ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ឃុំ​ព្រែក​សា​ម៉ា​ន់​ម្នាក់​ត្រូវ​​ចោទប្រកាន់​ថា​ «បាន​​រំលោ.ភ​​យក​ដី​ទីទួល​កប់​ខ្មោច​របស់​អ្នក​ភូមិ»

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ប្រជា​ល​រដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង បាន​នាំ​គ្នា​ចោទប្រកាន់​ក្រុមប្រឹក្សា​ឃុំ​របស់​ខ្លួនថា​បាន​ឈូស​ឆាយដី​ទីទួល​សុ​វត្ថិភាព និង​ជា​ដី​រក្សា​ទុក​ទប់​កប់ខ្មោច​របស់​អ្នក​ភូមិដែលមាន​ទីតាំង​ស្ថិត​នៅ​ក្រោយ​ភូមិ​ជា​ច្រើន​ហិ​កតា ដើម្បី​ធ្វើ​ជាក​ម្មសិ​ទ្ធិ​​ផ្ទាល់ខ្លួន ​។ ពលរដ្ឋ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក​…

ខេត្តក្រចេះ​ ៖ ប្រជា​ល​រដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង បាន​នាំ​គ្នា​ចោទប្រកាន់​ក្រុមប្រឹក្សា​ឃុំ​របស់​ខ្លួនថា​បាន​ឈូស​ឆាយដី​ទីទួល​សុ​វត្ថិភាព និង​ជា​ដី​រក្សា​ទុក​ទប់​កប់ខ្មោច​របស់​អ្នក​ភូមិដែលមាន​ទីតាំង​ស្ថិត​នៅ​ក្រោយ​ភូមិ​ជា​ច្រើន​ហិ​កតា ដើម្បី​ធ្វើ​ជា
ក​ម្មសិ​ទ្ធិ​​ផ្ទាល់ខ្លួន ​។ ពលរដ្ឋ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក​ និង​ខេត្តជួយ​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​នេះ​ជូន​ពួក​គាត់ ដើម្បី​រក្សា​ដី​ទាំងនេះ​ទុកជា​សម្បត្តិ​រួម​របស់​អ្នក​ភូមិ​ ។ ទន្ទឹម​និង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ អាជ្ញាធរ​ស្រុក​ឆ្លូង​ក៏​បាន​លើក​ឡើង​ថា ករណី​​វិវាទនេះ ​​អាជ្ញាធរ​ស្រុក​កំពុង​តែ​ដោះស្រាយ​។

ពលរ​រដ្ឋ​ទាំងនោះ​ បាន​រៀបរាប់​ថា ការ​រំលោភ​យក​ដី​ទីទួល​សុ​វត្ថិ​ភាព និង​ជា​ដី​រក្សា​ទុក​បញ្ចុះសព​របស់​អ្នក​ភូមិ ពី​សំណាក់​ក្រុមប្រឹក្សា​ឃុំ​ព្រែក​សា​ម៉ា​ន់​ គឺ​លោកស្រី យ៉​ន សុខ​ឃិ​ន គឺ​កើតឡើង​មាន​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ តែ​ការ​ដោះស្រាយ​នៅ​តែ​មិន​ទាន់​មាន​ ។ ពួក​គាត់​ថា កាលពី​ឆ្នាំ​កន្លង​មក​ ពួក​គាត់​ធ្លាប់​ធ្វើ​ពាក្យបណ្តឹង រួម​និង​មាន​ស្នាម​មេដៃ​ចំនួន​ពលរដ្ឋ​ស្ទើរ​១​ឃុំ ប្តឹង​ពី​ការ​រំលោភ​បំពាន​ដី​ព្រៃ​ខ្មោច​យក​ធ្វើ​ជាក​ម្មសិ​ទ្ឋ​ពី​សំណាកលោកស្រី ក្រុមប្រឹក្សា​ឃុំ​រូប​នេះ ទៅ​កាន់​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​រក​ដំណោះស្រាយ​តែ​រហូត​ពេល​នេះ​អាជ្ញា ធរ​នៅ​មិន​ទាន់​រក​ដំណោះ​ស្រាយ​សម​ស្រប​ជូន​ពួក​គាត់​នៅឡើយ​ទេ ខ​ណះ​ការ​ឈូស​ឆាយដី​ព្រៃ​គឺ​នៅ​តែ​បន្ត​ធ្វើ​ឡើង​។

ពលរដ្ឋ​ថា ទីតាំង​ដី​មាន​ទំហំ​ជាង​២​ហិ​កតា គឺជា​ដី​ទីទួលសុ​វត្ថិ​​ភាព​របស់​ពួក​គាត់​នៅ​ក្នុង​ឃុំ​ក្នុង​រដូវ​ទឹកជំនន់ និង​ក៏​ជា​ដី​ទី​បញ្ចុះសព​របស់​អ្នក​ភូមិ​តាំងពី​ដូន​តាម​មក​ម្ល៉េះ តែ​នៅ​ពេល​នេះ​ដី​តំបន់​នោះ​ត្រូវ​បាន​លោកស្រី​ក្រុមប្រឹក្សា​ឃុំ​រំលោភ​បំពាន​ជាក​ម្មសិ​ទ្ឋ បុគ្គល​ដោយ​ធ្វើ​របង​ហំ​ព័​ទ្ឋ​ជុំវិញ សង្ស័យ​តែ​មានការ​ត្រូវ​រូ​វ​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​លោកស្រី​យ៉​ន សុខ​ឃិ​ន ដែលមាន​តួនាទី​ជា​ក្រុមប្រឹក្សា​ឃុំបានទេ​។ តែ​យ៉ាងណា បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋបាល​សាលាស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ​​ថា នេះ​ជា​ករណី​វិវាទ​ដីធ្លី​រវាង​បុគ្គល​និង​បុគ្គល ហើយ​ករណី​នេះ អាជ្ញាធរ​ស្រុក​ឆ្លូង​កំពុង​តែ​ចុះ​ស្រាវជ្រាវ​ ដើម្បី​រក​វិធានការ​ដោះស្រាយ​ជូន​ពួក​គាត់​ក្នុង​ករណី​សម​ស្រប ​៕​

អត្ថបទសរសេរ ដោយ