ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បាត់បង់​លោកយាយ​បង្កើត​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​អ្នកគាំទ្រ​តារាចម្រៀង​លំដាប់​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា ប្រចាំ​ផលិតកម្ម​ហង្ស​មាស​គឺ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​បានឃើញ​តារាចម្រៀង​រូប​ស្រស់​សំឡេង​មិន​ចេះ​រីងស្ងួត​រូប​នេះ​បាន​ប្តូរ​ប្រូ​ហ្វា​ល់ (profile) ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ដាក់​រូបភាព​បូ​កាន់ទុក្ខ (RIP)…

រាជធានី​ភ្នំពេញ ៖ មហាជន​អ្នកគាំទ្រ​តារាចម្រៀង​លំដាប់​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា ប្រចាំ​ផលិតកម្ម​ហង្ស​មាស​គឺ​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​បានឃើញ​តារាចម្រៀង​រូប​ស្រស់​សំឡេង​មិន​ចេះ​រីងស្ងួត​រូប​នេះ​បាន​ប្តូរ​ប្រូ​ហ្វា​ល់ (profile) ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ដាក់​រូបភាព​បូ​កាន់ទុក្ខ (RIP) នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។

បើ​ទោះបី​យ៉ាងណា​ក្តី​ដើម្បី​បំបាត់​ច​ម្ង​ល់ និង​ការ​ព្រួយបារម្ភ​របស់​ហ្វែ​ន​ៗ និង​មហាជន admin ផេ​ក​ហ្វេ​ស​ប៊ុ​ក Aok Sokunkanha – ឱ​ក សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹង​ថា​«​ក្នុង​នាម​ខ្ញុំ​ជា admin page សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុម​គ្រួសារ​បង កញ្ញា ដែល​ម៉ាក់យាយ​គាត់​បាន​ទទួលមរណភាព​។ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សារ​រំលែក​ទុក្ខ​របស់​បងប្អូន »​។

យ៉ាងណា​ក្តី អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជា​ច្រើន បាន​សម្តែង​នូវ​ទឹកចិត្ត​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណទុក្ខ​មួយ​នេះ​តាម​រយៈ​សារ​បញ្ចេញមតិ​បង្ហាញ​អំពី​ទឹកចិត្ត​គោរព​ស្រលាញ់​រាប់អាន និង​អាណិតអាសូរ​ចំពោះ​ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​តារាចម្រៀង​ដ៏​ស្រស់​ស្អាត​សំឡេង​ពីរោះ​របស់​ប្រទេស​កម្ពុជា​រូប​នេះ​៕ ដោយ ៖ ខាត់ សា​មឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ