ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឡើង​ផ្ទះ​អ្នកជិតខាង រួចធាក់ទ្វារគេទៀត​ បែរជា​ជួបគ្រោះ​អកុសល​ត្រឹម​មួយប៉ប្រិចភ្នែក​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​​ផឹកស្រា​​ស្រវឹង ​ស្រាប់តែ​ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង ហើយ​​ធាក់​ទ្វារ​ផ្ទះរបស់​គេ​ទៀត បណ្តាល​ឱ្យ​រ​អិល​ជើង​

ខេត្តក្រចេះ ៖ បុរស​ម្នាក់​​​ផឹកស្រា​​ស្រវឹង ​ស្រាប់តែ​ឡើង​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង ហើយ​​ធាក់​ទ្វារ​ផ្ទះរបស់​គេ​ទៀត បណ្តាល​ឱ្យ​រ​អិល​ជើង​ធ្លា.ក់​ពីលើ​កាំជណ្តើរ​​បាក់​.​ក​បាត់បង់ជីវិត​ភ្លាម​ៗ​តែ​ម្តង​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រហែល​៨​យប់​​ថ្ងៃ​ទី​២០ ខែមិថុនា ​ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ក្បាល​ជួរ​ ឃុំ​សំបុក ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។

តាម​ប្រ​ភ​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ ឆាយ រី​ហេ​ន (​ហៅ​ម៉ៅ​) ​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ប្រភព​​ខាងលើ​បាន​បន្ត​ថា ​​ជនរងគ្រោះ​បាន​ផឹកស្រា​សស្រវឹង​ជា​ប្រចាំ​ ​រហូត​​ញៀន​ស្រា​ទៅ​ហើយ លុះ​​នៅ​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ធ្លាក់​ទ្វារផ្ទះរបស់អ្នកជិត​ខាង​​ឈ្មោះ សំ ឆៃ​លាង​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ក៏​បាន​រអិលជើង​ជ្រុល​ធ្លាក់​ពីលើ​ជណ្ដើរ​មក​ដី​ បណ្ដាល​ឱ្យ​បាក់​ក​បាត់បង់ជីវិត​​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ការិយាល័យ. នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​សហការ​ជាមួយ​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបុក ​​ហើយ​ក៏​មានការ​ចូលរួម​ដឹក​នាំ​​ស្រាវជ្រាវ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ផង​ដែរ​ បាន​​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តាម​នីតិវិធី​ បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​​បាត់បង់ជីវិត​ដោយសារ​ឧប្បត្តិ​ហេតុ​ធ្លា.ក់​ពីលើ​កាំជណ្តើរ​​ផ្ទះ​ប្រាកដ​មែន​។

​បន្ទាប់ពីពិនិត្យរួច ស.ព​ជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ