ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាក់​លុយ​នៅ​ក្នុង​ធុងសំរាមកូន​មិនដឹង​យក​ទៅ​បោះចោល

8 ឆ្នាំ មុន

សារព័ត៌មាន «​អាន់​ហ៊ុយ ដេ​លី​» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ លីវ ជា​អ្នកក្រុង​ជី​ង​ចូ​វ ខេត្ត​ហ៊ូ​ប៉ើយ វី​ស​តែ​បាត់បង់​ប្រាក់​ដែល​ខំ​សន្សំទុក ដោយសារ​កូនប្រុស​យក​ធុងសំរាម​

សារព័ត៌មាន «​អាន់​ហ៊ុយ ដេ​លី​» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ លីវ ជា​អ្នកក្រុង​ជី​ង​ចូ​វ ខេត្ត​ហ៊ូ​ប៉ើយ វី​ស​តែ​បាត់បង់​ប្រាក់​ដែល​ខំ​សន្សំទុក ដោយសារ​កូនប្រុស​យក​ធុងសំរាម​ដែល​គាត់​លាក់​លុយ​នោះ​ទៅ​បោះចោល ។

អ្នកស្រី​លីវ បាន​លាក់​ប្រាក់​ចំនួន ១១០.០០០​យាន់ ក្នុង​ធុងសំរាម​ប្លា​ស្ទិ​ក ពណ៌​ខ្មៅ ព្រោះ​ខ្លាច​ចោរ​ចូល​លួច ។ គាត់​លាក់​លុយ​ក្នុង​ធុងសំរាម ព្រោះ​ប្រាកដ​ក្នុង​ចិត្ត​ថា គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ថា វា​ជា​កន្លែង​ទុក​លុយ​ទេ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នកស្រី​លីវ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​មិត្តភក្តិ​នៅ​ទីក្រុង ។ នៅ​ពេល​វិល​ត្រឡប់​ដល់​ផ្ទះ​វិញ ស្រាប់តែ​បាត់​ធុងសំរាម​ដែល​គាត់​លាក់​ទុក​លុយ ។ ពេល​គាត់​សួរនាំ​ទើប​ដឹង​ថា ធុងសំរាម​នោះ​មិន​ត្រូវ​ចោរលួច​ទេ ប៉ុន្តែ​កូនប្រុស​របស់​គាត់​ជួយ​សំអាតផ្ទះ ក៏​យក​វា​ទៅ​បោះចោល ។ អ្នកស្រី​លីវ បាន​ប្តឹង​ប៉ូលិស ហើយ​បុគ្គលិក​ប្រមូល​សំរាម​អាច​រក​ធុងសំរាម​នោះ​ឃើញ និង​ប្រគល់​ឱ្យ​ម្ចាស់​វិញ ។ ចាត់ទុកជា​សំណាងល្អ​ដែល​អ្នកស្រី​លីវ ទទួល​បាន​លុយ​ដែល​គាត់​ខំ​សន្សំ​នោះ​បាន​មក​វិញ ៕