ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ដី​​​​ក្រុមហ៊ុន SCG ​ខូច​ ចតកណ្ដាល​ទ្រូងផ្លូវអត់​ដាក់​សញ្ញាធ្វើ​ឱ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​​បុកស្លា.ប់

8 ឆ្នាំ មុន

រថយន្ត​បែន​ដឹក​ដី​ធុន​យក្ស១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹក​ដី SCG បានខូច ​ហើយ​មិន​បា​នរក​រថយន្ត​ផ្សេង​ទៀត​អូស​ដាក់​ទៅ​កៀន​ខាង​នោះ​ទេ គឺ​បាន​ចត​ទុក​នៅ​លើ​ទ្រូងផ្លូវ​តែ​ម្ដង

ខេត្តកណ្ដាល ​៖ រថយន្ត​បែន​ដឹក​ដី​ធុន​យក្ស១​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹក​ដី SCG បានខូច ​ហើយ​មិន​បា​នរក​រថយន្ត​ផ្សេង​ទៀត​អូស​ដាក់​ទៅ​កៀន​ខាង​នោះ​ទេ គឺ​បាន​ចត​ទុក​នៅ​លើ​ទ្រូងផ្លូវ​តែ​ម្ដង
ដោយ​មិន​បាន​ដាក់​ភ្លើង​បំភ្លឺជា​សញ្ញា​ប្រុង​ប្រយ័ត្ន​សម្រាប់​អ្នកដំណើរ​នោះ​ឡើយ​ធ្វើ​ឱ្យ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ បើកបរ​ដោយ​បុរស​ម្នាក់​ទៅ​ដល់​មើល​មិនឃើញ​ក៏​បាន​បុក​ពីក្រោយរថយន្ត​នោះ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ក្នុង​ថ្លុកឈាម​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​២០​យប់ ​ថ្ងៃ​ទី​២៤  វិច្ឆិកា ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១​ ត្រង់​ចំណុច​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

រថយន្ត​បង្ក​នោះ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង​3A-1309​ បើកបរ​ដោយបុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ប៉ុន្តែ​រថយន្ត​នោះ​ត្រូវបាន​​គេ​ស្គាល់​ថា​ ជា​កម្មសិទ្ធិ​របស់ក្រុមហ៊ុន​ដឹក​ដូ SCG ​ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ចក់ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​កម្មករ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ទាវ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ៕

           ​