ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ Guerrero នៅ​ម៉ិច​ស៊ិ​ក​គ្រោះថ្នាក់​បំផុត​សម្រាប់​នារី​ភេទ

8 ឆ្នាំ មុន

អាជ្ញាធរ​ត្រួតត្រា​លែង​បាន
Ahilin Quinones ជានា​រី​ម្នាក់​ចំណោម​នារី​រាប់​ពាន់​នាក់​ត្រូវ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ច្រើន​គ្នា​នៅ​រដ្ឋ Guerrero ។ លោកស្រី Aide Nava ជា​ម្ដាយ​នាង Ahilin Quinenes

អាជ្ញាធរ​ត្រួតត្រា​លែង​បាន
Ahilin Quinones ជានា​រី​ម្នាក់​ចំណោម​នារី​រាប់​ពាន់​នាក់​ត្រូវ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ច្រើន​គ្នា​នៅ​រដ្ឋ Guerrero ។ លោកស្រី Aide Nava ជា​ម្ដាយ​នាង Ahilin Quinenes ទើបតែ​ត្រូវ​ពួក​ឧក្រិដ្ឋជន​សម្លាប់​ក្នុង​ខែមីនា ២០១៥ ។ គេ​ប្រទះ​ឃើញ​សព​លោកស្រី​នៅ​ផ្លូវ​មួយ ដោយ​ក្បាល​ត្រូវ​កាត់​ផ្ដាច់​ពី​ដងខ្លួន ។ លោកស្រី Aide Nava ធ្លាប់​ជា​បេ​ក្ខ​នារី​ប្រជែង​តំណែង​អភិបាលក្រុង ។ ពេល​ឃោសនា​រក​សន្លឹក​ឆ្នោត គាត់​ប្រកាស ពេញ​ៗ​មាត់​ថា នឹង​ប្រើ​ធម៌​ក្ដៅ​ក​ម្ចាស់​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅ​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង ។ ក្រោយ​ការ​ប្រកាស​នេះ គាត់​ត្រូវ​គេ​លួច​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម រំលោភ រួច​សម្លាប់​ដោយ​កាត់​ក្បាល ។ «​ម្ដាយ​ខ្ញុំ​ត្រូ​វែ​សម្លាប់​ដោយ​ពួក​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់ ។ ពួក​វា​កាត់​ក្បាល​គាត់​គ្រវាត់​ទៅ​ឆ្ងាយ​ពី​ដងខ្លួន ។ ខ្ញុំ​មើល​ស្គាល់​សព​ម្ដាយ ដោយសារ​សម្លាក​ពី​កំណើត​នៅ​ដើមដៃ​គាត់​» Ahilin Quinones និយាយ​ផង យំ​ផង ។ Ahilin បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​៣​នាក់ ,​ម្នាក់​ជា​បងប្រុស​បង្កើត បាត់​ខ្លួន​ក្នុង​ឆ្នាំ​២០១២ ,​បន្ទាប់​មក​ដល់​ឪពុក​របស់​នាង​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០១៤,​ឥឡូវ​ឆ្នាំ​២០១៥ នេះ ម្ដាយ​នាង​ត្រូវ​សម្លាប់​ទៀត ។

អ្នកស្រុក​និយាយ​ថា នាង​Ahilin និង​ប្អូនស្រី​របស់​នាង​ឈ្មោះ Vanessa សង្ស័យ​ក្លាយជា​គោលដៅ​បន្ត​របស់​ពួក​ឧក្រិដ្ឋជន​ទៀត បើ​នៅ​សល់​គឺ​សល់​តែ​កូនស្រី​តូច​របស់​នាង​ដែល​ទើបតែ​មាន​អាយុ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ នាង Ahilin ខ្លួនឯង​ក៏​យល់​ដូច្នេះ​ដែរ ។ នាង​គិត​ថា បើ​មិន​ចង់ឱ្យ​គ្រួសារ​រង​គ្រោះ​ស្លាប់​ផុត​ពូជ​ទេ ទាល់តែ​មាន​មធ្យោបាយ​ចេញពី​ប្រទេស​ម៉ិ​ច​ស៊ិ​ក ទៅ​នៅ​ប្រទេស​ណា​ផ្សេង​ទៀត ពិសេស​សហរដ្ឋអាមេរិក ។

Noe Velasquez ជា​គ្រូបង្រៀន​បឋម​សិក្សា ប្រញាប់ប្រញាល់​ខ្ចីប្រាក់​គេ​ចំនួន​១២.០០០​ផោន​អង់គ្លេស ច្រើន​ជាង​ប្រាក់​ប្រចាំឆ្នាំ​របស់​ខ្លួន​ដល់​ទៅ​បី​ឆ្នាំ ដើម្បី​លស់​ជីវិត​កូនស្រី Jimena vasquez អាយុ​១៨​ឆ្នាំ ។ នាង Jimena Vasquez បាត់​ខ្លួន​កាលពីដើម​ឆ្នាំ​២០១៥ នេះ ពេល​នាង​ជួប​មនុស្ស​ប្រុស​ម្នាក់​ដែល​ស្គាល់គ្នា​តាម​បណ្ដាញ​សង្គម ។ ថ្វីបើ​ផ្ញើ​ប្រាក់​ទៅ​លស់​ជីវិត​កូនស្រី​តាម​ការ​បញ្ជា​របស់​ឧក្រិដ្ឋជន​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​នាង Jimena Vasquez នៅ​តែ​មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ ។ «​ថ្វីបើ​ជំពាក់​ប្រាក់​គេ​ច្រើន​ដល់​ម្លឹ​ង​ក្ដី ក៏​ខ្ញុំ​នឹង​ខ្ចី​គេ​ថែម​ទៀត ប្រសិនបើ​ដឹង​ច្បាស់​ថា កូនស្រី​ខ្ញុំ​នឹង​បាន​រួចខ្លួន​ត្រឡប់​មក​វិញ​» លោកគ្រូ​បង្រៀន​ដ៏​កំសត់ Noe Velasquez និយាយ​ប្រាប់​អ្នកកាសែត ។

កាសែត​ប្រចាំ​ថ្ងៃ Vertice តែងតែ​ដាក់​រូប​សន្និដ្ឋាន​ពី​ករណី​សម្លាប់​មនុស្ស​កាលពី​ម្សិលមិញ​លើ​ទំព័រ​ក្រោយ​របស់​ខ្លួន ។ អ្នកឯកទេស ព្រមទាំង​អ្នកធ្វើការ​ងារ​ខាង​សិទ្ធិ​មនុស្ស និយាយ​ថា ពេល​នេះ​នារី​ភេទ​ត្រូវ​សម្លាប់ ត្រូវ​រំលោភ នៅ​រដ្ឋ​Guerrero ឡើង​ដល់​កម្រិត​មួយ​ដែល​ត្រួតត្រា​លែង​បាន​ហើយ ។

ជ្រើសរើស​យក​វិធី​បិទ​មាត់​នៅ​ស្ងៀម ព្រោះ​ខ្លាច​ត្រូវ​សងសឹក
តាម​ស្ថិតិ​របស់​អង្គការ National Citizen femicide observatory ឃើញ​ថា នៅ​ប្រទេស​ម៉ិក​ស៊ិ​ក ស្រី​ៗ​ត្រូវ​សម្លាប់​តាម​របៀប​សាហាវព្រៃផ្សៃ​មួយ​ថ្ងៃ​៦​នាក់ ហើយ​មាន​តែ​១​ភាគ​៤​នៃ​ហេតុការណ៍​ទាំងនោះ​ដែល​បាន​ទទួល​ការ​ស៊ើប​អង្កេត ។ ជា​មធ្យម​នារី​ភេទ​១៤ នាក់​ក្នុង​ចំណោម​ប្រជាជន​១០០.០០០​នាក់ ត្រូវ​សម្លាប់​រាល់​ឆ្នាំ​នៅ​រដ្ឋ Guerrero ខ្ពស់​ជាង​រដ្ឋ​ណា​ៗ​ទាំងអស់​ក្នុង​ប្រទេស​​ម៉ិក​ស៊ិ​ក ។ តួលេខ​ស្ថិតិ​ផ្លូវការ​បង្ហាញ​ថា នៅ​ប្រទេស​ម៉ិក​ស៊ិ​ក​នារី​ត្រូវ​សម្លាប់​ក្នុងឆ្នាំនេះ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន គឺ​ខ្ពស់​ជាង​ឆ្ងាយ​ណាស់ ពិសេស​ក្នុង​រដ្ឋ Guessero ។ ឆ្នាំ​នេះ​នៅ Guerrero គ្រាន់តែ​ពាក់កណ្ដាល​ឆ្នាំ​មាន​នារី​៦០០​នាក់ ត្រូវ​បាត់​ខ្លួន​ទៅ​ហើ​​យ ។ លោកស្រី Maria Luisa Gasfias អ្នក​បង្កើត​អង្គការ​ស្វែងរក​នារី​បាត់​ខ្លួន​និយាយ​ថា ខ្លួន​លោកស្រី​សព្វថ្ងៃ​ក៏​កំពុង​ក្លាយជា​គោលដៅ​របស់​ពួក​ឧក្រិដ្ឋជន​ដែរ ។ នៅ​កន្លែងធ្វើការ​របស់​លោកស្រី​មាន​សំបុត្រ​របស់​ពួក​ឧក្រិដ្ឋជន​លួច​បិទ​ត្រង់​មាត់ទ្វារ​ការិយាល័យ​ដាក់​ថា «​ស្រី​ៗ​ខ្លាច​ពួក​យើង​រំលោភ តែ​ក៏​ខ្លាច​ពួក​សមត្ថកិច្ច​រំលោភ​ដែរ ។ នារី​ត្រូវ​យើង​រំលោភ​ម្នាក់​និយាយ​ប្រាប់​ពួក​យើង​ថា អ្នកស្រី​ខំ​វែកមុខ​អ្នក​រំលោភ​នារី​ភេទ តែ​មាន​តែ​នារី​រង​គ្រោះ​ប្រមាណ​៤០​ភាគរយ​ប៉ុណ្ណោះ ហ៊ាន​និយាយ​ត្រង់​ប្រាប់​អ្នកស្រី ក្រៅពី​នោះ​គេ​ជ្រើស​យក​វិធី​បិទ​មាត់​ឱ្យ​នៅ​ស្ងៀម ព្រោះ​ខ្លាច​ត្រូវ​សងសឹក ។ អ្នកស្រី​ល្មម​ឈប់​ប្រឹងប្រែង​ហើយ ប្រយ័ត្ន​ដល់​វេន​ខ្លួនឯង » ។

ថ្មី​ៗ​នេះ អាជ្ញាធរ​រដ្ឋ​Guerrero ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​កាត់​បន្ថយ​ការ​សម្លាប់​និង​ការ​រំលោភ​នារី​ភេទ ប៉ុន្តែ​ប្រជាជន​ក្នុង​រដ្ឋរ​អ៊​៊ូ​ថា អត់​ព្រម​បើក​ការ​ស៊ើប​អង្កេត​ផង ប្រឹង​ធ្វើ​ស្អី ។ លោកស្រី Maria Luisa Gasfias ប្រាប់​ឱ្យ​ដឹង​ថា « អង្គការ​ខ្ញុំ ប្រមូល​បាន​៩០០​ករណី​សម្លាប់ ,​បាត់​ខ្លួន និង​រំលោភ​នារី​ភេទ ដាក់​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​រដ្ឋ ។ ប៉ុន្តែ​ក្នុង​ចំណោម​៩០០​ករណី​នោះ មាន​តែ​៩​ករណី​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​បើក​ការ​សើ​ុ​ប​អង្កេត ក្រៅពី​នោះ​ទុក​ចោល​ទាំងអស់ ។ អី​ុ​ចឹ​ង​ហើយ​ទើប​ប្រជាជន លែង​មាន​ជំនឿ​លើ​អាជ្ញាធរ » ។

គេ​ដឹង​ថា Guerrero ជា​រដ្ឋ​ក្រីក្រ​មួយ​ចំណោម​រដ្ឋ​ក្រីក្រ​ឯទៀត ហើយ​ក៏​ជា​រដ្ឋ​គ្មាន​សមភាព​បុរស​-​នារី​ដែរ ។ នារី​ធ្វើការ​រក​ចំណូល​បាន​ត្រឹមតែ​៣៨​ភាគរយ នៃ​ចំណូល​របស់​បុរស​ប៉ុណ្ណោះ ៕