ចុងសប្តាហ៍ទី២ ក្នុងខែមិថុនា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ៧ម៉ឺននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនាថា នៅចុងសប្តាហ៍ទី២ នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២…
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនាថា នៅចុងសប្តាហ៍ទី២ នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២…
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនាថា នៅចុងសប្តាហ៍ទី២ នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។ គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖ រាជធានីភ្នំពេញ៖ ១៤, ៣៧៨ នាក់ ខេត្តកំពង់ស្ពឺ៖ ១០,៥១៥ នាក់ ខេត្តកំពត៖ ៧,៨៤៩ នាក់ ខេត្តព្រះសីហនុ៖ ៧,០៧៩ នាក់ ខេត្តបាត់ដំបង៖ ៦,៧៩៤ នាក់ ខេត្តកណ្តាល៖ ៤,២០៨ នាក់។
លោករដ្ឋមន្ត្រីបន្តថា ចំនួននេះ មានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។ ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»។
លោករដ្ឋមន្ត្រីបន្ថែមថា ដោយឡែក សម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅ ដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ