ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​បញ្ជាក់ជាថ្មី​ពីការដំឡើងបា្រក់ខែ​មន្រ្តីរាជការ​​និងការ​មិនយកពន្ឋផ្លូវ​​​សម្រាប់ម៉ូតូ​​និង​យានជំនិះ​មួយ​ចំនួនទៀតនៅឆ្នាំ២០១៦​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បានសរសេរលើ​បណ្តាញទំនាក់ទំនង​សង្គម (Facebook)

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បានសរសេរលើ​បណ្តាញទំនាក់ទំនង​សង្គម (Facebook) ផ្លូវការរបស់​សម្តេច​បង្ហោះនៅព្រឹកថ្ងៃចន្ទនេះ​មានខ្លឹេមសារទំាងស្រុងថា ​”នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា​២០១៥នេះ រដ្ឋសភានឹងពិនិត្យអនុម័តច្បាប់ស្ដីពី​ហិរញ្ញវត្ថុ​សំរាប់​ការ​គ្រប់គ្រងឆ្នាំ២០១៦។

សង្ឃឹមថា ​រដ្ឋសភានឹងអនុម័តច្បាប់នេះ​ ដើម្បីរាជរដ្ឋាភិបាល​ដឹកនាំចាត់ចែងការងារ​លើគ្រប់វិស័យបន្តទៀត ​ក្នុងនោះក៏មានការ​ដំឡើងបៀវត្សរ៍ជូន​មន្ត្រីរាជការ
កងកម្លាំង​​ប្រដាប់អាវុធ​ មន្ត្រីជាប់កិច្ចសន្យា​ និង​និវត្តន៍ជនផងដែរ ។

ច្បាប់ថវិកាឆ្នាំ២០១៦​ក៏លុបចោលផងដែរនូវពន្ធ​តាមរបបម៉ៅការ ​ដើម្បីបសម្រួលដល់​អាជីវករតូចតាចដែល​លក់ដូរបន្តិចបន្តួច​ដើម្បីចិញ្ចឹមជិវិត។ ​ច្បាប់នេះ​ក៏នឹងលុបចោល
ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះ​មួយចំនួនដូចជា​ទោចក្រយានយន្ត​ ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ​ គោយន្តនិងជលយាន្តតូចៗ ​ដើម្បីជួយកាត់បន្ថយ​ការចំណាយ និងលើកកំពស់​ជីវភាពប្រជាជន។

ស្ថិរភាពនយោបាយ​និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ​ជាចុងខ្សែពីរនៃចំណងមួយដើម្បី​ធានាកំណើនសេដ្ឋកិច្ចខ្ពស់​និងអតិផរណារទាប ។ ​យើងបាននិងកំពុង​មានសន្តិភាពនិង
ស្ថិរភាពខាងនយោបាយ​ល្អដែលជាមូលដ្ឋានសំរាប់​ការលូតលាស់ខាងសេដ្ឋកិច្ចសង្គម ​ដែលយើងត្រូវប្រឹងប្រែង​រួមគ្នាដើម្បីសំរេចគោលដៅ​ដែលយើងបាន​ដាក់ចេញ”៕