ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តរតនគិរី រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​១០៤​នាក់ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង

2 ឆ្នាំ មុន
  • រតនគិរី

ករណី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ខេត្តរតនគិរី ដែល​ជា​ការ​ផ្ទុះ​នៅ​ក្នុង​សហគមន៍​២០​កុម្ភៈ គឺ​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​វិជ្ជមាន​កូ​វី​ដ​១៩

ខេត្តរតនគិរី ៖ ករណី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ខេត្តរតនគិរី ដែល​ជា​ការ​ផ្ទុះ​នៅ​ក្នុង​សហគមន៍​២០​កុម្ភៈ គឺ​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​វិជ្ជមាន​កូ​វី​ដ​១៩​។

នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ស្រាវជ្រាវ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នោះ​។

រដ្ឋបាល​ខេត្តរតនគិរី មាន​កិត្តិយស​ជម្រាប និង​អំពាវនាវ​ដល់​សារ​ធារ​ណ​ជន​ទាំងអស់​ថា តាម​រយៈ​លទ្ធផល​ខាងលើ បង្ហាញ​ថា ជំងឺ​កូ​វី​ដ​១៩ បាន​កំពុង​មាន​វត្តមាន​ផ្ទុះ​រីក​រាលដាល​ដល់​សហគមន៍​ទ្រង់ទ្រាយ​ធំ នឹង​អាច​រាលដាល​បន្តបន្ទាប់​ទៀត ដែល​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​។ សាធារណជន​ទាំងអស់ ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩​ទាំងអស់ សូម​ស្ម័គ្រចិត្ត​ទៅ​ធ្វើតេស្ត​សំណាក ឬ​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ​តាមដាន​សុខភាព​ជា​ប្រចាំ​ផង​។ បើ​មាន​សង្ស័យ សូម​រាយការណ៍​ភ្លាម​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទំនាក់ទំនង​ទូរស័ព្ទ​០៩៧៥៩៥៧៧៨៨. ០៩២១២១៣៨៣. ០៩៧៧៧៥១២១២​។

រដ្ឋបាល​ខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន​ទាំងអស់ និង​ចូលរួម​អនុវត្តន៍​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទី​បំផុត​នូវ​វិធានការ «៣​កុំ ៣​ការពារ​» និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍ និង​ក្រុម​គ្រួសារ​បន្ត​ទៀត​។

ហើយ​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​នោះ ភាគច្រើន​កើត​មាននៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​សង្កាត់​ឡា​បាន​សៀ​ក​, សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង និង​ស្រុក​បរ​កែវ ហើយ​អ្នក​ទាំង​អស់នោះ​កំពុង​ស្ថិត​ក្នុង​ការ​សម្រាក​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​។

រដ្ឋបាល​ខេត្ត ក៏​សូម​ជំរាប​បងប្អូន​ប្រិ​យ​មិត្ត​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ដែល​ចង់​មក​កំសាន្ត​ខេត្តរតនគិរី​នោះ ឱ្យ​បាន​ជ្រាប​ថា តំបន់​កំសាន្ត​នានា​ក្នុង​ខេត្តរតនគិរី មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​បម្រើភ្ញៀវ​ទេសចរ​នៅឡើយ​ទេ ។ ជា​ពិសេស​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ បឹង​យក្ស​ឡោម​នោះ​តែ​ម្តង និង​តំបន់​នានា​ក្នុង​ក្រុង​បាន​លុង សមត្ថកិច្ច​កំពុង​យាមកាម​ដោយ​ប្រុង​ប្រយ័ត្ន​ផង​ដែរ រាល់​ភ្ញៀវ​ដែល​ចេញ​-​ចូល​នៅ​តំបន់​មួយ​ចំនួន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ