ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ខ្លះ​ៗ​ដែល​មនុស្ស​ធម្មតា​តែងធ្វើ ខណៈ​​អ្នកមាន​មិនសូវ​ធ្វើ​​ ​!

2 ឆ្នាំ មុន

ជីវិត​សាមញ្ញ​​ទូទៅ គឺ​មនុស្ស​ខ្លះ​តែងតែ​គិត​ថា ត្រឹម​មាន​ប្រាក់ខែ មាន​អាហារ​បី​ពេល មាន​ត្រឹម​ផ្ទះ​តូច​មួយ​សម្រាប់​នៅ មាន​ឡាន​មួយ​ជិះ ​គ្រប់គ្រាន់​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នកជំនួញ អ្នក​ធ្វើ​អាជីវកម្ម អ្នក​រកស៊ី​មានការ​គិត​ខុស​គ្នា…

ជីវិត​សាមញ្ញ​​ទូទៅ គឺ​មនុស្ស​ខ្លះ​តែងតែ​គិត​ថា ត្រឹម​មាន​ប្រាក់ខែ មាន​អាហារ​បី​ពេល មាន​ត្រឹម​ផ្ទះ​តូច​មួយ​សម្រាប់​នៅ មាន​ឡាន​មួយ​ជិះ ​គ្រប់គ្រាន់​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នកជំនួញ អ្នក​ធ្វើ​អាជីវកម្ម អ្នក​រកស៊ី​មានការ​គិត​ខុស​គ្នា ពួក​គេ​ទាំងនេះ​ភាគច្រើន ច្រើន​តែ​គិត​ថា​ ពេលវេលា​ជា​មាសប្រាក់ ​។ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​មនុស្ស​រស់នៅ​ធម្មតា ពួក​គេ​មាន​ពេលវេលា​តិចតួច​ណាស់​សម្រាប់​គេង​ ។

សម្រាប់​អ្នកធ្វើការ​ងារ​ឱ្យ​គេ​វិញ ដល់​ម៉ោង​ចេញចូល​ផ្ទះ ហើយ​សៅរ៍​អាទិត្យ​ធ្វើ​ដំណើរ​កម្សាន្ត​នានា វា​ជា​មូលហេតុ​ដែល​មនុស្ស​ខ្លះ​មិន​អាច​ក្លាយជា​អ្នកមាន ប៉ុន្តែ​អ្វី​ទាំង​អស់នេះ​សុទ្ធតែ​ជា​ផ្លូវ​ដើរ​សម្រាប់​មនុស្ស​ម្នាក់​ៗ ​។ ពិត​ណាស់​អ្នក​អាច​ជ្រើសរើស​អនាគត ឬ​ផ្លូវ​ជីវិត​របស់​អ្នក​ ។ មនុស្ស​ខ្លះ​មិន​មាន​ច្រើន​ទេ តែ​ចេះ​សន្សំ​ប្រាក់​ដែល​វា​ជា​ទម្លាប់​ល្អ និង​ការ​ដាក់​សន្សំ ​ឬ​ចូលរួម​ជា​មូលនិធិ​សន្សំ​សម្រាប់​គ្រា​បន្ទាន់ ដែល​មាន​រយៈ ៦ ខែ​ម្តង នៃ​ប្រាក់​ចំណូល​របស់​អ្នក ​។ ទោះ​យ៉ាងណា​ក៏​ដោយ ទាំង​អស់នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ហើយ​អ្វី​ដែល​ជា​បញ្ហា​របស់​អ្នកក្រ​នោះ​គឺ ចិត្តគំនិត​របស់​ពួក​គេនៅ​មិន​ទាន់​មានចំណេះ​ដឹង ក្នុង​ការ​ចាយវាយ​ និង​គ្រប់គ្រង​ប្រាក់​នោះ​ទេ ពួក​គេ​ច្រើន​តែ​ចំណាយ​លុយច្រើន​ជាង​ប្រាក់ខែ​របស់​ពួក​គេ ឬ​ប្រាក់​ចំណូល​របស់​ពួក​គេ ​។ ខាងក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន ដែល​ជា​ផ្នត់គំនិត​ធ្វើ​ឱ្យ​អ្នកក្រ មិន​អាច​ក្លាយជា​អ្នកមាន ​៖

១. មាន​ដែន​កំណត់​ក្នុង​ការ​រក​ប្រាក់ និង​មិន​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ ​៖ អ្នក​មិន​អាច​ក្លាយជា​អ្នកមាន​នោះ​ទេ ប្រសិនបើ​ការ​ចំណាយ​របស់​អ្នក​ខ្ពស់ពី ២០០ ដុល្លារ​ ឬ ៣០០ ដុល្លារ​ក្នុង​មួយ​ខែ​ៗ ​។ អ្នក​អាច​ជ្រើសរើស​ទិញ​តែ​វត្ថុ​មួ​ួ​យ​ទឹក ឬ​ប្រសិនបើ​មានការ​បញ្ចុះតម្លៃ អ្នក​គួរ​ទិញ ​។ អ្នក​នឹង​មិន​មាន​ប្រាក់​សល់​នៅ​ពេល​អនាគត​ ឬ​ពេល​ណាមួយ​ដែល​អ្នកមាន​អាសន្ន ព្រោះ​អ្នក​ចាយ​លុ​ុ​យ​លើស​ប្រាក់ខែ ហើយ​មិន​បាន​កំណត់​ការ​ចាយវាយ​ថែម​ទៀត​ផង ​។ អ្នក​អាច​គិត​លើ​ចំណុច​នេះ អ្នកមាន​ប្រាក់ខែ ៥០០ ដុល្លារ ក្នុង​មួយ​ខែ​ ។ ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​អ្នក គឺ​ត្រូវ​បង់ ​និង​ចំណាយ​ទៅ​លើ​របស់​ថ្លៃ​ៗ វា​ពិត​ណាស់​អ្នក​បាន​សន្សំ​វា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ប្រាក់​ចំណូល​នៅ​ថេរ ចុះ​អ្នក​មានបាន​គិត​ថា ​នឹង​រក​ប្រាក់​ក្រៅ​ម៉ោង​បន្ថែម​ដើម្បី​បាន​របស់​ទាំងនេះ​ទេ ? តើ​អ្នក​បាន​គិត​នៅ​ពេល​អ្នកមាន​អាសន្ន​ត្រូវការ​លុយ ៥,០០០ ដុល្លារ ដើម្បី​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ ឬ​ជួយ​ឪពុក​ម្តាយ​នៅ​ពេល​គាត់​មាន​វ័យ​ចំណាស់ ? ដូចនេះ​ហើយ​ចាយវាយ​អស់ ពីរ​បី​រយ​ដុល្លារ ក្នុង​មួយ​ខែ​ៗ វា​មិនមែន​ជា​ទម្លាប់​ល្អ​នោះ​ទេ ​។ អ្វី​ដែល​អ្នកមាន​គេ​ធ្វើ គេ​សឹងតែ​មិន​មាន​ពេល​គេង​ដូច​យើង​នោះ​ទេ ដូចនេះ​ហើយ​បាន​អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នកមាន​ការងារ​បន្ថែម​ម៉ោង ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម ​។

២. ជា​រឿយ​ៗ មនុស្ស​សាមញ្ញ​ មិនសូវ​គិត​លើ​តម្លៃ​នៃ​ការ​ចំណាយ​នោះ​ទេ ៖
អ្នក​គិត​មើលទៅ រៀង​រាល់​ស​ប្តា​ហ៍​អ្នក​ចាយ​លើ​សំបុត្រ​កុន ក្នុង​មួ​យស​ប្តា​ហ៍​គឺ​ប្រហាក់ប្រហែល ១០ ដុល្លារ ឬ​ច្រើន​ជាង​នេះ មួយ​ថ្ងៃ​ៗ​ចំណាយ​លើ​អាហារ​ ៣​ ពេល ប្រសិនបើ​អ្នក​បរិភោគ​ម្ហូប​ក្រៅ យ៉ាង​ហោច​ណាស់ ៣ ​ដុល្លារ​ក្នុង​មួយ​ពេល ​។ ការ​ទិញ​សម្ភារៈ​នានា ជា​រៀង​រាល់​ខែ​ ឬ​អាទិត្យ ថ្លៃ​ផ្ទះទឹក​ភ្លើង សល់​ប៉ុន្មាន​ទុក​ចាយ​មួយ​គ្រប់​ៗ​ ។ (​បញ្ជាក់​នេះ​ជា​ឧទាហរណ៍​មុន​ពេល​កូ​វី​ដ​ ១៩ រាតត្បាត​) ការ​ទិញ​ខោអាវ​មួយ​ក្នុង​មួយ​ខែ​ប្រហាក់ប្រហែល ៥០ ដុល្លារ ​។​ល​។ ឥឡូវ​ពិចារណាទៅ​លើ​ការ​រៀបរាប់​ដូច​ខាងលើ នឹង​ដក​ប្រាក់​ទាំងនោះ​ចេញ តើ​អ្នក​នឹង​សល់​ប៉ុន្មាន ក្នុង​មួយ​ខែ​ៗ​ ? អ្នក​គួរតែ​ពិចារណា​លើ​សម្ភារ​ដែល​វា​មិន​ខូ​ត​ខាត​ខ្លាំង​អាច​ប្រើ​បាន និង​មិន​គួរ​ទិញ​ទំនិញ​ដដែល​ៗ មក​គរ​ក្នុងផ្ទះ​នោះ​ទេ ​។ និយាយ​រួម​ច្រើន​តែ​ចាយ​ខ្ជះខ្ជាយ ចាយ​មិនសូវ​ចេះ​គិត និង​មិនសូវ​យល់​អំពី​តម្លៃ​នៃ​លុយ​នោះ​ទេ វា​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកក្រ​ ។ អ្នកជំនាញ​បាន​និយាយ​ថា ប្រសិនបើ​ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ទាន់​ថេរភាព នោះ​ការ​ចាយវាយ​ក៏​កាន់តែ​ប្រុង​ប្រ​យ៍​ត្ន បើ​មិន​ដូច​នោះ អ្នក​នឹង​ត្រូវ​មាន​បញ្ហា​ធំ​នៃ​ផ្នែក​ហិរញ្ញវត្ថុ​ ។

៣. អ្នកក្រ​ច្រើន​តែ​ខ្ជះខ្ជាយ​ពេលវេលា ដែល​មាន​តម្លៃ​ជាង​លុយ ​៖ ក្នុង​ផ្នត់គំនិត​អ្នកមាន ពេលវេលា​របស់​គេតែងតែ​ជា​លុយ ដរាបណា​គេ​មានឱកាស​រក​ប្រាក់​បាន​កាន់​ច្រើន គេ​ធ្វើ​កាន់តែ​ច្រើន​ម៉ោង ហើយ​គេ​មិន​ខ្លាច​បាត់បង់​ពេលវេលា​នោះ​ទេ ប៉ុន្តែ​គេ​បាន​គិត​ទៅ​លើ​ការ​កម្សាន្ត​ជាមួយ​កូន​ៗ ជាមួយ​មិត្តភក្តិ​ខ្លះ​ៗ ហើយ​ពួក​គេ​បាន​គិត​ផ្លូវ​ដ៏​វែង​ឆ្ងាយ មុន​ពេល​ឃ្លាតឆ្ងាយ និង​នៅ​ពេល​គេ​មាន​វ័យ​ចំណាស់ ​។​ល​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​លើ​ផ្លូវ​ហា​យ​សូ​វិញ ច្រើន​តែ​ចំណាយ​ពេលវេលា​ឥតប្រយោជន៍ និង​មិន​ដែល​ខ្វល់​ទេ​ថា ត្រូវ​ចាយ​លុយ​អស់​ប៉ុនណា (​ដូច​ពាក្យ​ក​ប្លែង​គេ​និយាយ​ថា ចាយ​អស់​មួយ​ខែ​នៅ​សល់​មួយ​ខែ​) ហើយ​មនុ​ស្សហាយ​សូ​ច្រើន​តែ​មិន​បាន​គិត​វែង​ឆ្ងាយ ​និង​មិន​អាច​ក្លាយជា​អ្នក​មានបាន​ទេ​ប្រសិនបើ​គេ​រស់នៅ​ធ្វើខ្លួន​បែប​នេះ​ក្នុង​មួយ​ជីវិត​របស់​គេ​ ។ អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​នូវ​ពេលវេលា​តិចតួច​ក្នុង​មួយ​ថ្ងៃ​ៗ ដូច​ជាមួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ បន្ថែម​ភាព​ខុស​គ្នា​គួរ​ឱ្យ​កត់សម្គាល់ នៅ​ក្នុង​ជីវិត​របស់​យើង ​។ អ្នកខ្លះ​ចំណាយ​ពេលវេលា ដើម្បី​ការ​រក​មើល​ការ​ចំណាយ​នានា ការ​កម្សាន្ត ប៉ុន្តែ​ពេលវេលា​សម្រាប់​អ្នក​រកស៊ី ឬ​អ្នក​ធ្វើ​អាជីវកម្ម​វិញ​ជា​លុយ ជា​ការ​ជួបជុំ​ដែល​គេ​អាច​ទទួល​បាន​ប្រយោជន៍​មក​វិញ​ ៕ ប្រភព ​៖ fifthperson

អត្ថបទសរសេរ ដោយ