រាជធានីភ្នំពេញ ៖ រយៈពេល៩ខែ ដើមឆ្នាំ២០១៥ នេះ មានភ្ញៀវអន្តរជាតិដើរកម្សាន្តនៅរាជធានីភ្នំពេញ ជាទូទៅគឺទៅទស្សនាផ្សារធំថ្មី ដែលស្ថិតនៅកណ្តាលបេះដូងនៃរាជធានីភ្នំពេញមានការកើនឡើង ។ ហើយក្រៅពីការទស្សនាសំណង់ដ៏បុរាណនេះ ភ្ញៀវក៏អាចទិញនូវទំនិញ ឬវត្ថុអនុស្សាវរីយ៍ទុកពេលត្រឡប់ទៅប្រទេសខ្លួនវិញ ។
យោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា ផ្សារធំថ្មី គឺត្រូវបានសាងសង់ឡើងតាមម៉ូតអគារបែបសម័យអាណានិគម ដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ប្រទេសកម្ពុជា ។ ឈ្មោះជាភាសាខ្មែរ «ផ្សាថ្មី» និងឈ្មោះជាភាសាបរទេសអង់គ្លេស «New Market» ។ ទោះបីជាវាត្រូវបានគេសំដៅភាគច្រើនជា Central Market ជាភាសាអង់គ្លេសក៏ដោយ ។
អ្នកស្រីប៉ុន ដាន អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានមានប្រសាសន៍ថា រយៈពេល៩ខែដើមឆ្នាំ២០១៥ នេះ ភ្ញៀវទេសចរបរទេសចូលទស្សនាផ្សារធំថ្មី មានការកើនឡើងជាលំដាប់ដែលមានចំនួន១៩៧.០១៦នាក់ ក្នុងនោះមានជនជាតិវៀតណាម ចិន កូរ៉េ អង់គ្លេស ហើយក៏មានគណៈប្រតិភូចូលទស្សនាផ្សារធំថ្មី ចំនួន២៧០នាក់ផងដែរ តែបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ មានការកើនឡើង (ភ្ញៀវបរទេសចូលទស្សនាមានចំនួន១២៣.៥៩៦នាក់) ។
យើងក៏មានមោទភាពខ្លាំងណាស់ដែរ កាលពីថ្ងៃទី៣០ មិថុនា ២០១៤ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកហ្វូមី អូគី ស៊ូដា អមដំណើរដោយឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងរួមដំណើរដោយលោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានចំណាយពេល២០នាទី មកទស្សនាផ្សារធំថ្មី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ