ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​៥​នាក់ និងអ្នករត់​​ម៉ូតូឌុប​ម្នាក់ ត្រូវតុលា​​ការ​ខេត្តកណ្តាល​សម្រេចហើយ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖​ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ សម្រេច​ឃុំ

ខេត្ត​កណ្តាល​ ៖​ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ សម្រេច​ឃុំខ្លួន​អ្នក​សារព័ត៌មាន​ចំនួន​​៥​នាក់ ជ្រក​ក្រោម​ផ្លា​ក​សារព័ត៌មាន BATI TV NEWS និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ សរុប​ទាំងអស់​៦​នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​គំរា.មកំហែង​ហែកកេរ្តិ៍​» តាម​មាត្រា​៣៧២​និង​មាត្រា​៣៧៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ដោយឡែក ម្ចាស់​ល្បែងស៊ីសង ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹ​ង បទ​​ «​គំរា.មកំហែង​ហែកកេរ្តិ៍​» កំណត់​ការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទោស​៥​ឆ្នាំ និងពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។

​សូមរំលឹក​ថា អ្នក​សារព័ត៌មាន​៥​នាក់ ជ្រក​ក្រោម​ផ្លា​ក​សារព័ត៌មាន BATI TV NEWS និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ សរុប​ទាំងអស់​៦​នាក់ ពាក់ព័ន្ធ​បទ «​គំរា.មកំហែង​ទារប្រាក់​» ពី​អ្នកលក់​កាហ្វេ​មួយ​កន្លែង តែ​មាន​លួចលាក់​បើក​ល្បែងស៊ីសង ជល់​មាន់​តាម​អន​ឡាញ និង​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវលំ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ខាងលើ​ រួម​មាន ៖ ១-​ឈ្មោះ ស៊ូ ស្រី​លាភ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន ជា​ម្ចាស់​អាជ្ញាប័ណ្ណ​សារព័ត៌មាន BATI TV NEWS ២-​ឈ្មោះ ចាន់ ឫ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន ៣-​ឈ្មោះ ផ​ន ថា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន ៤-​ឈ្មោះ ច្រុង សុខ​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន ៥-​ឈ្មោះ ប្រាក់ បេន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន និង​៦-​ឈ្មោះ អ៊ុ​ក ឡា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ