ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​សារ​ព្រមានមួយ !​ សូមរក្សាគុណ​ភាព​ក្នុង​ការ​​វសង់ប៉ាណូតូចធំ​​ដាក់តាម​​ផ្លូវ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ ជា​សារ​ព្រមាន​មួយដល់​ការ​សាងសង់​ប៉ាណូ​តូច​ធំ​នៅ​តាម​ដងផ្លូវ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ក្នុង​ការ​រក្សា​គុណ​ភាពរឹងមាំ និង​មាន​សុវត្ថិភាព បើ​ធ្វើ​គ្មាន​គុណភាព​នោះ អាច​ប្រឈម​នឹង​បញ្ហា​នា​ពេល​អនាគត ។…

ខេត្តកំពត ៖ ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ ជា​សារ​ព្រមាន​មួយដល់​ការ​សាងសង់​ប៉ាណូ​តូច​ធំ​នៅ​តាម​ដងផ្លូវ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ក្នុង​ការ​រក្សា​គុណ​ភាពរឹងមាំ និង​មាន​សុវត្ថិភាព បើ​ធ្វើ​គ្មាន​គុណភាព​នោះ អាច​ប្រឈម​នឹង​បញ្ហា​នា​ពេល​អនាគត ។

ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ផង បាន​បក់​បោក​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​បាក់​រលំ​ប៉ាណូ​ផ្សាយ ពាណិជ្ជកម្ម​មួយ​ផ្ទាំង​ធុន​ធំ​របស់​ក្រុមហ៊ុន​មួយ ដែល​ដាក់​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ស្ថិត​ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ទាំង​ព្រឹក​ព្រលឹម​ស្រាង​ៗ ។ហេតុការណ៍រ​លំបាក់​ផ្ទាំង​ប៉ាណូ​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ។

លោក ពុធ សឺ​ង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ការ​បាក់​រលំ​ប៉ាណូ​ខាងលើ​នេះ បាន​សង្កត់​ចំ​រថយន្ត​ម៉ាក​អូ​ឌី​មួយ​គ្រឿង រង​ការ​ខូចខាត និង​ប៉ះ​ផ្ទះ​មួយ​កំណាត់​ខាង​មុខ ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នៅ​ក្នុងផ្ទះ​នោះ​ទេ ។ លោក​បាន​បន្ត​ថា ការ​បាក់​រលំ​ផ្ទាំង​ប៉ាណូ​នេះ​ក៏​ពុំ​បាន​ធ្វើ​ឲ្យ​មានការ​ស្ទះចរាចរណ៍​លើ​ផ្លូវជាតិ​ខាងលើ​នោះ​ដែរ​ដោយ​ភ្លាម​ៗ​នោះ​បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​គឺ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ឲ្យ​កម្លាំង​មន្ត្រី​ជំនាញ​យក​គ្រឿងចក្រ​អូស និង​យក​ជាង​ផ្សារ​ដែក​មក​កាត់​ផ្តាច់ ដើម្បី​យក​ចេញ​ពីលើ​ផ្លូវ កុំ​ឲ្យ​ស្ទះចរាចរណ៍​នា​ពេល​នោះ​ផង​ដែរ ។តាម​ការ​ពិនិត្យ​ជាក់ស្តែង ការ​បាក់​រលំ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​ទទឹង​ផ្លូវ​ខាងលើ​នេះ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​អស់​ជាង​៣​ម៉ោង​ទើប​អាច​ដំណើរការ​បាន​វិញ ។

អ្នក​ឃើញ​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា ប៉ាណូ​នេះ​ត្រូវ​បាន​គេ​ធ្វើ​លើ​គ្រោង​ដែក កាត់​ទទឹង​ផ្លូវ​ដែល​មាន​កម្ពស់​ខ្ពស់ ។ ចាត់​ទុក​ជា​សំណាង​ដែរ ដែល​ការ​បាក់​រលំ​នេះ​ពេល​មេឃ​កំពុង​បង្ហូរ​ព្រះ​ភិ​រុណ​យ៉ាង​ខ្លាំង​ជាមួយនឹង​ខ្យល់​បោកបក់​មិន​មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន​ទេ តែ​ក៏​មាន​ម៉ូតូឌុប​គ្នា​២​នាក់​ប្តី​-​ប្រពន្ធ ដែល​មានសំណាង​ល្អ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ផុត​បន្តិច​ក៏​ប៉ាណូ​កាត់​ទទឹង​ផ្លូវ​បាក់​តែ​ម្តង​បាន​សង្កត់​ទៅ​លើ​រថយន្ត​ទំនើប​តែ​មួយ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ