ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ចំពោះ​ឯកឧត្តម ប្រាជ្ញ ចន្ទ​ ជា​ប្រធាន​គ​.​ជ​.​ប​ថ្មី​ដោយ​ឯក​ចន្ទ​៨២​សំឡេង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​កម្ពុជា​បាន​រៀបចំ​បើក​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​ប្រធាន ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ថ្មី​ជំនួស​ឯកឧត្តម ស៊ិ​ក…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​កម្ពុជា​បាន​រៀបចំ​បើក​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​ប្រធាន ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ថ្មី​ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក ដែល​បាន​លាលែង​ជា​ស្ថាពរ​ដោយ​សម្លេង​ឯក​ចន្ទ ៨២​សំឡេង ។

ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក​សមាជិក​រដ្ឋសភា​ចំនួន​៨២​រូប ។

សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ប្រកាស​ទទួលស្គាល់​ឯកឧត្តម​ប្រាជ្ញ ចន្ទ ជា​ប្រធាន​គ​.​ជ​.​ប​ថ្មី ចាប់ពី​ថ្ងៃ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នេះ​តទៅ ។

សូម​ជម្រាប​ថា ឯកឧត្តម ប្រាជ្ញ ចន្ទ អតីត​ប្រធាន​គណៈកម្មការ​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​ជា​ប្រធាន គ​.​ជ​.​ប ថ្មី ។ កន្លង​មក​ពលរដ្ឋ​ធ្លាប់​បាន​ស្គាល់​ឯកឧត្តម​ជា​អតីត​អភិបាលខេត្ត​បាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ ។

តែ​យ៉ាងណាមិញ បើ​យោង​តាម​ជីវប្រវត្តិ​ដែល​សារព័ត៌មាន​កោះសន្តិភាព​ទទួល​បាន ឯកឧត្តម មានឈ្មោះ​ដល់​ទៅ ៣ និង​អាច​ចេះ​ភាសា ៤ ភាសា​ផង​ដែរ ។ អំពី​ជីវប្រវត្តិ​ត្រួស​ៗ​អំពី​ទី​កំណើត និង​ប្រវត្តិ​សិក្សា របស់​ឯកឧត្តម ប្រាជ្ញ ចន្ទ បេក្ខជន​តែ​ម្នាក់​ដែល​នឹង​ត្រូវ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តជា​ប្រធាន​ស្ថាប័ន​បោះ​ឆ្នោត ជា​ថ្ងៃ​ទី ២៤ ខែមិថុនា ខាង​មុខ​នេះ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មការ ទី​១​នៃ​រដ្ឋសភា មាន​គោតនាម និង​នាម ប្រាជ្ញ ចន្ទ​, នាម​ដើម កឹ​ម ធុ​ច និង​មានឈ្មោះ​ផ្សេង​ទៀត​គឺ កឹ​ម សុក​ផ​ន ។ កើត​នៅ​ថ្ងៃ​ទី ០១ ខែមេសា ឆ្នាំ​១៩៥៧ (​គិត​មក​ដល់​បច្ចុប្បន្ន អាយុ ៦៤ ឆ្នាំ​) ។ ទី​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត ។

ឯកឧត្តម បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បឋមសិក្សា​នៅ សាលា​បឋម​សិក្សា​វ ត្ត​ព្រែ​កាន់ ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត​នៅ​ឆ្នាំ​១៩៦៥ ។ នៅ​ឆ្នាំ​១៩៦៥-១៩៦៩ សិក្សា​នៅ​អនុ​វិទ្យាល័យ​ទូក​មាស (​សញ្ញាបត្រ​ប​បឋម​សិក្សា​)​។ ឆ្នាំ​១៩៦៩-១៩៧១​សិក្សា នៅ​វិទ្យា ល័យ​ព្រះរាជ​សម្ភា​(​ខេត្តកំពត សញ្ញាបត្រ​មធ្យមសិក្សា ភាគ​ទី​១ ។ ឆ្នាំ​១៩៧១-១៩៧២ សិក្សា​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ (​សញ្ញា​បក្ស​មធ្យមសិក្សា ភាគ​ទី​២) ។ ឯកឧត្តម​ប្រាជ្ញា ចន្ទ បាន​សិក្សា​បញ្ចប់​ការ​សិក្សា​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ។

ទាក់ទិន​នឹង​ប្រវត្តិ​កា រងារ​វិញ គឺ​ឯកឧត្តម​មានបទពិសោធន៍​យ៉ាង​ក្រាស់ក្រែល ដោយ​ក្នុង​នោះ​ពី​បទ​ពិសោធន៍​ការងារ​នៅ​ក្រសួងមហាផ្ទៃ និង​តួនាទី​ជា​អភិបាលខេត្ត​ជា​ច្រើន ដូច​ខាងក្រោម ៖ ១- ឆ្នាំ​១៩៩១-១៩៩៤ លោក​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ខេត្ត នៃ​ក្រសួងមហាផ្ទៃ ។
២- ឆ្នាំ​១៩៩៤-១៩៩៦ ជា​ប្រធាន​នាយកដ្ឋានរ​ដ្ឋា បាល​ទូទៅ ក្រសួងមហាផ្ទៃ ។ ៣- ឆ្នាំ​១៩៩៦-១៩៩៩ អគ្គនាយករង​នៃ​អគ្គ​នា យក​ដ្ឋា​ន​រដ្ឋ បាល​ក្រសួងមហាផ្ទៃ ។ ៤-​ឆ្នាំ​១៩៩៩-២០០៩ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដ្ឋ​បាល ក្រសួងមហាផ្ទៃ​។ ៥- ឆ្នាំ​២០០១-២០១៣ ជា​អភិបាលខេត្ត​បាត់ដំបង ៦- ឆ្នាំ​២០១៤-២០១៧ ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ប្រាជ្ញ ចន្ទ ចេះ​ភាសា​សរុប​៤ ភាសា រួម​មាន​ខ្មែរ បារាំង អង់គ្លេស និង​វៀតណាម បន្តិចបន្តួច ។ ឯកឧត្តម មាន​ភរិយា​ឈ្មោះ ឱម សារី មានមុខ​រប​ជា​មេផ្ទះ និង​មានកូន​ស្រី​ចំនួន ២ នាក់ គឺ​កូន​ទី​១ – ឈ្មោះ ចន្ទ សារ​ជាតា (​កើត​ឆ្នាំ ១៩៨០) ជា​មន្ត្រីរាជការ និង​ទី​២ – ឈ្មោះ ចន្ទ សុភា (១៩៨៦) ជា​មន្ត្រីរាជការ​។

សូម​ជម្រាប​ថា​កន្លង​មក មាន​បេក្ខភាព ២ រូប​បាន​ដាក់​ពាក្យសុំ​ធ្វើ​ជា​ប្រធាន គ​.​ជ​.​ប ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុ​ន​ហុ​ក ក្នុង​នោះ​រួម​មាន ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯកឧត្តម កា លៀន ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី ១៦ ខែមិថុនា បាន​ជ្រើសរើស​ឯកឧត្តម ប្រាជ្ញ ចន្ទ ដើម្បី​ឲ្យ​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តជា​ប្រធាន គ​.​ជ​.​ប ថ្មី ។

សូម​បញ្ជាក់​ថា​ឯកឧត្តម ប្រាជ្ញ ចន្ទ កាលពី​ខែមីនា ឆ្នាំ​២០១៩ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដើម្បី​ពិភាក្សា​និង​អនុម័ត​យល់ព្រម​ជ្រើសតាំង​ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ។

គួរ​រម្លឹក​ផង​ដែរ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅ​ត្រង់​ចំណុច​និយាយ​អំពី សមាសភាព​ស្ថាប័ន គ​.​ជ​.​ប បាន​ចែង​ថា​គជ​ប មាន​សមាសភាព​សរុប ៩ រូប ក្នុង​នោះ​សមាសភាព​៤​រូប ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​មួយ​រូ ប​ទៀត​ជ្រើសរើស​ដោយ​មានការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ជា​រួម​គឺជា​រូបមន្ត (៤-៤-១) ដែល​កាលនោះ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ប្រ ជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​ចរចា​រាប់​ខែ​លើ​ការ​ធ្វើ​វិ​សោត​នក ម្ម​រដ្ឋធម្មនុញ្ញ ស្តី​ពី គ​.​ជ​.​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ