ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ពីរ​បន្ត​ពិនិត្យ​ឯកសារ​ទស្សនាទាន កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ​លោក សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ក្រុមការងារ​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ​លោក សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ក្រុមការងារ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​លោក ឈី ហុង អនុ​រដ្ឋ​លេខា​ក្រសួងសុខាភិបាល បាន​ជួប​ពិភាក្សា​គ្នា​បន្ត​អំពី​ការ​កែសម្រួល​ឯកសារ​ទស្សនាទាន​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វី​ដ​-១៩​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​អ្នកជំនាញ​នៃ​ក្រសួង​ទាំង​ពីរ​កែសម្រួល​ជាមួយ​គ្នា ដើម្បី​ជំរុញ​ឲ្យ​ឯកសារ​នេះ​មាន​ភាពល្អ​ប្រសើរ​ឡើង​។

ឯកសារ​ទស្សនាទាន​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ឯកសារ​គោល​ដែល​ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ឡើង ដើម្បី​បើក​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​។ កិច្ច​ពិភាក្សា​រវាង​ក្រុម​ជំនាញ​នៃ​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល គឺ​ដើម្បី​ប្រាកដ​ថា ឯកសារ​នេះ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​បើក​ឲ្យ​មាន​ទេសចរណ៍​ឡើង​វិញ​។

ការ​រៀបចំ​ឯកសារ​បើក​ទេសចរណ៍​វ៉ាក់សាំង​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ឆ្នាំ​២០២០-២០២៥ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើបតែ​អនុម័ត​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ ក្រោយ​កិច្ចប្រជុំ​លោក សុខ សង្វារ បញ្ជាក់​ថា កិច្ច​ពិភាក្សា​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន ដោយ​ក្រុមការងារ​នៃ​ក្រសួង​ទាំង​ពីរ​បាន​ផ្តល់​យោបល់​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ដើម្បី​ជា​ធាតុ​ចូល​ក្នុង​ឯកសារ​។ ទោះជា​យ៉ាងណា មាន​ចំណុច​ធំ​ៗ​មួយ​ចំនួន​ទៀត ដែល​ទាមទារ​ការ​ពិនិត្យ និង​សម្រេច​ពី​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ មុន​នឹង​ស្នើការ​អនុម័ត​ចុង​ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ឯកសារ​នេះ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ