ខេត្តបន្ទាយមានជ័យ ៖ លោក ឃួន ប៊ុនហួន អតីតស្នងការរង បច្ចុប្បន្នចូលនិវត្តន៍ ដែលកំពុងមានជម្ងឺប្រចាំកាយសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកស្ថិតក្នុងភូមិហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យត្រូវបានលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ហង្ស ស៊ីផា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងអស់លោកវរសេនីយ៍-អនុសេនីយ៍ ជាស្នងការរង នាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងផ្លែឈើទៅប្រគល់ជូន ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយពីទទួលបានដំណឹងថា លោក ឃួន ប៊ុនហួន ដែលអតីតជាស្នងការរង ទទួលបន្ទុកការិយាល័យកណ្តាលសន្តិសុខ បច្ចុប្បន្នលោកបានចូលនិត្តន៍ ហើយកំពុងមានជម្ងឺផងនោះ លោកបានបានដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមពីលោក ហង្ស ស៊ីផា បានចុះមកសាកសួរពីសុខទុក្ខ និងនាំយកនូវថវិកាចំនួន១,៣៣០,០០០រៀល និង១៧០ដុល្លារ និងផ្លែឈើគ្រប់មុខមួយកន្ត្រក ចំពោះថវិកា និងផ្លែឈើនេះគឺបានមកពីកាប្រមូលកៀងគរគ្នាមួយចំនួន និងមួយចំនួនទៀតជាថវិកាផ្ទាល់របស់លោក ។ លោកឧត្តមសេនីយ៍ស្នងការក៏បានជូនពរឲ្យលោក ឃួន ប៊ុនហួន ឆាប់បានជាសះស្បើយពីរោគាផងដែរ ។
នាឱកាសនោះលោក ឃួន ប៊ុនហួន ក៏បានថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម និងលោក ហង្ស ស៊ីផា ព្រមទាំងអស់លោកជាស្នងការរង នាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក ដែលបានយកចិត្តទុកដាក់ និងមកសាកសួរសុខទុក្ខលោកនាពេលនេះ ៕
ចែករំលែកព័តមាននេះ