ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ម័គ្រតែនាងគ(បទបថ្យាវត្តបុរាណ)

13 ឆ្នាំ មុន

១-ចេញពីស្វាយរៀងមកដល់ក្រោលគោ ជួបខ្យល់ជំនោរនៅឯព្រៃឈរ
មកផឹកទឹកដូងនៅស្រុកពាមរក៍ អ្នកស្រុកបេះគនៅភូមិចាក់ខ្លាញ់។

១-ចេញពីស្វាយរៀងមកដល់ក្រោលគោ        ជួបខ្យល់ជំនោរនៅឯព្រៃឈរ
មកផឹកទឹកដូងនៅស្រុកពាមរក៍            អ្នកស្រុកបេះគនៅភូមិចាក់ខ្លាញ់។

២-ស្រូវទុំពេញវាលរែងគួចត្របាញ់            សម្រស់មិនចាញ់ដុំមាសឆ្អិនឆ្អៅ
ជួបស្រីគម្នាក់ស្រអែមមិនខ្មៅ             បើកឡានលឿនស្លៅឆ្ពោះទៅព្រៃវែង។

៣-តែមួយភ្លែតសោះអារម្មណ៍អន្ទែង         អន្ទះមិនលែងចង់ថ្នាក់ថ្នមបី
បុព្វេសន្និវាសគ្មានត្រាប្រណី                ទណ្ឌកម្មតរុណីនិយាយមិនរួច។

៤-ដល់ស្វាយអន្ទរចិន្តាអង្គួច                បេះដូងថ្ងូរថ្ងួចត្បិតលួចស្នេហ៍ស្រី
មកដល់ពានាអារម្មណ៍បេតី                ទោះនួនក្រក្រីក៏រៀមស័្មគ្រស្មោះ។

៥-ចំការកៅស៊ូសងខាងឥតខ្ចោះ            រូបបងកំលាះមកជិតពានជាំង
ដល់ថ្នល់ទទឹងគេលក់ទំពាំង                តរុណភាន់ភាំងដោយនឹកថ្លើមថ្លៃ។

៦-បត់ឆ្វេងមកលិចមិនបង្អង់ដៃ            ទៅមុខតែចៃស្រណោះតែនាង
ឆ្ងាយដាច់សង្វែងស្រមៃតែរាង            បេះដូងពង្វាងចារឆ្លាក់ដិតដាម។

៧-អូនទាវព្រៃវែងទុំកំពង់ចាម            គីហ្សូណាផ្តាមវរមិត្រភក្រ្តា
ចុងស្ពានត្រើយកើតអាល័យហត្ថា            រៀវដូចបន្លារួមចុងរីកគល់។

៨-ឈរនៅលើស្ពានរឭកនិមល            ស្ទើរគិតមិនយល់ទំនាញព្រួញឆក់
ពេលនួនឃើញរៀមផ្តើមខ្នាញ់សម្លក់        ស្នេហ៍ត្រួយច្រមក់រួមចិត្តតែមួយ។

៩-បើបានក្រាបផ្ទឹមសូមស្រីកុំព្រួយ            រៀមនឹងលើកស្ទួយឱយខ្ពស់មាត់មុខ
សង្ឃឹមថ្ងៃក្រោយផុតកម្មអស់ទុក្ខ            រៀបការទំនុកតរៀងទៅអើយ។

ដោយ   វ៉ា    ប៊ុណ្ណនី         អ្នកនិពន្ធឆ្លងដែន

កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca