ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយវុនកូរ៉េ ហក់ឡើងខ្ពស់ជាងលុយរៀល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយវុនកូរ៉េ មានកម្លាំងខ្លាំងជាងលុយរៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយវុនកូរ៉េ មានកម្លាំងខ្លាំងជាងលុយរៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ វុនកូរ៉េ ទិញចូល ៣៦០ រៀល ហើយលក់ចេញរហូតដល់ ៣៦៤ រៀលឯណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៥៩ រៀល និងលក់ចេញតែ ៣៦៣ រៀលប៉ុណ្ណោះ ។

ក្នុងថ្ងៃនេះដែរ សូមមកតាមដានហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសផ្សេងទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៧០ រៀល លក់ចេញ ៤៩១៩ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៨៣ រៀល លក់ចេញ ៣១១៤ រៀល ។

ជាមួយគ្នានេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៨៦ រៀល លក់ចេញ ៣៧២៣ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣៥ រៀល លក់ចេញ ៣០៦៦ រៀល ។ ទន្ទឹមនេះ ១ បាតថៃ ទិញចូល ១២៩ រៀល លក់ចេញ ១៣០ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ១៧៩ រៀល ៕ 

                     

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ