ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ​របៀប​នៃ​ការ​គិត​វិជ្ជមាន​របស់​សហគ្រិន អាច​ជួយ​ឱ្យ​អាជីវកម្ម​រីក​ចម្រើន​ ​!

2 ឆ្នាំ មុន

នៅ​ពេល​អ្នកមាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ឬ​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន​ម្នាក់ អ្នក​ប្រាកដ​ណាស់​ថា ​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិត​ខ្លះ​ៗ ដែល​អ្នក​មិន​ធ្លាប់​មាន ភាព​ជា​សហគ្រិន​មិន​អាច​ធ្វើ​​ចិត្ត​ធម្មតា​ដូច​មនុស្ស​ធម្មតា​បាន​ទេ សហគ្រិន​ គឹឺជា​មនុស្ស​ពុះពារ​ឧបសគ្គ​ជាង​មនុស្ស​ធម្មតា រីឯ​ចិត្ត​វិញ​មិនមែន​ចេះ​តែ​ខឹង​​នោះ​ទេ ​ ។…

នៅ​ពេល​អ្នកមាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ឬ​ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន​ម្នាក់ អ្នក​ប្រាកដ​ណាស់​ថា ​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិត​ខ្លះ​ៗ ដែល​អ្នក​មិន​ធ្លាប់​មាន ភាព​ជា​សហគ្រិន​មិន​អាច​ធ្វើ​​ចិត្ត​ធម្មតា​ដូច​មនុស្ស​ធម្មតា​បាន​ទេ សហគ្រិន​ គឹឺជា​មនុស្ស​ពុះពារ​ឧបសគ្គ​ជាង​មនុស្ស​ធម្មតា រីឯ​ចិត្ត​វិញ​មិនមែន​ចេះ​តែ​ខឹង​​នោះ​ទេ ​ ។ ដូច​ខាងក្រោមនេះជា​ចំណុច​មួយ​ចំនួន​ដែល​សហគ្រិន​ខ្នាត​តូច មធ្យម អាច​អនុវត្ត​បាន ​៖

១. ត្រូវ​មាន​ភាព​ច្បាស់លាស់​លើ​ចក្ខុវិស័យ​របស់​អ្នក ​៖ ការ​ទទួល​បាន​ភាព​ច្បាស់លាស់ មាន​ន័យ​ថា ការ​យល់​ដឹង​ច្បាស់ អំពី​អ្វី​ដែល​អ្នក​ចង់បាន​ និង​ចង់​ធ្វើ​ ។ មនុស្ស​ភាគច្រើន​រញ៉េរញ៉ៃ វិលវល់ នៅ​ពេល​ជួប​ឧបសគ្គ​ដំបូង ក៏​ព្រោះថា ​ពួក​គេ​មិនដឹង​ថា អ្វី​ដែល​ពួក​គេ​ចង់បាន ហើយ​អ្វី​ដែល​ជា​អាទិភាព​ត្រូវ​ផ្តោតអារម្មណ៍​លើ​ ។ អ្នក​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ជាក់លាក់​នូវ​អ្វី​ដែល​អ្នក​ចង់បាន មុន​ពេល​អ្នក​អាច​ឈាន​ទៅ​មុខ​បាន ​។

២. ដក​អ្វី​ដែល​ជា​ការ​រាំ​ស្ទះ​ចេញ​ ៖ មនុស្ស​ភាគច្រើន​តែងតែមាន​គំនិត និង​ការ​ជឿជាក់​លើ​ខ្លួនឯង​រៀង​ៗ​ខ្លួន ប៉ុន្តែ​ប្រសិនបើ​ការ​ជឿជាក់​របស់​អ្នក មើល ទៅ​មិន​អាច​បន្ត​បាន អ្នក​ក៏​គួរតែ​គិតពិចារណា​លើ​ការ​ជឿជាក់​អ្វីមួយ​ផ្សេង​ទៀត​ផង​ដែរ ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ភាព​ប្រាកដប្រជា ជាមួយ​វា អ្នក​គួរ​ធ្វើ​វា​ហើយ​ចាប់ផ្តើម​ឈាន​ជំហាន​ម្តង​មួយ​ៗ ​។ ធ្វើ​យ៉ាង​ត្រូវ​ប្រាកដ​ថា​ផ្លូវ​ដែល​អ្នក​នឹង​ដើរ​មិន​មាន​ភាព​សង្ស័យ​ ។

​៣. ជំនឿ​របស់​អ្នក​ដែល​ធ្លាប់​មាន គួរតែ​ជំនួស​មក​វិញ​នូវ​ជំនឿ​ថ្មី​ ៖ មាន​មនុស្ស​ខ្លះ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ណាស់ (​មិនសូវ​ទទួលយក​មតិ​ពី​អ្នក​ដទៃ​) គិត​ថា ​ខ្លួនឯង​គិត​ត្រូវជា​និច្ច ក្នុង​ភាព​ជា​សហគ្រិន​គេ​ត្រូវ​មាន​ភាព​បត់បែន ដោយ​ការ​ទុក​គំនិត​ចាស់​ហើយ​បូក​ជាមួយ​គំនិត​ថ្មី គំនិត​ថ្មី​ភាគច្រើន​នៃ​អ្នក​អាជីវកម្ម​ច្រើន​តែ​គិត​លើ​ភាព​វិជ្ជមាន​រហូត (​គេ​គិត​ថា​គេ​ធ្វើ​បាន​រហូត បើ​ទោះបី​ដួល​ប៉ុន្មាន​ដង​មក​ហើយ​)​ ។ នៅ​ពេល​អ្នក​ធ្វើ​បែប​នេះ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​លាង​សម្អាត​ខួរក្បាល​របស់​អ្នក និង​បញ្ចូល​អ្វីមួយ​ថ្មី ដែល​អាច​ឱ្យ​អ្នក​ទទួល​បាន​ជោគជ័យ​និង​លទ្ធភាព​ថ្មី​ ។ ភាព​ជា​សហគ្រិន អ្នក​ត្រូវ​ចាក​ចេញពី​កំហឹង ការ​ឈឺចាប់ ការ​ខកចិត្ត ភាព​សោកសៅ និង​អារម្មណ៍​អស់សង្ឃឹម ដែល​អ្នក​ធ្លាប់​មាន ដោយ​ជំនួស​មក​វិញ​នូវ​អារម្មណ៍​ដែល​មាន​ក្តី​សង្ឃឹម ភាព​វិជ្ជមាន ការ​អាណិតអាសូរ និង​សេចក្តី​សប្បុរស ចំពោះ​ខ្លួនឯង​ និង​អ្នក​ដទៃ​ ។

​៤. ពង្រីក​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​អ្នក ​៖ ក្នុង​ភាព​ជា​សហគ្រិន អ្នក​គួរ​ប្រើ​តិក​និ​ច បច្ចេកទេស ការ​បង្ហាញ ការ​អះអាង​ពី​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​អ្នក ទៅ​ដល់​មនុស្ស​នៅ​ជុំវិញ​អ្នក ដើម្បី​ទាក់ទាញ​ពួក​គេ​នូវ​អ្វី​ដែល​អ្នក​ចង់បាន ឱ្យ​ចូល​មក​ក្នុង​ជីវិត​និង​ការងារ​របស់​អ្នក ​។ ជាមួយនឹង​ជំនឿ​ដែល​មាន​ដែន​កំណត់​អ្នក​គួរ​ចាក​ចេញពី​ផ្លូវ​នេះ និង​ចូរ​ចាប់ផ្តើម​សុ​បិ​ន្ត​របស់​អ្នក​ឱ្យ​កាន់តែ​ធំ នៅ​ពេល​អ្នកមាន​សុ​បិ​ន្ត​កាន់តែ​ធំ នោះ​អ្នក​នឹង​មាន​ចក្ខុវិស័យ​កាន់តែ​វែង​ឆ្ងាយ​ដោយ​ស្វ័យប្រវត្តិ​ ។

​៥. អ្នក​ត្រូវ​មាន​សកម្មភាព​ ដើម្បី​បំផុសគំនិត​របស់​អ្នក​ ៖ សហគ្រិន មិន​អាច​ចាំតែ​អង្គុយ​រង់ចាំ​ភាព​ជោគជ័យ​មក​រក​អ្នក​បាន​ទេ អ្នក​ត្រូវ​តែ​ចាត់វិធានការ​ និង​ធ្វើ​ឱ្យ​វា​កើតឡើង មាន​ន័យ​ថា​អ្នកជា​អ្នក​ដើរទៅ​រក​ភាព​ជោគជ័យ ​។ នៅ​ពេល​អ្នក​កាន់តែ​ធ្វើ កាន់តែ​មាន​សកម្មភាព​ច្រើន នោះ​អ្នក​កាន់តែ​មានគំនិត​ច្រើន អ្នកដឹង​ច្រើន ដូចនេះ​មាន​តែ​ការ​ធ្វើ​សកម្មភាព​ទេ អាច​ជួយ​អ្នក​ឱ្យ​ទទួល​បាន​ជោគជ័យ​ធំធេង​បំផុត​ ៕ ប្រភព​៖ Forbes

អត្ថបទសរសេរ ដោយ