ក្រុង​ម៉ា​កាវ​ដ៏​ស្រស់ប្រិមប្រិយ​ចម្រុះ​វប្បធម៌


ទីក្រុង​ម៉ា​កាវ​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ព័រ​ទុ​យ​ហ្គា​ល់​អស់​រយៈពេល​ជាង​៤០០​ឆ្នាំ ដូច្នេះ​កោះ​នោះ​មាន​សំណង់​ស្ថាបត្យកម្ម និង​វប្បធម៌​នៅ​លាយឡំ​គ្នា​រវាង​ចិន និង​ព័រ​ទុ​យ​ហ្គា​ល់ ក្លាយជា​កោះ​ដ៏​ផូរផង់​មួយ ។

ក្រៅពី​មាន​វត្ថុ​បុរាណ​តាំងពី​សម័យ​ព័រ​ទុ​យ​ហ្គា​ល់​ចូល​កាន់កាប់ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ម៉ា​កាវ​មាន​សំណង់ ថ្មី​ៗ​ដែល​សាងសង់​ឡើង​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ពី​គ្រប់​ទិស​ទី​ទៅ​ទស្សនា​នៅ​ក្នុង​ទីក្រុង​ដ៏​តូច​នោះ ពិសេស​ល្បី​ខាង​កាស៊ីណូ​ទូ​ទាំង​ពិភពលោក ។

ដោយសារ​តែ​ភាព​ចំណាស់ និង​ថ្មី​នៅ​លាយឡំ​បែប​នេះ តម្រូវ​ឱ្យ​កោះ​ម៉ា​កាវ​ក្លាយជា​មន្ត​ស្នេហ៍​ក្នុង​ពេល​បច្ចុប្បន្ន និង​មាន​អ្នកទេសចរ​ចូល​ទស្សនា ។

ក្រុង​ម៉ា​កាវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន មាន​ទីតាំង​ក្នុង​ខេត្ត​ក្វា​ង​ទុង ។ ផ្ទៃដី​របស់​ម៉ា​កាវ​ស្ថិត​ក្នុង​ឈូង​សមុទ្រ​ម៉ា​កាវ កោះ​តៃ​ប៉ា កោះ​កូ​ឡូ​អាន និង​កូ​ថៃ ។ ឈូង​សមុទ្រ​ម៉ា​កាវ និង​កោះ​តៃ​ប៉ា ត​ភ្ជាប់​គ្នា​ដោយ​ស្ពាន​២​ខ្សែ បច្ចុប្បន្ន​កំពុង​សាងសង់​ស្ពាន​មាន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ ត​ភ្ជាប់​រវាង​ម៉ា​កាវ ហុងកុង និង​ជូ​ហៃ ស្ថិត​នៅ​ដែនដី​របស់​ចិន ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​នឹង​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន ។

នៅ​ក្រុង​ម៉ា​កាវ​ជា​ធម្មតា​អ្នកទេសចរ​នឹង​បានឃើញ​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អីុ​ម ដែល​ទម្រង់់​មុខ​ស្រ​ដៀង​នឹង​ព្រះ​ម៉ែ​ម៉ា​រី មាន​ន័យ​ថា ព័រ​ទុ​យ​ហ្គា​ល់​ជា​អ្នក​សាងសង់​ទុកជា​អនុស្សាវរីយ៍​ក្នុង​នាម​ជា​អ្នក​ធ្លាប់​គ្រប់គ្រង​ម៉ា​កាវ​អស់​រយៈពេល​ជាង​៤០០​ឆ្នាំ ។ ពិធី​បើក​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នោះ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​៨ ឆ្នាំ​១៩៩៨ ចំណែក​តួខ្លួន​របស់​ព្រះ​ម៉ែ​គង់​ស៊ី​អីុម មាន​ទម្ងន់​១,៨​តោន និង​កម្ពស់​១៨​ម៉ែត្រ ។

នៅ​បរិវេណ​ក្បែរ​ព្រះ​ម៉ែ​គង់​ស៊ី​អីុម មាន​ហុងស៊ុយ​លេខ​៨ ចំនួន​៣​កន្លែង ស្ថិត​នៅ​បរិវេណ​ច្រកចូល​នៅ​បរិវេណ​ព្រះ​កេស​របស់​ព្រះ​ម៉ែ និង​បរិវេណ​ផ្លូវ​ខាងក្រោយ ដោយនៅ​ទីតាំង​នោះ​អ្នកទេសចរ​រមែង​នាំ​គ្នា​អុជ​ធូប​បន់ស្រន់ ព្រោះ​មាន​ជំនឿ​ថា​ហុងស៊ុយ​លេខ​៨ នៅ​បរិវេណ​នោះ​ជា​ហុងស៊ុយ​ផ្តល់​នូវ​ភាព​មានទ្រព្យ​ស្តុកស្តម្ភ ។
និមិត្តរូប​មួយ​ផ្សេង​ទៀត​របស់​ក្រុង​ម៉ា​កាវ គឺ​អគារ​ប៉ម​ម៉ា​កាវ ដោយ​ទីនោះ​គឺជា​ទីតាំង​ឡើងឈរ​មើល​ទិដ្ឋភាព​ក្រុង​ម៉ា​កាវ​ទាំងមូល​ម្តង ។

ប៉ម​នោះ​មាន​កម្ពស់​ប្រហែល​៣៣៨​ម៉ែត្រ​ដោយនៅ​ផ្នែក​ខាងក្រោម​មាន​ហាង​ទំនិញ អាហារ​ដ្ឋា​ន និង​កាស៊ីណូ ។

ភាព​ចំណាស់​រួម​ទាំង​ទិដ្ឋភាព​ដ៏​ទាន់សម័យ​នៅ​ម៉ា​កាវ​តម្រូវ​ឱ្យ​ក្លាយជា​ទីកន្លែង​មាន​មន្ត​ស្នេហ៍ ខុស​ពី​ក្រុង​ដទៃ​ទៀត និង​ជា​ប្រភព​ទេ​ចរណ៍​គ្មាន​គូ​ប្រៀប​នៅ​លើ​ពិភពលោក៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ