ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិតត្រូវលាតត្រដាង​ហើយ! ក្រោយ​ស្ត្រី​អាហ្វ្រិក​ខាងត្បូងម្នាក់​​ផ្តល់​កំណើត​កូនភ្លោះ​១០​នាក់

2 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង ៖ យោង​តាម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​បាន​រក​ឃើញ​ថា ការ​អះអាង​ដ៏​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មី​ៗ ដែល​ថា ស្ត្រី​

អាហ្វ្រិក​ខាងត្បូង ៖ យោង​តាម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​បាន​រក​ឃើញ​ថា ការ​អះអាង​ដ៏​ភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មី​ៗ ដែល​ថា ស្ត្រី​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​មានឈ្មោះ​ថា Gosiame Sithole បាន​ផ្តល់​កំណើត​កូនភ្លោះ​១០​នាក់ កាលពី​ដើមខែ​នេះ គឺជា​រឿង​មិន​ពិត​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី BBC​។ គួររំលឹកថា កក្រើក​ពិភពលោក​! អ្នក​ម្តាយ​អាហ្វ្រិក​ខាងត្បូង​១​រូប ផ្តល់​កំណើត​កូនភ្លោះ​រហូត​ដល់​១០​នាក់

រដ្ឋាភិបាល​ខេត្ត​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​ខេត្ត Gauteng បាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ជាមួយ​មន្ទីរពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​។ ដើម្បី​បង្កើត​ភាព​ត្រឹមត្រូវ រួម​និង​របាយការណ៍​ផ្សេង​ទៀត​។ ក្នុង​នោះ គ្មាន​មន្ទីរពេទ្យ​ទាំង​រដ្ឋ ឬ​ឯកជន​ណាមួយ មាន​កំណត់​ត្រា​កំណើត​ដូច​ការ​អះអាង​ឡើយ​។ ទោះ​យ៉ាងណា សេចក្តីថ្លែងការណ៍​មិន​បាន​បញ្ជាក់​លម្អិត ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ប្រឌិត​រឿង​នេះ​ឡើយ​។

ដោយឡែក​ការ​ធ្វើតេស្ត​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា លោកស្រី Sithole មិន​ដែល​មាន​ផ្ទៃពោះ​ទេ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ហើយ​បច្ចុប្បន្ន​ស្ត្រី​វ័យ​៣៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ឃុំខ្លួន​ក្រោម​ឥរិយា​បទ​សុខភាព​ផ្លូវចិត្ត និង​សង្គម​សម្រាប់​ការ​សង្កេត​។ ដោយ​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ខេត្ត​។

សូម​រំលឹក​ថា រឿង​ដ៏​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​ប្រកាស​ដំបូង​ដោយសារ​ព័ត៌មាន​ក្នុងស្រុក Pretoria News តាម​ការ​ស្រង់​សំដី​លោក Tsotetsi ដែល​ត្រូវ​ប្តី​។ ប៉ុន្តែ​ក្រោយមក​បុរស​រូប​នោះ​និយាយ​ថា ខ្លួន​គ្រាន់តែ​ទទួល​សារ​ពី​ប្រពន្ធ ដើម្បី​ប្រាប់​អំពី​រឿង​នេះ​។ ដោយសារ​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មន្ទីរពេទ្យ អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​។

គេ​អាច​ជឿ​ថា ការ​ប្រឌិត​រឿង​នេះ​ឡើយ ដើម្បី​ទទួល​បាន​លាភសក្ការៈ​។ ដោយសារ​ក្រោយ​រឿង​នេះ​ផ្ទុះ​ឡើង ការ​បរិច្ចាគ​ប្រាក់​ចាប់ផ្តើម​កើតឡើង​សម្រាប់​ប្តី​ប្រពន្ធ​១​គូ​នេះ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «Thembisa 10»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ