ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​គម្រោងចង់​បានកូន​ទី​ពីរ គួរ​អនុវត្ត​វិធី​សន្សំ​លុយបែបនេះ !

2 ឆ្នាំ មុន

ដូច​បាន​រៀបរាប់​កន្លង​មក​ហើយ​អ្នក​ចង់​មានកូន​ដំបូង អ្នក​ត្រូវ​សន្សំ​បែប​ណា ដើម្បី​កុំឱ្យ​អ្នកមាន​បញ្ហា​អត់​លុយ​កាក់​ពេល​សម្រាលកូន​ ។ ដូចនេះ​អត្ថបទ​នេះ និយាយ​ពី​ការ​ចង់​មានកូន​ទី​ពីរ​វិញ​ម្តង​ ។ តើ​យើង​គួរ​ត្រៀម​អ្វីខ្លះ ប្រសិនបើ​យើង​សម្រេចចិត្ត​ចង់​មានកូន​ទី​ពីរ ?…

ដូច​បាន​រៀបរាប់​កន្លង​មក​ហើយ​អ្នក​ចង់​មានកូន​ដំបូង អ្នក​ត្រូវ​សន្សំ​បែប​ណា ដើម្បី​កុំឱ្យ​អ្នកមាន​បញ្ហា​អត់​លុយ​កាក់​ពេល​សម្រាលកូន​ ។ ដូចនេះ​អត្ថបទ​នេះ និយាយ​ពី​ការ​ចង់​មានកូន​ទី​ពីរ​វិញ​ម្តង​ ។ តើ​យើង​គួរ​ត្រៀម​អ្វីខ្លះ ប្រសិនបើ​យើង​សម្រេចចិត្ត​ចង់​មានកូន​ទី​ពីរ ?

ទី​ ១ របស់របរ​ប្រើប្រាស់​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ៖
នៅ​ពេល​អ្នក​មានកូន​តូច​មួយទៀត គួរ​មាន​បន្ទប់​គេ​ងសម្រាប់​គេ​ម្នាក់​មួយ ​។ វា​ប្រហែលជា​ត្រូវការ​ផ្ទះ​ធំ​ជាង​មុន​ប្រសិនជា​អ្នកត្រៀម​ទទួល​កូន​ទី ​២​ ។ ដូចនេះ​អ្នក​ប្រាកដជា​ត្រូវ​គិត​តម្លៃ​ផ្ទះ​ធំ​ជាង​នេះ​ហើយ​ ។ ហើយ​ប្រសិន​​បច្ចុប្បន្ន​មាន​ឡាន​តូច នោះ​ក៏​ប្រហែលជា​ត្រូវ​ដូរ​ដែរ​ហើយ ហើយ​ការ​ប្តូរ​ឡាន​គួរតែ​ធំ​ជាង​មុន នោះ​អ្នក​នឹង​ត្រូវ​គិត​ពី​តម្លៃ​របស់​វា​ផង​ដែរ​ ។ គួរ​បញ្ជាក់​ផង​ដែរ បច្ចុប្បន្ន​អចល​ទ្រព្យ​ និង​សម្ភារៈ​នានា ក្នុង​ប្រទេស​កម្ពុជា​ ភាគច្រើន​បង់​រំលស់ ខណៈ​ដែល​ប្រទេស​អភិវឌ្ឍ​គេ​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​យូរ​មក​ហើយ ​។ អ្នកជំនាញ​បាន​ណែនាំ​ថា ឪពុក​ម្តាយ​គួរតែ​សម្រេច​ចិត្តជា​មុន​ថា តើ​ពួក​គេ​អាច​មាន​លទ្ធភាព​ចំណាយ​លើ​ឡាន​យ៉ាងដូចម្តេច ?​ ។ ហើយ​សូម​បញ្ជាក់​ថា ​ប្រសិនបើ​អ្នក​ប្រើ​ថវិកា​សម្រាប់​ទិញ​របស់​ទាំងនោះ ​ប្រហែលជា​ត្រូវ​កាត់​បន្ថយ​ប្រាក់​សន្សំ​សម្រាប់​ប្រើ​នៅ​ពេល​កូន​ទី​ ២ ចាប់កំណើត ​។

ទី​ ២ កាត់​បន្ថយ​របស់របរ​ក្មេង​លេង ​៖
ប្រសិនបើ​អ្នក​​មាន​គម្រោង​ចង់បាន​កូន​ទី​ពីរ​ហើយ នោះ​អ្នក​ប្រាកដ​ណាស់​ថា អ្នក​ត្រូវ​ថែរក្សា​របស់​ ឬ​ប្រដាប់ប្រដា​ក្មេង​លេង​កាលពី​កូន​ទី​ ១ ​របស់​អ្នក​បាន​លេង​រួច​ហើយ ​។ ប៉ុន្តែ​អ្នក​ក៏​អាច​ទិញ​ថ្មី​បាន​ដែរ គ្រាន់តែ​ថា ​អ្នកមាន​ខ្លះ​ហើយ​មិនសូវ​ចំណាយ​ច្រើន​ដូច​កូន​ដំបូង​ ។ របស់របរ​ទាំងនោះ អាច​ជា​សម្លៀក​បំពាក់ គ្រឿងសង្ហារិម ភួយ និង​ប្រដាប់ប្រដា​ក្មេង​លេង ​។​ល​។ លោក Palmer​និយាយ​ថា ​៖ «​របស់របរ​សម្រាប់​ទារក​មួយ​ចំនួន​អ្នក​ត្រូវ​ទិញ ឧទាហរណ៍​រទេះរុញ​សម័យ​ថ្មី​វា​មាន​ភាព​ងាយស្រួល​ជាង​មុន ឬ​អង្រឹង​ជាដើម ​។​ល​។ ​វា​ជា​ការ​សម្រេចចិត្ត​របស់​ឪពុក​ម្តាយ ប៉ុន្តែ​ប្រ​សិន​អ្នក​គិត​ថា ​វា​អាច​នៅ​ប្រើ​បាន​គឺ​ល្អ​ ។

ទី ​៣ ថ្លឹងថ្លែង​ជម្រើស​ថែទាំ​កូន​ ៖
អ្នក​ប្រាកដជា​គិត​ថា ការ​ថែទាំ​កូន​ទី ​២ ដូច​កូន​ទី ​១ ​ដែរ តែ​មិនអ៊ី​ចឹ​ង​ទាំងអស់​ទេ​ ។ ជា​ឧទាហរណ៍​មាន​ឪពុក​ម្តាយ​ខ្លះ​នៅ​ពេល​មានកូន​ដំបូង​ផ្អាក​ការងារ នៅ​មើលថែ​កូន ប៉ុន្តែ​សម្រាប់​កូន​ទី ​២ អ្នក​គួរ​គិត​ថា ​ប្រាក់ខែ​អ្នក​ទាំង​ពីរ​អាច​ជួល​អ្នក​មើលថែ​កូន​បាន​ទេ ឬ​​ត្រូវ​ផ្អាក​ការងារ​ម្នាក់ បើ​ដូចនេះ​ប្រាក់​ចំណូល​នឹង​ត្រូវ​បាន​កាត់​បន្ថយ​មួយ​ផ្នែក ​។ ដល់​ចំណុច​នេះ​ឪពុក​ម្តាយ​គួរ​គិត ​និង​ថ្លឹងថ្លែង​ថា ​វិធី​ណា​ល្អ ឈប់​ធ្វើការ​មើល​កូន​សិន ​ឬ​ចំណាយ​ប្រាក់​ដើម្បី​ជួល​គេ​មើលថែ​កូន​ ។ មាន​អ្នកខ្លះ​គិត​ថា ការ​ជួល​អ្នក​មើលថែ​កូន​មក ខ្លាច​គេ​ធ្វើបាប​ ឬ​មើលថែ​កូន​មិន​បាន​ល្អ ដូចនេះ​សូម​គិតពិចារណា ប៉ុន្តែ​ប្រសិនជា​អ្នក​យល់​ថា ​មាន​មនុស្ស​ដែល​គួរ​ឱ្យ​ទុកចិត្ត អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នករក​អ្នក​មើលថែ​កូន​ ។

សូម​ជម្រាប​ជូន​ថា ឪពុក​ម្តាយ​គួរ​ត្រៀម​លុយ​ និង​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​អ្នក​មិន​ត្រូវ​បោះបង់​ការ​សន្សំ​ប្រាក់​នោះ​ទេ ព្រោះ​វា​អាច​ជួយ​អ្នក​បើ​ទោះបី​អ្នកមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​កូន​ទ​ ២ ​ក្តី​ ។ ប្រសិនបើ​ក្នុង​ករណី​អ្នក​មិន​ទាន់​ចង់បាន​កូន​ទី ​២ ហើយ​មាន​ដោយ​ចៃដន្យ​នោះ​អ្នក​អាច​អនុវត្តន៍​វិធីសាស្ត្រ​សន្សំ​ប្រាក់​ពី​ខែ​ដំបូង​ដែល​អ្នកដឹង​ថា ​អ្នក​មានកូន​មួយទៀត ​។ ជា​ពិសេស​កុំ​ភ្លេច​ការ​សន្សំ​ប្រាក់​ក្នុង​គ្រា​មាន​អាសន្ន (emergency fund) ៕ ប្រភព ​៖ Dicover

អត្ថបទសរសេរ ដោយ