ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ​តុលាការ​សម្រេច​ឃុំខ្លួនតារា​សម្តែង អេ​ដ វី​ន នៅ​ពន្ធនាគារ​ព្រៃ​.ស

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅមុននេះបន្តិច ចៅក្រម សើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ​បានសម្រេចឃុំខ្លួន ​ជនជាប់ចោទ​តារា​សម្តែង​ឈ្មោះ អេ​ដ វី​ន នៅមណ្ឌលអប់រំកែប្រែ ម ១ ។

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ចៅក្រមសើ​ប​សួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ឃុំខ្លួន ជនជាប់ចោទ​តារា​សម្តែង​ឈ្មោះ អេ​ដ វី​ន នៅ​មណ្ឌល​អប់រំ​កែប្រែ ម១ (​ពន្ធនាគារ​ព្រៃ​ស​) ហើយ​ ។ ប្រភព​ព័ត៌មាន​ពី​តុលាការក្រុង​ភ្នំពេញ​បានឱ្យ​ដឹង​ថា ចៅក្រម​សើ​ប​សួរ​នៃ​សា​សា​ដំបូង​រាជធានី​ភ្នំពេញ លោក សាន្ត ប៊ុ​ន​ធឿន បាន​សម្រេច ឃុំខ្លួន​តារា​សម្តែង​ប្រុស​នេះ​នៅ​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​កន្លង​មក ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជនជាប់ចោទ​តារា​សម្តែង​ឈ្មោះ អេ​ដ វី​ន តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​ចប់​សព្វគ្រប់​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ ។

អ្នកនាំពាក្យ​បន្ត​ថា សំណុំរឿង​នេះ លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង បើក​ការ​សាកសួរ និង​បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ហើយ​ចំនួន​២​បទល្មើស ។ ដោយ​បទល្មើស​ទី​១- អំពើ​ហិ​.​ង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន ដែល​បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញតិ​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ​។ អំពើ​ហិ​.​ង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​៤​លាន​ទៅ​១០​លាន​រៀល ។ ចំណែក​បទល្មើស​ទី​២- ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា តាម​បញ្ញតិ​មាត្រា ៤១០ នៃ​ក្រម​ព្រ​ទណ្ឌ ដែល​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា​បំផ្លិចបំផ្លាញ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​នោះ និង​ត្រូវ​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​១​លាន​ទៅ​៤ លាន​រៀល ៕

​សូមបញ្ជាក់ថា ការឃុំខ្លួនតារាសម្តែងប្រុសរូបនេះ គឺពាក់ព័ន្ធននឹងរឿងរ៉ាវ​ផ្ទុះ​ហិ​.​ង្សា​រវាង​រូបលោក និង​គូស្នេហ៍​របស់លោក ដែលភាគីខាងស្រីបានបង្ហោះសារនិងរូបភាពជាច្រើនសន្លឹកដែលមានស្នាមជាំសឹងពេញដងខ្លួន និងមុខ និងបានត​បង្ហោះ​សារ​ថ្លែង​ពី​ការ​ឈឺចាប់ និងប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះតារាសម្តែងប្រុសរូបនេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ