ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនមហា​សេដ្ឋី​អា​រ៉ាប់​រួម​រៀប​ការ​រយៈពេល​3​ថ្ងៃចំណាយ​ប្រាក់​អស់​ជាង​20​លាន​ដុល្លារ​អា​មេ​រិ​ក

8 ឆ្នាំ មុន

កូនប្រុស​របស់​មហាសេដ្ឋី​អា​រ៉ាប់​រួម​ឈ្មោះ​រ៉ូ​ហាន់ ម៉េ​តា​បាន​រៀប​ការ​ជាមួយ​នាង​រ៉ូ​ស៊ី យ៉ាង​អធិកអធម​នៅ​ក្រុង Florence ប្រទេស​អុ​ី​តា​លី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ អាពាហ៍ពិពាហ៍​នោះ​ចំណាយ​ប្រាក់​អស់​ជាង​២០​លាន​ដុល្លារ​ឯណោះ

កូនប្រុស​របស់​មហាសេដ្ឋី​អា​រ៉ាប់​រួម​ឈ្មោះ​រ៉ូ​ហាន់ ម៉េ​តា​បាន​រៀប​ការ​ជាមួយ​នាង​រ៉ូ​ស៊ី យ៉ាង​អធិកអធម​នៅ​ក្រុង Florence ប្រទេស​អុ​ី​តា​លី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ អាពាហ៍​ពិពាហ៍​នោះ​ចំណាយ​ប្រាក់​អស់​ជាង​២០​លាន​ដុល្លារ​ឯណោះ ក្នុង​រយៈពេល​៣​ថ្ងៃ ។ ភ្ញៀវ​ប្រហែលជា​៥០០​លាន​នាក់​បាន​ចូលរួម​ជា​កិត្តិយស ។

ឪពុក​របស់​កូនកំលោះ​គឺជា​មហាសេដ្ឋី​លោក​យ៉ូ​ហ្គេ​ស ម៉េ​តា ដែល​បាន​បង្កើត​ប្រេងឥន្ធនៈ​គីមី​នៅ​ក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម​កាលពី​ឆ្នាំ​១៩៩៥ ។

មង្គលការ​ដែល​មាន​រយៈពេល​៣​ថ្ងៃ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៥ វិច្ឆិកា​នោះ បាន​ជួល​សណ្ឋាគា​ល្អ​ប្រណីត​ក្នុង​ប្រទេស​អីុតា​លី​រៀបចំ ។

ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​របស់​អា​រ៉ាប់​រួម​គឺ​កូនកំលោះ​ពាក់អាវ​វែង និង​កូនក្រមុំ​ស្លៀក​ឈុត​សារី ។ ពួក​គេ​ទាំង​ពី​នាក់​ទទួល​បានការ​អបអរសាទរ​និង​សរសើរ​ចំពោះ​ភាព​សក្តិ​សម​ពី​ភ្ញៀវ​កិត្តិយស ។

កូនកំលោះ​លោក​រ៉ូ​ហាន់ ម៉េ​តា មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៦២៣​លាន​ដុល្លារ​គ្រប់គ្រង​អាជីវកម្ម និង​មុខ​ជំនួញ ធំ​ៗ ហើយ​នេះ​គឺជា​អាពាហ៍ពិពាហ៍​លើក​ទី​២​របស់​លោក​ជាមួយ​កូនក្រមុំ​ដែល​បាន​ធំធាត់​នៅ​ក្រុង​ឡុ​ង​ដ៍ និង​គ្រប់គ្រង​ក្រុមហ៊ុន​បង្ហាញ  ម៉ូ​ដ ។ គូ​អាពាហ៍ពិពាហ៍​នេះ​នឹង​រស់នៅ​ក្នុង​ឌូ​បៃ ៕