ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃអនុញ្ញាត​ឱ្យ​បង្កើតគណបក្ស​បេះដូង​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត គណបក្ស​បេះដូង​ជាតិ ដែល​សរសេរ​ជា​អក្សរ​កាត់ «​គ​.​ប​.​ជ​» ដោយ​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្ដាល ស្ថិត​នៅផ្ទះ​លេខ​២០៩​ជ ផ្លូវ​បេតុង​ថ្មី…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត គណបក្ស​បេះដូង​ជាតិ ដែល​សរសេរ​ជា​អក្សរ​កាត់ «​គ​.​ប​.​ជ​» ដោយ​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្ដាល ស្ថិត​នៅផ្ទះ​លេខ​២០៩​ជ ផ្លូវ​បេតុង​ថ្មី ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

យោង​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​ស្របច្បាប់ ក្នុង​ឋានៈ​ជា​បុគ្គល នៅ​ក្នុង​រយៈពេល​១៨០​ថ្ងៃ បន្ទាប់​ពី​បាន​បង្កើត​រួច​ហើយ គណបក្ស​បេះដូង​ជាតិ ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើ​សុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្រប​តាម​កថា ខណ្ឌ​ទី​២ មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ។

សូម​ជម្រាប​ថា គណបក្ស​ដែល​បង្កើត​ថ្មី​នេះ ក៏​មានការ​ចូលរួម​ពី​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​ទទួល​បាន​សម្បទាន​សិទ្ធ​ធ្វើ​នយោបាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ