ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA នឹង​ជ្រើសរ​រើស​យក​យាន​5​គ្មាន​មនុស្ស​បើកសម្រាប់​ស្រាវជ្រាវ​ការ​រុករក​អវកាស

8 ឆ្នាំ មុន

អង្គការ NASA បាន​ជ្រើស​រើ​យ​យកគំនិត​បេសកកម្ម​ស្រាវជ្រាវ​លំហ​អាកាស​ដែល​គ្មាន​មនុស្ស​បើក​ចំនួន​៥ ។ ក្នុង​ចំណោម​៥​នេះ​ពួក​វា​នឹង​សម្រាំង​នៅ​ឆ្នាំ​ក្រោយ ហើយ​១ ឬ​២​ក្នុង​ចំណោម​នោះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ដើមឆ្នាំ ២០២០ ។ ចំ

អង្គការ NASA បាន​ជ្រើស​រើ​យ​យកគំនិត​បេសកកម្ម​ស្រាវជ្រាវ​លំហ​អាកាស​ដែល​គ្មាន​មនុស្ស​បើក​ចំនួន​៥ ។ ក្នុង​ចំណោម​៥​នេះ​ពួក​វា​នឹង​សម្រាំង​នៅ​ឆ្នាំ​ក្រោយ ហើយ​១ ឬ​២​ក្នុង​ចំណោម​នោះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ដើមឆ្នាំ ២០២០ ។ ចំណែកឯ​សំណើ​ដែល​បញ្ជូន​និង​សិក្សា​ពី​ភព​សុក្រ វត្ថុ​ក្បែរ​ផែនដី និង​អាចម៍ផ្កាយ ផ្សេង​ៗ​ទៀត ។

 ដោយ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ កម្មវិធី​ស្រាវជ្រាវ​ស្ថិត​ក្នុង​តម្លៃ​ទាប​, បេសកកម្ម​ស្រាវជ្រាវ​គ្មាន​មនុស្ស​បើក​នឹង​ផ្តោត​សំខាន់​ទៅ​លើ​គំនិត​វិទ្យាសាស្ត្រ ។ កម្មវិធី​នេះ​ផ្តល់​មូលនិធិ និង​បាន​អភិវឌ្ឍ​បេសកកម្ម​ចំនួន​១២​ប្រភេទ ខុស​ៗ​គ្នា រួម​មាន​ទាំង​បេសកកម្ម MESENGER, DAWN, Stardust, Deep Impact, Genesis និង​បេសកកម្ម GRAIL ហើយ ថ្មី​ៗ​នេះ​ទើបតែ​បាន​បញ្ចប់​បេសកកម្ម Insight  ។
 
សម្រាប់​ការ​ជ្រើសរើស​បេសកកម្ម​ចុង​ក្រោយ​នេះ​ក្រុម​ស៊ើបអង្កេត​វិទ្យាសាស្ត្រ នីមួយ​ៗ​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៣​លាន​ដុល្លារ ដើម្បី​បង្កើត​គំនិត​រចនា និង​វិភាគ ។ ដោយ​ការ​ពិនិត្យ​យ៉ាង​លម្អិត និង​វាយតម្លៃ​យ៉ាង​ម៉ត់ចត់ អង្គការ NASA នឹង​សម្រេចចិត្ត​ជ្រើសរើស​យកគំនិត​ចុង​ក្រោយ​នៅ​ត្រឹម​ឆ្នាំ​២០១៦ សម្រាប់​ការ​បន្ត​ការ​អភិវឌ្ឍ​ឈាន​ដល់​ការ​បង្កើត​បេសកកម្ម​នោះ​។ រីឯ​បេសកកម្ម​ណាមួយ​នឹង​មាន​តម្លៃ ៥០០ លាន​ដុល្លារ ។
 
លោក​ច​ន ហ្គ្រុ​ន​ហ្សែ​ល អ្នក​អវកាស និង​ជា​អនុប្រធាន​រដ្ឋបាល​ប្រចាំ​នាយកដ្ឋាន​បេសកកម្ម​វិទ្យាសាស្ត្រ​របស់ NASA ក្រុង​វ៉ា​សី​ុ​ន​តោន​និយាយ​ថា ការ​ស៊ើបអង្កេត​ជ្រើសរើស​នឹង​មាន​សក្កា​នុ​ពល​ដើម្បី​បង្ហាញ​ពី​ការ​បង្កើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ និង​ដំណើរការ​យ៉ាង​សកម្ម​របស់​វា ។ សំណើ​នៃ​គំនិត​សម្រាប់​ការ​ហោះហើរ​លំហ​អាកាស​ត្រូវ​បាន​ស្នើ​សុំ​ឡើង​វិញ កាលពី​ឆ្នាំ​២០១៤ ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​វិស្វករ​ជំនាញ​បាន​ពិនិត្យ​ឡើង​វិញ នូវ​គម្រោង​ដាក់​ស្នើ​ទាំង​២៧ ហើយ​ថែម​ទាំង​បាន​ជ្រើសរើស​យក​តែ​បេក្ខភាព​ចំនួន​៥ ដូច​ខាងក្រោម​៖

១-​បេសកកម្ម​ការ​ស្រាវជ្រាវ​បរិយាកាស​ជ្រៅ​របស់​ភព​សុក្រ​នៃ​ឧស្ម័ន Noble, គីមីវិទ្យា និង​រូបភាព​ហៅ​កាត់​ថា DACINCI 
DACINCI នឹង​សិក្សា​ពី​សមាសភាព​គីមី​នៃ​បរិយាកាស​របស់​ភព​សុក្រ​អំឡុង​ពេល​ចុះ​ចត​៦៣​នាទី ។ វា​នឹង​ផ្តល់​ចម្លើយ​បែប​វិទ្យាសាស្ត្រ​ដែល​អាច​ពិចារណា​ពី​ការ​ទាញ​រក​ហេតុផល​ខ្ពស់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដូច​ជា​ភ្នំភ្លើង​បច្ចុប្បន្ន​នេះ​កំពុង​តែ​សកម្ម​នៅ​លើ​ភព​សុក្រ និង​ប្រាប់​ពី​របៀប​ផ្ទៃរាប​ស្មើ​មានការ​ទាក់ទង​ជាមួយ​បរិយាកាស​របស់​ភព​នេះ​ផង​ដែរ ។

២-​ការ​បំ​ភាយ​ឧស្ម័ន​ភព​សុក្រ​, វិទ្យុ​វិទ្យា សាស្ត្រ​, InSar, សណ្ឋាន​ដី និង​បេសកកម្ម Spectroscopy ហៅ​កាត់​ថា VERITAS
VERITAS នឹង​ផលិត​សណ្ឋាន​ដី​ពិភពលោក និង​គូរផែនទី​របស់​ផ្ទៃរាប់​ស្មើ​របស់​ភព​សុក្រ​ជាមួយនឹង​ការ​ដោះស្រាយ​ទំហំ​នៃ​៣០​មី​លាន​ម៉ែត្រ​តេ​ឡេ​ស្កុប​ទូ​ទាំង​ពិភពលោក ដោយ​បន្ថយ​មក ១៥ មី​លាន​ម៉ែត្រ​នៅ​តំបន់​មួយ​ចំនួន​នៃ​ភព ។ វា​នឹង​បង្កើត​ផែនទី​លម្អិត​ដែល​បាន​ខូច​ទ្រង់ទ្រាយ និង​សមាភាព​ផ្ទៃរាប​ស្មើ ។

៣-​ដំណើរ​គន្លង Psyche
Psyche នឹង​រុករក​ពី​ប្រភព​ដើម​នៃ​ស្នូល​ភព​ដោយ​សិក្សា​ពី​លហ​ធាតុ​អាចម៍ផ្កាយ​Psyche ១ ក្នុង​ចំណោម​វត្ថុ​ដ៏​ធំ​ស្ថិត​ក្នុង​តំបន់​ខ្សែក្រវាត់​។ អាចម៍ផ្កាយ​នេះ​មាន​ថាមពល​ដែន​ម៉ា​ញ៉េ​ទិ​ក​យ៉ាង​ពិសេស ។ វា​ទំនងជា​លទ្ធផល​នៃ​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំងក្លា និងរ​ត់ទៅ​ផ្គុំ​ជាមួយ​វត្ថុ​ក្នុង​លំហ​អាកាស​ផ្សេង​ទៀត ។

៤-​កាមេរ៉ា​ចាប់​យក​វត្ថុ​ស្ថិត​ក្បែរ​ផែនដី ហៅ​កាត់​ថា NEOcam
NEOcam នឹង​ស្រាវជ្រាវ​រាល់​វត្ថុ​ដែល​ស្ថិត​នៅ​ក្បែរ​ផែនដី ។ វា​នឹង​ចាប់ផ្តើម​អង្កេត​ពី​លក្ខណៈ​របស់​ពួក​វា​ផង​ដែរ ។

៥-​បេសកកម្ម LUCY
LUCY នឹង​ឈ្លបយកការណ៍​ជា​លើក​ដំបូង​នៃ​អាចម៍ផ្កាយ Trojan របស់​ភព​ព្រហស្បតិ៍​តាម​រយៈ​តម្រុយ​ប្រវត្តិសាស្ត្រ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ៕