ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន​ ! ​ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​២៩ ​មិថុនា​នឹង​មាន​ភ្លៀង​ធ្លាក់មាន ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ មិថុនា ឆ្នាំ​២០២១ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន មាន​ផ្គរ រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ មិថុនា ឆ្នាំ​២០២១ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​មានការ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២២ មិថុនា ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៣ – ២៩ ខែមិថុនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ក្នុង​រយ​:​ពេល​មួ​យស​ប្ដា​ហ៍​ខាង​មុខ ប្រទេស​កម្ពុជា​យើង​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ពី ប្រទេស​ចិន និង​ខ្យល់មូសុង​និរតី​ក្នុង​ល្បឿន​បង្គួរ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥ ºC នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។

ទន្ទឹម​នោះ​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ភាគ ខាងក្រោម​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤°C​មាន សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤ -២៦ °C នឹង​មាន​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​ធាតុអាកាស​បែប​នេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន ជា​ពិសេស​នៅ​តំបន់​វាលទំនាប​កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ