ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សិល្បករ​ខ្មែរ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​មាតា​លោក​ខៀវ កា​ញា​រី​ទ្ធ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥ សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សុះ ម៉ាច បាន​ចូលរួម​ពិធី​បុណ្យសព​មាតា​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៥ សមាគម​សិល្បករ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សុះ ម៉ាច បាន​ចូលរួម​ពិធី​បុណ្យសព​មាតា​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

អ្នកសិល្បៈ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នា​ឱកាស​នោះ​មាន​លោក​សុះ ម៉ាច​, លោក​ទុំ សា​រុត ហៅ​នាយ​ឃ្លោក​,  លោក​កុយ ស៊ី​ឌឿ​ន​, លោក​អឹុ​ម ជីវ៉ា​, លោក​ម៉ា​ដូ​ណា​, អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា​, អ្នកស្រី​ថុ​ង ស៊ីវ​ទៀង​, អ្នកស្រី​ត្រឡុង កា​ណា​រ៉ូ​, លោក​គន់ រៀម​រតនៈ​, កញ្ញា​ដួង មា​និ​ច និង​តារា​មួយ​ចំនួន​ទៀត ។

តំណាង​សិល្បករ​បាន​ថ្លែង​ថា «​យើង​ទាំងអស់​គ្នា​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​លោក​ខៀវ កា​ញា​រី​ទ្ធ ដែល​បាត់បង់​អ្នក​ម្តាយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់ ។ ការ​ចូលរួម​លើកទឹកចិត្ត​គ្រា​មានទុក្ខ​នេះ ជា​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ មាន​កិច្ចការ​អ្វី​មាន​តែ​អ្នក​ជិតខាង​គ្នា​ជួយ​មុនគេ ។ ម្យ៉ាងទៀត​លោក​ខៀវ កា​ញា​រី​ទ្ធ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​សម្រាប់​អ្នកសិល្បៈ ដូច​ជា ជូនអំណោយ​អ្នកសិល្បៈ ចាស់​ៗ ។ ជួយ​ទប់ស្កាត់​ភាពយន្ត​បរទេស​មិន​ឱ្យ​ចាក់​ផ្សាយ​ក្នុង​ម៉ោង​ពិសេស និង​អំពាវនាវ​ឱ្យ​អ្នក​ផលិតភាព​យន្ត​ខ្មែរ សម្រិតសម្រាំង​ស្នាដៃ​សម្រាប់​បញ្ចាំង​នៅ​ម៉ោង​ពិសេស ទាក់ទាញ​ទស្សនិកជន​» ។

មាតា​លោក​ខៀវ កា​ញា​រី​ទ្ធ ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្នុង​ជន្មាយុ​៨៨​ឆ្នាំ​ដោយ​ជរាពាធ ហើយ​សព​ដង្ហែ​ទៅ​បូជា​នៅ​ឈាបនដ្ឋាន​វត្ត​លង្កា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៥៕