ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត បាន​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ផ្លូវ​ចំនួន​៤​កន្លែង​នៅ​ក្នុង​ក្រុង​បាន​លុង

4 ខែ មុន
  • រតនគិរី

ដ្ឋបាល​ខេត្តរតនគិរី បាន​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ផ្លូវ​ចំនួន​៤​កន្លែង​នៅ​ក្នុង​ក្រុង​បាន​លុង ដោយសារ​តែ​រីក​រាលដាល​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩ លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​បង្ក​ឱ្យ​មានការ​កើន​ឡើង

ខេត្តរតនគិរី ៖ រដ្ឋបាល​ខេត្តរតនគិរី បាន​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ផ្លូវ​ចំនួន​៤​កន្លែង​នៅ​ក្នុង​ក្រុង​បាន​លុង ដោយសារ​តែ​រីក​រាលដាល​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩ លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​បង្ក​ឱ្យ​មានការ​កើន​ឡើងជា​លំដាប់​។

ការ​សម្រេច​បិទ​ខ្ទប់​ផ្លូវ​ចំនួន​៤​កន្លែង​នៅ​ក្នុង​ក្រុង​បាន​លុង​នេះ រដ្ឋបាល​ខេត្ត បាន​ចាប់ផ្តើម​អនុវត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំ​កណ្តាល​ក្រុង​បាន​លុង​តែ​ម្តង ស្ថិត​ក្នុងភូមិ​ជ័យ​ជំ​នេះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

ហើយ​នៅ​ចំណុច​ដែល​ត្រូវ​បិទ​ខ្ទប់​នោះ ដោយសារ​តែ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ផ្ទុះ​កូ​វី​ដ​១៩ ចូល​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភ​: តាំងពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មក​ទៅ ដូច​ជា​នៅ​ក្នុង​សង្កាត់​ឡា​បាន​សៀ​ក ក្នុង​នោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៥៣​នាក់ នៅ​ក្នុង​សង្កាត់​ឡា​បាន​សៀ​ក នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក តេ​ង សា​វុ​ធ អធិការរង​ក្រុង​បាន​លុង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​។

លោក​បន្ត​ថា ការ​បិទ​ខ្ទប់​នេះ គឺ​មាន​រយៈពេល​១៤​ថ្ងៃ ប៉ុន្តែ​បើ​នៅ​តែ​មិន​បាន​ធូរស្បើយ​នោះ​ទេ នឹង​បន្ត​ការ​បិទ​ខ្ទប់​១៤​ថ្ងៃ​តទៅ​ទៀត​។

តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តរតនគិរី បាន​បញ្ជាក់​ថា មក​ដល់​ត្រឹម​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ គឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​២១៣​នាក់​ហើយ ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១​។

បើ​តា​មកា​សង្កេត​ឃើញ​ថា បងប្អូន​អាជីវករ​លក់ដូរ​មួយ​ចំនូ​ន​ដូច​ជា ហាង​លក់​ទូរស័ព្ទ​ដៃ ហាង​លក់​គ្រឿងបន្លាស់​រថយន្ត និង​គ្រឿងសំណង់​ជាដើម​។​ល​។ មានការ​បិទទ្វារ​អស់ហើយ​ដែរ ដោយសារ​តែ​ពួក​គាត់​ខ្លាច​ឆ្លង​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​បន្ត​ទៀត​។
ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​វិជ្ជមាន​ទាំងនោះ​ក៏​ត្រូវ​បាន​បញ្ជូន​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រពាំង​ក្រហម ស្ថិត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​អស់ហើយ​ដែរ​។ ហើយ​រដ្ឋបាល​ខេត្ត​ក៏​សូម​ឱ្យ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល «៣​ការពារ ៣​កុំ​» និង​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ជា​ប្រចាំ​ផង​ដែរ​៕