ខេត្តបន្ទាយមានជ័យ ៖ ខ្មែរ-ថៃ៥នាក់ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូនៃនគរបាលការពារព្រំដែនគោកលេខ៩១១ ធ្វើការទប់ស្កាត់មិនឲ្យលួចឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់២លើកក្នុងយប់តែមួយ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ(មេខ្យល់)៤នាក់ កាលពីថ្ងៃទី២៥ មិថុនា ២០២១ ជិតបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិព្រៃព្រិច និងភូមិទួលប្រាសាទសង្កាត់ និងក្រុងប៉ោយប៉ែត ។
ប្រភពបានឲ្យដឹងថា ករណីទប់ស្កាត់និងឃាត់ខ្លួនជនសង្ស័យនេះលើកទី១ កើតឡើងម៉ោង២០និង២០នាទីយប់មានមនុស្ស៩នាក់ស្រី៣នាក់កុមាម្នាក់។ក្នុងចំណោមមនុស្ស៩នាក់ខាងលើ៤នាក់ជាអាជីវករ និងកម្មករ ។ ក្នុងនោះ ជនសង្ស័យ(មេខ្យល់)ចំនួន៣នាក់ និងអ្នកម៉ូតូឌុបដឹកជញ្ជូន២នាក់ ។ សមត្ថកិច្ចប្រាប់ថាជនសង្ស័យក្នុងករណីទី១ មានម្នាក់ត្រូវខាងលោកទាក់ទងទៅសមត្ថកិច្ចថៃសហការណ៍ឃាត់ខ្លួនបញ្ជូនឲ្យក្រោយពីគេមកចាំទទួលអាជីវករ និងកម្មករខាងលើដែប្រុងលួចឆ្លងដែនចេញពីកម្ពុជាទៅផ្សាររុងក្លឿស្រុកអារញ្ញខេត្តស្រះកែវ ប្រទេសថៃ។
ដោយឡែក ករណីទី២បានកើតឡើងនៅម៉ោងជិត១២អធ្រាត្រយប់ថ្ងៃដដែលកម្លាំងប៉ុស្តិ៍បឹងសាគូបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃឈ្មោះស៊ុង ស័ក ភេទប្រុស អាយុ៦៣ឆ្នាំ ប្រុងលួចឆ្លងដែន និងមេខ្យល់ម្នាក់ ព្រមទាំងម៉ូតូ៣គ្រឿងនិងមនុស្សអមដំណើរ៤នាក់ផ្សេងទៀត។
លោកវរសេនីយ៍ត្រីរស់ ពិសិដ្ឋ នាយប៉ុស្តិបឹងសាគូនៃនគរបាលការពារព្រំដែនគោកលេខ៩១១ប្រាប់ឲ្យដឹងថា ករណីខាងលើកម្លាំងរបស់លោកបានទប់ស្កាត់ និងឃាត់ខ្លួនមនុស្សចំនួន១៥នាក់ដោយ៥នាក់ប្រុងលួចឆ្លងដែនខ្មែរ៤នាក់ថៃ១នាក់,ជនសង្ស័យ(មេខ្យល់)ចំនួន៤នាក់និងម៉ូតូសរុប៥គ្រឿងមនុស្ស៦នាក់ ជាប់ពាក់ព័ន្ធដឹកជញ្ជូននិងអមដំណើរ។
លោកបញ្ជាក់ថា ករណីទប់ស្កាត់និងឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការនគរបាលខេត្ត ក៏ដូចជាកាណែនាំចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ឯកសូ ចាន់ណារី មេបញ្ជាការវរៈរបស់លោកក្នុងកាទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រទទួលខុសត្រូវតែម្តង។ លោកនាយប៉ុស្តិប្រាប់ថាទាំងពលករ,ជនសង្ស័យ,ម៉ូតូនិងអ្នកពាក់ព័ន្ធក្រោយឃាត់និងទប់ស្កាត់ បានបញ្ជូនទៅទីបញ្ជាការវរៈដើម្បីសាកសួរនិងចាត់ការបន្តតាមនិតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ