ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ឆ្កែព្រៃ ​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២១​នេះ​បាន​បង្ហាញ​រូបភាព ឆ្កែព្រៃ Dhole ឬ​ក៏ Asiatic…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២១​នេះ​បាន​បង្ហាញ​រូបភាព ឆ្កែព្រៃ Dhole ឬ​ក៏ Asiatic wild dog (Cuon alpinus) ជា​ពពួក​មំ​សា​សត្វ​មាឌធំ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ (Endangered) នៅ​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ។

ឆ្កែព្រៃ រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ និង​ព្រៃ​ល្បោះ នៅ​ក្នុង​តំបន់ការពារធម្មជាតិ​មួយ​ចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា ។

ឆ្កែព្រៃ​ខុស​ពី​សត្វ​ចចក វា​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង​ធំ​ៗ អាច​មាន​រហូត​ដល់​ជាង​១០​ក្បាល ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រមាញ់​ចំណី (​ជា​ពិសេស​ប្រភេទ​សត្វ​មាឌធំ​) និង​ទប់ទល់​នឹង​សត្រូវ ។

កត្តា​គម្រាមកំហែង​ដល់​សត្វ​ឆ្កែព្រៃ​មាន​ដូច​ជា ការ​ដាក់​អន្ទាក់ បាត់បង់​ទីជម្រក បាត់បង់​សត្វ​ដែល​ជា​ចំណី (​ពពួក​ក្រចកជើង​ចំពាម​) ការ​ចម្លងជំងឺ​ពី​ឆ្កែស្រុក ដែល​ត្រូវ​បាន​យក​ចូល​ក្នុង​ព្រៃ ក្នុង​គោលបំណង​ផ្សេង​ៗ ។

មានការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ស្តី​ពី​របប​អាហារ​របស់​សត្វ​ឆ្កែព្រៃ (​ឆ្នាំ​២០១៣-​ឆ្នាំ​២០១៥) ដោយ​លោក Jan F. Kamler បាន​បង្ហាញ​ថា ៖ សត្វ​ឆ្កែព្រៃ​ភាគច្រើន​ស៊ី​ឈ្លូស ជ្រូកព្រៃ និង​សត្វ​ទន្សោង ជា​អាហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ