ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋចាប់​ចោរ​គាស់​បន្ទប់​ជួល​លួច​ទ្រព្យ​សម្បត្តិ​បាន​ម្នាក់ប្រគល់​ឱ្យ​សមត្ថ​កិច្ច​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន​ប្រគល់ឱ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទឹក​ថ្លា បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​គាស់​បន្ទប់​ផ្ទះ​ជួល​របស់​ប្រជា​ពលរដ្ឋ​លួច​ទ្រព្យ​សម្បត្តិ​កាល​ពី​វេលា​ម៉ោង​៨ព្រឹក

រាជ​ធានីភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​ខ្លួន​ប្រគល់ឱ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទឹក​ថ្លា បន្ទាប់​ពី​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​គាស់​បន្ទប់​ផ្ទះ​ជួល​របស់​ប្រជា​ពលរដ្ឋ​លួច​ទ្រព្យ​សម្បត្តិ​កាល​ពី​វេលា​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​K4A ភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ជាម្ចាស់​បន្ទប់​ជួល​ឈ្មោះ​សេង សុគន្ធា ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ ស្នាក់​នៅ​ផ្ទះ​កើតហេតុ​ខាង​លើ​ ។

​ប្រភព​ពី​សមត្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុតាង​ដែល​ជន​សង្ស័យ​លួច​ពី​ផ្ទះ​ជន​រង​គ្រោះ​រួម​មាន​ ទូរ​ស័ព្ទដៃ​២​គ្រឿង ១គ្រឿង​ម៉ាក​សាំសុង​ ពណ៌​ស​​ និង មួយ​គ្រឿង​ម៉ាក​LG និង​លុយ​ខ្មែរ​ចំនួន​៣​ម៉ឺន​រៀល​ កង​ដៃ​ចំនួន​៥ ប្រគល់​​ឱ្យ​ម្ចាស់​វិញ​៕