ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ទេសចរណ៍ ស​ត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន​អង្រួន​ចិត្ត​អ្នក​ទស្សនា ពេល​ទៅ​ដល់​សមុទ្រ​កែប

2 ឆ្នាំ មុន
  • កែប

អ្នក​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​កែប មានការ​រីករាយ​ជា​អនេក នៅ​ពេល​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កែប​ហើយ​នោះ​នឹង​មិន​ភ្លេច​ទៅ​ឡើង​ភ្នំ​ពោន ដើម្បី​ទស្សនា​ព្រះ​ពុទ្ធរូប និង​ថ្វាយបង្គំ​នោះ​ទេ​

ខេត្ត​កែប ៖ អ្នក​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​កែប មានការ​រីករាយ​ជា​អនេក នៅ​ពេល​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កែប​ហើយ​នោះ​នឹង​មិន​ភ្លេច​ទៅ​ឡើង​ភ្នំ​ពោន ដើម្បី​ទស្សនា​ព្រះ​ពុទ្ធរូប និង​ថ្វាយបង្គំ​នោះ​ទេ​។

វត្ត​អារាម​មួយ​នេះ ត្រូវ​បានអោយ​នាម​មួយទៀត​ថា «​ស​ត្ថា​ធម្ម​វិហារ​» ដែល​មាន​ទេសភាព​គួរ​អោយ​ចង់​ទស្សនា ជា​ពិសេស​បាន​ឈរ​ពីលើ ភ្នំ​គយគន់​សម្រស់​ផ្ទៃសមុទ្រ​សាគរ​លាត​ស​ន្ឋឹ​ង បាត់​អស់​អារម្មណ៍​តប់ប្រមល់​ទាំងពួង​។ ហើយ​ទី​អារាម​នេះ មាន​ចម្ងាយ​៤០០​ម៉ែត្រ​ពី​មាត់សមុទ្រ ស្ថិត​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

វត្ត​នេះ​មាន​ទេសភាព​ស្រស់​ត្រកាល ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ វាលស្រែ និង​សមុទ្រ​ដ៏​ខៀវស្រងាត់ ធ្វើ​អោយ​មាន​ផា​សុខភាព ចាក់​ចំ​អារម្មណ៍​អ្នក​មក​ទស្សនា ស្លុង​ទៅ​តាម​ទេសភាព​ដែល​នាំមុខ​ដ៏​ស្រស់​ស្រទន់​។ ជា​ពិសេស​បាន​ផ្តល់​នូវ​សក្តានុពល​បែប​ពុទ្ធសាសនា និង​ដើម្បី​បាន​លើកកម្ពស់​វិស័យ​ទេសចរណ៍ កម្ពុជា​។

វត្ត​មួយ​នេះ ត្រូវ​បាន​ប្រែ​ក្លាយជា​វត្ត​ទេសចរណ៍ ដែល​ជា​ការ​គាំទ្រ​របស់​រដ្ឋបាល​ខេត្ត​កែប និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​។ ហើយ​វត្ត​នេះ មាន​រូប​ព្រះ​ពុទ្ធរូប ដែល​មាន​បណ្តោយ​៨ ម៉ែត្រ កម្ពស់​១៥​ម៉ែត្រ និង​ត្រូវ​បាន​កសាង​បាន​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​។

វត្ត​ដ៏​ស្រស់​ស្អាត ហើយ​ទាញអារម្មណ៍​អ្នក​ទេសចរណ៍​ចូល​ទៅ​ទស្សនា ដើម្បី​បែរបន់ ហើយ​ក៏​ល្បី​ថា​មាន​ភាព​ពូកែ ស័ក្តិ​សិទ្ធ​ណាស់​ដែរ​។ កត្តា​បែប​នេះ​ហើយ ទើបបាន​ធ្វើ​អោយ​អ្នក​ខេត្ត​កែប​រំពឹង​ថា វត្ត​ភ្នំ​ពោន​នេះ ពិតជា​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​មួយ​កន្លែង​ទៀត​របស់​ខេត្ត​កែប​មិន​ខាន​។

ម្យ៉ាងទៀត តាម​ដងផ្លូវ​ដែល​ទៅ​ភ្នំ​នោះ ឃើញ​ថា ក៏​មានការ​រៀបចំ​ឡើង​វិញ ឈូស​ឆាយ​ផ្លូវ​បាន​ស្អាត​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​។ ភាពល្អ​នេះ​ហើយ ទើប​ព្រះ​ចៅអធិការ​វត្ត​ដែល​គង់​មើល​ការ​ខុស​ត្រូវ ក្នុង​វត្ត​ខាងលើ​នេះ បាន​រៀបចំ​អោយ​បាន​ស្អាត​គ្រប់កន្លែង នៅ​ពេល​ដែល​មាន​អ្នក​ឧបត្ថម្ភ​ជួយ​កសាង ទី​អារាម​នេះ​អោយ​បាន​ល្បីឈ្មោះ ខុស​ពី​ពេល​មុន​ឆ្ងាយ​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ