កំពុងគេងសុខៗ ស្រាប់តែឮសំឡេងយ៉ាងខ្លាំង លុះស្ទុះទៅមើលឃើញដំរី១ក្បាលទម្លុះផ្ទះបាយ
ថៃ ៖ ជារឿងដ៏ចម្លែក និងភ្ញាក់ផ្អើលមួយ បន្ទាប់ពីសត្វដំរីដ៏ធំសម្បើម១ក្បាល ដែលស្រែកឃ្លាន បានសម្រេចទម្លុះជញ្ជាំងផ្ទះបាយ
ថៃ ៖ ជារឿងដ៏ចម្លែក និងភ្ញាក់ផ្អើលមួយ បន្ទាប់ពីសត្វដំរីដ៏ធំសម្បើម១ក្បាល ដែលស្រែកឃ្លាន បានសម្រេចទម្លុះជញ្ជាំងផ្ទះបាយ
ថៃ ៖ ជារឿងដ៏ចម្លែក និងភ្ញាក់ផ្អើលមួយ បន្ទាប់ពីសត្វដំរីដ៏ធំសម្បើម១ក្បាល ដែលស្រែកឃ្លាន បានទម្លុះជញ្ជាំងផ្ទះបាយអ្នកស្រុកមួយកន្លែង រស់នៅក្នុងតំបន់នៃរមណីយដ្ឋាន Hua Hin ក្នុងខេត្ត Prachuap Khiri Khan កាលពីព្រឹកព្រលឹមថ្ងៃទី២០ ខែមិថុនា កន្លងទៅ។ ដោយប្រើប្រមោយរបស់វា ហិតរកអាហារ តាមប្រឡោះនៃជញ្ជាំងផ្ទះបាយនោះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA។
ប្តីប្រពន្ធជាម្ចាស់ផ្ទះបានឱ្យដឹងថា ក្រោយលឺសំលេងរំខានយ៉ាងខ្លាំង ពួកគេភ្ញាក់ឡើង និងស្ទុះទៅផ្ទះបាយ ក៏ឃើញរឿងដ៏ភ្ញាក់ផ្អើលមិនធ្លាប់ជួបពីមុនមក បែបនេះ។ និងបានថតវីដេអូទុកទាំងភ័យ និងអស់សំណើចផងដែរ។ ហើយវីដេអូនោះ ក៏ត្រូវបានចែកចាយ និងកក្រើកពេញបណ្តាញទំនាក់ទំនងសង្គមថៃ។ ទោះយ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយទទួលបានដំណឹងនេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានជាតិ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ នៅថ្ងៃបន្ទាប់។ ហើយបានណែនាំម្ចាស់ផ្ទះ ឱ្យដកអាហារចេញពីកន្លែងនោះ ជាពិសេសអាហារដែលមានជាតិប្រៃ។ អាជ្ញាធរក៏បានសន្យា នឹងជួសជុលផ្ទះដែលរងការខូចខាត បន្ទាប់ពីឧប្បត្តិហេតុនេះ៕
ចែករំលែកព័តមាននេះ