ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចំណាយ​លើ​ថ្នាំពេទ្យ​កើនឡើង​30%​នៅ​ឆ្នាំ​2020

8 ឆ្នាំ មុន

យោង​តាម​ការ​ព្យាករ​ថ្មី​ដោយ​ក្រុមហ៊ុន IMS Health ការ​ចំណាយ​របស់​ពិភពលោក​ទៅ​លើ​ថ្នាំពេទ្យ​នឹង​កើនឡើង​ចំនួន​៣០​ភាគរយ​ក្នុងអំឡុងពេល​៥ ឆ្នាំ​បន្ទាប់​ទៀត ។ បញ្ហា​នេះ​មក​ពី​កត្តា​ប្រជាជន​វ័យ​ចំណាស់​កើនឡើង

យោង​តាម​ការ​ព្យាករ​ថ្មី​ដោយ​ក្រុមហ៊ុន IMS Health ការ​ចំណាយ​របស់​ពិភពលោក​ទៅ​លើ​ថ្នាំពេទ្យ​នឹង​កើនឡើង​ចំនួន​៣០​ភាគរយ​ក្នុងអំឡុងពេល​៥ ឆ្នាំ​បន្ទាប់​ទៀត ។ បញ្ហា​នេះ​មក​ពី​កត្តា​ប្រជាជន​វ័យ​ចំណាស់​កើនឡើង និង​ការ​កើនឡើង​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ ។ ដូច្នេះ​ហើយ​តម្រូវ​ឱ្យ​ផលិត​ថ្នាំ​ប្រភេទ​ថ្មី ក្នុង​តម្លៃ​ខ្ពស់ ។

ច្រើន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​របស់​ពិភពលោក​នឹង​រស់នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​ប្រើ​ថ្នាំពេទ្យ​លើស​ពី​១​គ្រាប់​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​១​ថ្ងៃ​នៅ​ឆ្នាំ​២០២០ កើនឡើង​ពី​៣១%​ក្នុង​ឆ្នាំ​២០១៥​។ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន IMS Institute សម្រាប់​ការ​ថែទាំ​សុខភាព​ឱ្យ​ដឹង​ថា ការ​ចំណាយ​សរុប​លើ​ថ្នាំពេទ្យ​នឹង​ឈាន​ដល់​១,៤​ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១០ ដោយសារ​តែ​អ្នកជំងឺ​កាន់តែ​កើនឡើង និង​ការ​ទម្លាយ​ភាព​ទាល់ច្រក​នៃ​ការ​បង្កើត​ថ្មី ។ ការ​ចំណាយ​របស់​ពិភពលោក​ត្រូវ​បាន​គេ​ព្យាករ​ថា កើនឡើង​ពី​៤​ទៅ​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​។

របាយការណ៍​របស់​ការ​ប្រើប្រាស់​ថ្នាំពេទ្យក្នុង​ឆ្នាំ​២០២០ ផ្តោត​លើ​ទស្សនវិស័យ និង​ផល​ប៉ះពាល់​បាន​រក​ឃើញ​ថា ការ​ចំណាយ​សរុបរបស់​ពិភពលោក​សម្រាប់​ឱសថ​នឹង​កើនឡើង៣៤៩ ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​៥​ឆ្នាំ​មុន​មាន​ចំនួន​ត្រឹមតែ​១៨២​ពាន់​លាន​ដុល្លារប៉ុណ្ណោះ ៕