ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​មាស​ទី​២ របស់​កម្ពុជា​ចម្រាញ់​ចេញពី​តំបន់​អូរ​ខ្វាវ​មាន​ទម្ងន់​ជិត​៦​គីឡូ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង រ៉ែ និង​ថាមពល បានឱ្យ​ដឹង​ថា ដុំ​មាស​ទី​២ របស់​កម្ពុជា ចម្រាញ់​ចេញពី​រោងចក្រ​ចម្រាញ់​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ នៃ​ខេត្តមណ្ឌលគិរី បាន​ចេញ​ជា​រូបរាង និង​មាន​ទម្ងន់​សរុប

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង រ៉ែ និង​ថាមពល បានឱ្យ​ដឹង​ថា ដុំ​មាស​ទី​២ របស់​កម្ពុជា ចម្រាញ់​ចេញពី​រោងចក្រ​ចម្រាញ់​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ នៃ​ខេត្តមណ្ឌលគិរី បាន​ចេញ​ជា​រូបរាង និង​មាន​ទម្ងន់​សរុប ៥,៨ គីឡូ ។

បើ​តាម​រូបភាព​ដុំ​មាស​ទី​២ ដែល​មាន​ទម្ងន់​ជិត ៦ គីឡូ ដែល​កោះសន្តិភាព​ទទួល​បាន គឺ​មាន​ពណ៌​ស្រស់​ស្អាត ភ្លឺ​ពណ៌​មាស និង​មាន​ចារ​ជា​អក្សរ​ឡា​តាំង «OKV 0002» លើ​ដុំ​មាស​នោះ​ផង​ដែរ ។ រូបភាព​មួយទៀត គឺជា​រូបភាព​ដុំ​មាស​ទី​២ របស់​កម្ពុជា ដាក់​ថ្លឹង​លើ​ជញ្ជីង​បង្ហាញ​ពី​ទម្ងន់​របស់​មាស ឃើញ​ហើយ​ពិតជា​រំភើប និង​មាន​មោទនភាព​ខ្លាំង​ចំពោះ​ប្រជាជាតិ​ខ្មែរ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០២១ កន្លង​ទៅ កម្ពុជា​បាន​រៀបចំ​ពិធី​កាត់​ខ្សែបូ​សម្ភោ​ធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​​រ៉ែ​មាស នៅ​តំបន់​អូរ​ខ្វាវ នៃ​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុ​យ សែ​ម​, ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ច្រើន​រូប​ទៀត រួម​ជាមួយនឹង​ខាង​តំណាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ថ្លែង​នៅ​ក្នុង​ពិធី​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅ​តំបន់​អូរ​ខ្វាវ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស មាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ​ជិត ២​លាន​តោន ក្នុង​មួយ​ឆ្នាំ និង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​ភាគរយ ។ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​៤៦២​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ប្រមាណ​៤២៧​នាក់ និង​បរទេស​៣៥​នាក់ ហើយ​អាច​ទាញ​ចំណូល​ប្រមាណ​១៨៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​ក្នុង​នោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

នៅ​ថ្ងៃ​ទី​២១ ខែមិថុនា នេះ កម្ពុជា​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ចម្រាញ់​មាស​លើក​ដំបូង​ហើយ​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ទើបតែ​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម័យ​តេ​ជោ​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ