ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ចិន​ទិញ​អតីត​រោងចក្រ​ស្លដែកធ្វើ​ជា​មជ្ឈមណ្ឌល​ចិញ្ចឹម​ឆ្កែ​ពនេចរ

8 ឆ្នាំ មុន

«​ដេ​លី​មេ​៉​ល​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​វាំង​យ៉ា​ន អាយុ​២៩​ឆ្នាំ ដែល​ជា​សេដ្ឋី​មានទ្រព្យ​ស្តុកស្តម្ភ​ពី​ការ​ជួញដូរ​ដែក បាន​ចំណាយ​ប្រាក់​ទិញ​រោងចក្រ​ផលិត​ដែក​មួយ​ក្នុង​ក្រុង​ឆាង​ឈុ​ន

«​ដេ​លី​មេ​៉​ល​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​វាំង​យ៉ា​ន អាយុ​២៩​ឆ្នាំ ដែល​ជា​សេដ្ឋី​មានទ្រព្យ​ស្តុកស្តម្ភ​ពី​ការ​ជួញដូរ​ដែក បាន​ចំណាយ​ប្រាក់​ទិញ​រោងចក្រ​ផលិត​ដែក​មួយ​ក្នុង​ក្រុង​ឆាង​ឈុ​ន ដើម្បី​ប្តូរ​ធ្វើ​ជា​មជ្ឈមណ្ឌល​ចិញ្ចឹម​ឆ្កែ​ពនេចរ​ជាង​២០០​ក្បាល ។

កម្លាំងចិត្ត​ដែល​ធ្វើ​ឱ្យ​លោក​វាំង​យ៉ា​ន បង្កើត​ទីតាំង​ចិញ្ចឹម​ឆ្កែ ព្រោះ​កាលពី​៣​ឆ្នាំ​មុន ឆ្កែ​ដែល​លោក​ចិញ្ចឹម​បាត់​ពី​ផ្ទះ ហើយ​តាម​រុករក​ជា​ច្រើន​កន្លែង តែ​រក​មិនឃើញ ។ ក្រោយមក​មាន​មនុស្ស​ណែនាំ​ឱ្យ​លោក​វាំង​យ៉ា​ន ទៅ​មើល​នៅ​រោង​សត្តឃាត និង​ព្យាយាម​ដើរ​មើល​ជា​ច្រើន​ស​ប្តា​ហ៍ មិនឃើញ​ឆ្កែ​របស់​ខ្លួន​ទេ ប៉ុន្តែ​លោក​ឃើញ​មាន​ឆ្កែ​ជា​ច្រើន​ក្បាល​ត្រូវ​សម្លាប់​ដើម្បី​ធ្វើ​ជា​អាហារ ។ រូបភាព​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​វាំង​យ៉ា​ន មានគំនិត​ចង់​បង្កើត​មជ្ឈមណ្ឌល​ចិញ្ចឹម​ឆ្កែ ។

បច្ចុប្បន្ន​នៅ​ក្នុង​មជ្ឈមណ្ឌល​មាន​ឆ្កែ​ស្ថិត​ក្រោម​ការ​ថែទាំ​ជាង​២០០​ក្បាល ដែល​ចំណូល​ស្ទើរតែ​ទាំងអស់​បាន​ពី​ជំនួញ​របស់​លោក​វាំង​យ៉ា​ន​យក​មក​ចំណាយ​ក្នុង​ការ​ទិញ​ចំណី និង​ថ្លៃ​ព្យាបាល​ឆ្កែ​ពនេចរ​ទាំងនោះ ៕