AS2 អាច​ផ្ទុក​នាវិក​ចំនួន​៨ និង​អ្នកដំណើរ​១២​នាក់ និង​អាច​ធ្វើ​ដំណើរ​ជាង​៧​ពាន់​គីឡូម៉ែត្រ ស្ថិត​នៅ​ចំណុច​លឿន​របស់​វា ។ យន្តហោះ​នោះ​អាច​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ត្រឹមតែ​រយៈពេល​២,៥ ម៉ោង​ប៉ុណ្ណោះ ហើយ​ធ្វើ​ដំណើរ​ពី​ក្រុង​ឡុ​ង​ដ៍​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក​ស៊ីពេល​តែ​៣​ម៉ោង ខណៈ​យន្តហោះ​ផ្សេង​ទៀត​ប្រើ​ពេល​ច្រើន​ជាង​៥ ម៉ោង​ឯណោះ ។ ចំណែកឯ​ការ​រចនា​ស្លាប​របស់​យន្តហោះ AS2 គឺ​ធ្វើ​ឱ្យ​វា​ប្រើប្រាស់​ប្រេងឥន្ធនៈ​តិច​ជាង​មុន ហើយ​អាច​បង្កើន​ការ​ហោះហើរ​ដោយ​កាត់​បន្ថយ​ការ​អូស​ទាញ​ថាមពលខ្យល់​បាន​២០​ភាគរយ ។

យន្តហោះ AS2 ដែល​មាន​ម៉ាស៊ីន​ចំនួន ៣ នឹង​ត្រូវ​សាកល្បង​ហោះហើរ​លើក​ដំបូង​នៅ​ឆ្នាំ​២០២១ ហើយ​វា​នឹង​ចូល​សមរភូមិ​នៅ​ឆ្នាំ ២០២៣ ៕