ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ហាញ​ពី​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ក្នុង​សហ​គមន៍​ព្រៃ​​ឈើ​​​ចង្ក្រាន​រយដែលមានសក្តានុពលបំផុត​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​នៅ​ក្នុង​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៥ នៃ​ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប គឺជា​កន្លែង​ដែល​មាន​សក្តា​នុពល​ទេសចរណ៍​ដ៏សំបូរ​បែប ។ លោក ម៉ុង ប៊ុ​ន​លី​ម…

ខេត្ត​សៀម​រា​ប ៖ ​នៅ​ក្នុង​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​៥ នៃ​ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប គឺជា​កន្លែង​ដែល​មាន​សក្តា​នុពល​ទេសចរណ៍​ដ៏សំបូរ​បែប ។ លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ កាលពី​រសៀលថ្ងៃ​ទី​១៧​ មិថុនា ​ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចុះ​ល្បាត និង​ពិនិត្យ​មើល​តំបន់​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​ចំនួន មាន​ដូច​ជានៅ​ចំណុច​ពើង​ច័ន្ទ​ក្រហម ​ចំណុច​ដារ​ហាល និងដា​រអិល , ទីកន្លែង​ដាក់​ចំណី​សត្វ , ទឹកធ្លាក់​ចង្ក្រាន​រយ និង​ល្អាង​ភ្នំ ដែល​តំបន់​ទាំងនេះ​ មាន​អម​ដោយ​ព្រៃឈើ​ដ៏​ស្រស់បំព្រង ។

លោក ម៉ុង ប៊ុ​ន​លី​ម បាន​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ នៅ​លើ​ផ្ទៃដី​ទំហំ​៩​ពាន់​១០៤​ហិ​កតា ដែល​ធ្វើ​សកម្មភាព ក្នុង​ការ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នៅ​លើ​ភ្នំ​ចង្ក្រាន​រយ​នេះ និង​មាន​ភាព​ផុលផុស​ចាប់ពី​ឆ្នាំ​២០១៥​និង​២០១៦ ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់​នេះ ជា​បន្តបន្ទាប់​មិន​ដែល​ដាច់​ទៀតផង ។

ដូច្នេះ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ភ្ញៀវ​ទេសចរ​ ក្នុង​ការ​ទៅ​កម្សាន្ត នៅ​តំបន់​និ​មួយ​ៗ​នៅ​ក្នុង​សហគមន៍​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប កំពុង​តែ​រៀបចំ​ផែនទី​បង្ហាញ​ពី​តំបន់​ទេសចរណ៍​សំខាន់​ៗ នៅ​ក្នុង​សហគមន៍​ព្រៃឈើ ចង្ក្រាន រយ ហើយ​យក​ទៅ​ដាក់​នៅ​ចំណុច​ផ្លូវ​ចូល​ទៅ​សហ​គមន៍​តែ​ម្តង ។ លោក​បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​សហគមន៍​កាន់តែ​រីក​ចម្រើន​ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ មាន​ជីវភាព​ល្អ​ប្រសើរ​សមាគម​សហ គ្រិ​ន​វ័យក្មេង​កម្ពុជា​សាខា​ខេត្តសៀមរាប បាន​ចុះ​ហត្ថ​លេ ខា​លើ​អនុស្សរណ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ជីវភាព​សហគមន៍ តាម​រយៈ​នៃ​ការ​គ្រប់គ្រង ការ​ពង្រឹង​សេវាកម្ម​ក​សិ​- ពាណិជ្ជកម្ម និង អភិរក្ស​ធនធានធម្មជាតិ រវាង​សាខាសមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប ជាមួយ​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​។

នៅ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ សហគ្រិន​វ័យក្មេង និង​សហគមន៍​ចង្ក្រាន​រយ នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​ក្រុម​អន្តរ​ជំនាញ សិក្សា​ប្លង់​គោល រៀបចំ​ឲ្យ​មាន​អ្វី​ដែល​ថ្មី​នៅ​ទី​នេះ ទាក់ទង​ទៅ​នឹង​អេកូ​ទេសចរណ៍ ទេសចរណ៍​អប់រំ​និង​ស្រាវជ្រាវ​ទេសចរណ៍​ផ្សងព្រេង ទេសចរណ៍​បែប​ការ​ជួបជុំ​ជា​ក្រុម ជា​គ្រួសារ​ជាដើម ។ លោក ម៉ុង ប៊ុ​ន​លី​ម ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​បំណង​កាប់​ទន្ទ្រានព្រៃ​គួរ​បញ្ឈប់​ជា​បន្ទាន់ ហើយ​ងាក​មក​ទទួលផល​ពី​ព្រៃឈើ​តាម​រយៈ​វិស័យ​ទេសចរណ៍​វិញ ដោយ​យើង​បាន​ទាំង​ចំណូល និង​ថែរក្សា​ព្រៃឈើ​យើង​ក៏​នៅ​គង់​វង់ ៕​

អត្ថបទសរសេរ ដោយ