ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​ដំឡើង​រោងចក្រ​ថាមពល​ធ្យូងថ្ម​បន្ថែម​ឆ្នាំ​2025

8 ឆ្នាំ មុន

ក្នុង​នាម​ជា​ប្រទេស​ឧ​ហ្សា​ហ​កម្ម​ទី​១ របស់​ពិភពលោក ចក្រភព​អង់គ្លេស​មាន​ប្រវត្តិ​យូរ លង់​ណាស់​មក​ហើយ​លើ​ការ​ប្រើប្រាស់​ធ្យូងថ្ម ។

ទោះបីជា​ពី​មុន​ធ្លាប់​កើត​មាន​បដិវត្តន៍​ឧ​ហ្សា​ហ​កម្ម​ក៏​ដោយ ក៏​មាន​ភស្តុ​តាង​បង្ហាញ​ថា

ក្នុង​នាម​ជា​ប្រទេស​ឧ​ហ្សា​ហ​កម្ម​ទី​១ របស់​ពិភពលោក ចក្រភព​អង់គ្លេស​មាន​ប្រវត្តិ​យូរ លង់​ណាស់​មក​ហើយ​លើ​ការ​ប្រើប្រាស់​ធ្យូងថ្ម ។

ទោះបីជា​ពី​មុន​ធ្លាប់​កើត​មាន​បដិវត្តន៍​ឧ​ហ្សា​ហ​កម្ម​ក៏​ដោយ ក៏​មាន​ភស្តុ​តាង​បង្ហាញ​ថា មានការ​ជីក​យក​រ៉ែ​ធ្យូងថ្ម​នៅ​សម័យ​បុរាណ និង​យុគសម័យ​កណ្តាល ។ ចំណែក​សម័យ​ថ្ម និង​សម័យ​សំ​រឹ​ទិ្ធ ជា​ឧទាហរណ៍​ត្រូវ​បាន​ប្រទះ​ឃើញ​ថា មនុស្ស​នាំ​គ្នា​ជីក​យក​រ៉ែ​ធ្យូងថ្ម ក្នុង​ចក្រភព​អង់គ្លេស​មុន​ពេល​ការ​ឈ្លានពាន​ពី​ពួក​រ៉ូ​ម៉ាំង​ទៅ​ទៀត ។ ការ​កើនឡើង​នៃ​ការ​ជីក​យក​រ៉ែ​ធ្យូងថ្ម​ក្នុង​សតវត្សរ៍​ទី​១៨ និង​សតវត្សរ៍​ទី​១៩ ត្រូវ​បាន​ជម្រុញ​ឱ្យ​ដោយ​បំពេញតម្រូវការ​សម្រាប់​ម៉ាស៊ី​ន​ចំហាយ​ទឹក ។ ការ​ប្រើប្រាស់​ចេះ​តែ​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​ប្រព័ន្ធ​ផ្លូវដែក និង​ឧ​ហ្សា​ហ​កម្ម ផ្សេង​ទៀត​ពេញ​សម័យកាល​ព្រះ​មហាក្សត្រី​វិច​តូ​រី​យ៉ា ។

ធ្យូងថ្ម​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូ​ូ​លាយ​សម្រាប់​កម្តៅ​ក្នុងស្រុក​ដោយសារ​តែ​វា​មាន​តម្លៃ​ទាប និង​អាច​រកបាន​ស្ទើរ​នៅ​គ្រប់​ទីកន្លែង ។ ហេដ្ឋារចនាសម្ព័ន្ធ (​ការ​ផលិត​) របស់​ប្រេងឥន្ធនៈ​ក៏​បាន​ផ្តល់​នូវ​ឧស្ម័ន​ធ្យូងថ្ម​ផង​ដែរ ដែល​វា​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្តៅ និង​ការ​បំភ្លឺ ។ ការ​ផលិត​ធ្យូងថ្ម​ខ្ពស់​បំផុត គឺ​នៅ​ឆ្នាំ​១៩៣១ ដែល​មាន​ទម្ងន់​ដល់​ទៅ ២៨៧​លាន​តោន ។ រហូត​ដល់​ចុង​ទសវត្សរ៍​ទី ៦០ ធ្យូងថ្ម គឺជា​ប្រភព​សំខាន់​បំផុត​នៃ​ថាមពល​ប្រើប្រាស់​ក្នុង​ចក្រភព​អង់គ្លេស ដែល​ស្ថិត​នៅ​ចំណុច​ខ្ពស់​បំផុត គឺ​២២៨​លាន​តោន​នៅ​ឆ្នាំ ១៩៥២ ៕