ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ហ៊ឹ​ម ស៊ី​វន និង​ទូច ស៊ុន​និ​ច មាន​ប្រវត្តិ​ប៉ះ​គ្នា​សម្តែង​លើ​ឆាក​តែ​១ (​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​លើក​សរសើរ​ថា រូបភាព​ដែល​តារា​ដ៏​ល្បី​៣​ដួង​រូប​នេះ បាន​បង្ហាញ​កាយវិការ​ចម្រៀង​រួម​គ្នា​ធ្វើ​អោយ​គេ​ចាប់ចិត្ត​ស្ទើរ​ស្មាន​មិន​ដល់​។ នេះ​ជា​ឯកសារ​បន្សល់​ទុក​ដ៏​មាន​អត្ថន័យ​កម្រ​បានឃើញ​បំផុត​។ ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ មានការ​លើក​សរសើរ​ថា រូបភាព​ដែល​តារា​ដ៏​ល្បី​៣​ដួង​រូប​នេះ បាន​បង្ហាញ​កាយវិការ​ចម្រៀង​រួម​គ្នា​ធ្វើ​អោយ​គេ​ចាប់ចិត្ត​ស្ទើរ​ស្មាន​មិន​ដល់​។ នេះ​ជា​ឯកសារ​បន្សល់​ទុក​ដ៏​មាន​អត្ថន័យ​កម្រ​បានឃើញ​បំផុត​។ ចាត់​ទុក​ថា នេះ​ជា​ឯកសារ​មួយ ឬ​ឃ្លី​ប​វី​ដេ​អូ​មួយ​ដ៏​សំខាន់​ដែល​បាន​បង្ហោះ​ឡើង​ធ្វើ​អោយ​គេឯង​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​។

នោះ​គឺជា​កំពូល​តារាចម្រៀង​ផ្នែក​នារី​ដ៏​ល្បីល្បាញ​៣​ដួង ដែល​មហាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​ចាត់​ទុក​ថា ជា​រាជ​នី​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ ពិបាក​រក​គូ​ប្រៀប​។ វី​ដេ​អូ​ចម្រៀង​ខារ៉ាអូខេ កាលពី​ច្រើន​ឆ្នាំ​មុន ដែល​បង្ហោះ​ឡើង​នៅ​លើ​ផេ​កមួយ​ឈ្មោះ ទូច ស៊ុន​និ​ច បាន​បញ្ចេញ​ចម្រៀង​ច្រៀង​រាំ​រួម​គ្នា ធ្វើ​អោយ​ផ្អើល​អស់​ការ​តាមដាន ហើយ​មិន​នឹក​ថា តារា​ដ៏​លេចធ្លោ​៣​ដួង​នេះ​មាន​ប្រវត្តិ​ប៉ះ​គ្នា​ច្រៀង អេ​ន​អន រាំ​ជាមួយ​គ្នា​បែប​នេះ​ឡើយ​។ នេះ​ជា​រូបភាព​ឯកសារ​ដ៏​សំខាន់​បំផុត​សម្រាប់​ទុក​បង្ហាញ​សិល្បករ និង​អ្នកគាំទ្រ​បានដឹង​។

អ្នក​ទាំង​៣ គឺជា​តារា​ស្រី​ដែល​ចារ​ក្នុង​ដួងចិត្ត​មហាជន​យ៉ាង​ចាក់​ឬ​ស ចង​ចាំ​មិន​អាច​ភ្លេច​បាន ពោល​គឹ​មិន​ខុស​ពី​ជំនាន់​ទស្ស​វត្ស​ទី​៦០ ដែល​មហាជន​អោយ​តម្លៃ​សំឡេង រស់ សរី​សុ​ទ្ឋា ប៉ែន រ៉​ន នោះ​ទេ​។ បើ​ទោះ​ក្នុង​ចំណោម​តារា​ទាំង​៣​ដួង មាន​អ្នក​នាង​ទូច ស៊ុន​និ​ច ដែល​អ​ភ័​ព្ទ​ជាងគេ​។

មក​ទល់​ពេល​នេះ តារា​ចាស់ទុំ​ទាំង​៣​ដួង​នេះ នៅ​តែ​បង្ហាញមុខ​នៅ​លើ​វិស័យ​ចម្រៀង​។ លើកលែងតែ​អ្នក​នាង ទូច ស៊ុន​និ​ច ដែល​របួស​ពិការ រមែង​ចេញ​បទ​ចម្រៀង​ពី​មុន​ៗ​ច្រៀង​ផុស​ឡើង​វិញ តាម​ផេ​ក​ដែល​មាន​ជូន​អ្នកគាំទ្រ និង​មាន​ម្តងម្កាល​ច្រៀង​ខូ​វើ​បទ​ចាស់​ឡើង​វិញ ដើម្បី​តប​នឹង​ការ​គាំទ្រ​ចង់​ស្តាប់​សំឡេង​ដ៏​រណ្តំ​ស្រួយ មួយ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ