ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាងរាស្ត្រ មន្ត្រីទាំងអស់នឹងត្រូវធ្វើតេស្តរហ័សរកកូវីដ ពេលចូលរួមប្រជុំរដ្ឋសភាពេញអង្គថ្ងៃព្រហស្បត្តិ៍នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារតែបរិបទកូវីដ-១៩ និងដោយសារតែការកិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​) ​ថ្មី ជាលក្ខណៈសម្ងាត់។

រាជធានីភ្នំពេញ ៖ ដោយសារតែបរិបទកូវីដ-១៩ និងដោយសារតែការកិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​) ​ថ្មី ជាលក្ខណៈសម្ងាត់ ដូច្នេះអ្នកតំណាងរាស្ត្រ និងមន្ត្រីទាំងអស់នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ពេលចូលរួមប្រជុំរដ្ឋសភាពេញអង្គ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃព្រហស្បត្តិ៍នេះ ទី ២៤ ខែមិថុនា ឆ្នាំ២០២១ ។ នេះបើយោងតាមឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព ។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រជុំព្រឹកថ្ងៃអង្គារ៍នេះ បានសម្រេចកំណត់យកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបើកកិច្ចប្រជុំពេញអង្គរដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ ក្នុងនោះ មានទាំងការបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែងកន្លងមកដោយសារកត្តាសុខភាព ។

ឯកឧត្តម ឡេង ប៉េងឡុង ដែលជាអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានថ្លែងបញ្ជាក់ថា ដោយសារតែកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានរបៀបវារៈ ដែលត្រូវបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាប្រធាន គ.ជ.ប ដូច្នេះទាមទារឲ្យមានកិច្ចប្រជុំដោយផ្ទាល់ ដែលមិនអាចធ្វើតាមប្រព័ន្ធវិដេអូនោះទេ ហើយអ្នកសារព័ត៌មានក៏នឹងអនុញ្ញាតឱ្យចូលរួមយកព័ត៌មានបានធម្មតា ។

យ៉ាងណាមិញ បើតាមឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍បញ្ជាក់ថា «ដោយសារតែបញ្ហាកូវីដ-១៩ ហើយការប្រជុំពេញអង្គខាងមុខនេះ គឺរបៀបវារៈបោះឆ្នោតជូនឯកឧត្តម ប្រាជ្ញ ចន្ទ គឺត្រូវធ្វើជាសម្ងាត់ ដូច្នេះយើងនឹងធ្វើតេស្តរហ័សរកកូវីដ សម្រាប់អ្នកតំណាងរាស្រ្តនិងមន្ត្រីទាំងអស់ចូលរួមប្រជុំពេញអង្គខាងមុខនេះ ដែលនឹងរៀបចំនៅរដ្ឋសភា ចាប់ពីម៉ោង ៨កន្លះព្រឹកថ្ងៃទី២៣ ខែមិថុនាតទៅ ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកាលពីសប្តាហ៍មុនបានជ្រើសរើសឯកឧត្តម ​ប្រាជ្ញ ចន្ទ ​អតីតអភិបាលខេត្តបាត់ដំបង និងជាប្រធាន​​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ ក្នុងចំណោមបេក្ខជន ២ រួបដែលបានដាក់ពាក្យជាប្រធានគ.ជ.ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ