កី​​ឡាក​របា​ក់​គី​អាវ​នឹង​ឡើង​រេញ​ខែវិច្ឆិកាតែ​មិន​ទាន់ប្រាក​ដ​ពី​គូប្រកួត


ការ​ប្រកួត​ដ៏​អស្ចារ្យ​រវាង​កំពូល​អ្នក ប្រដាល់​ពិភពលោក​២​រូប គឺ​លោក​ម៉ា​នី ប៉ាក់​គី​​អាវ និង​លោក​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ នៅ​មិន​ទាន់ លេច​ចេញ​ជា​រូបរាង​នៅឡើយ​ទេ តែ​យ៉ាងណា​ក៏​ដោយ លោក​ហ្វ្រេ​ដ​ឌី រ៉ូ​ច ដែល​ជា​គ្រូបង្ហាត់​របស់​លោក​ប៉ាក់​គី​អាវ​បាន​អះអាង​ថា កូនសិស្ស​របស់​ខ្លួន​នឹង​ចេញ​មុខ​ប្រកួត​ក្នុង​ឆ្នាំនេះ ។

តាម​រយៈ​ការ​ដកស្រង់​សំដី​ដោយ​គេហទំព័រ BoxingScene.com លោក​រ៉ូ​ច​បាន និយាយ​ថា “​ខ្ញុំ​មិនដឹង​ថា មាន​អ្វី​កំពុង​កើត ឡើង​នោះ​ទេ ។ ខ្ញុំ​នៅ​ក្រៅ​រឿង​នេះ តែ​ខ្ញុំគ្រាន់តែ​ដឹង​ថា ប៉ាក់​គី​អាវ​នឹង​វាយ​ជាមួយ អ្នក​ប្រដាល់​ណាមួយ​នៅ​ខែវិច្ឆិកា​” ។
ការ​ចរចា​ការ​ប្រកួត​រវាង​លោក​ប៉ាក់​គី​អាវ និង​លោក​មេ​វេ​ដ​ឌ័​រ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​មាន ជីវិត​ឡើង​វិញ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​គេ​ពុំ ទាន់​ឃើញ​មានការ​រីក​ចំរើន​អ្វីមួយ​ជា​ដុំ​កំភួននោះ​ឡើយ ។ លោក​រ៉ូ​ច​បាន​បន្ថែម​ថាយើង សង្ឃឹមថាដៃគូ​លោក​ប៉ាក់​គី​អាវ​គឺជា​មេ​វេ​ដ ឌ័​រ​ទៅ​ចុះ តែបើ​មិនមែន​ទៅ​វិញ យើង​នឹង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផ្សេង​ទៀត​។ ពេល នេះ យើង​បាន​រៀបចំ​ខ្លួ​ចរួច​ជា​ស្រេច ។

សូម​រំលឹក​ថា លោក​ប៉ាក់​គី​អាវ និង​លោក មេ​វេ​ដ​ឌ័​រ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​គ្នា នៅ​សង្វៀន​ប្រកួត MGM Grand Garden Arena នា​ថ្ងៃ​ទី​៣១ មីនា ឆ្នាំទៅ​មិ​ញ តែ ការ​ប្រកួត​នោះ​ត្រូវ​បាន​អាក់​ខានទៅ​វិញបន្ទាប់​ពី​មាន​ភាព​មិន​ចុះសំរុង​គ្នា​លើ​នីតិវិធីនៃ​ការ​ពិនិត្យ​ឈាម ។ កាលនោះ ប៉ាក់​គី​​អាវ​បដិសេធ​សំណើ​របស់​មេ​វេ​ដ​ឌ័​រ ដែលសុំ​ឱ្យ​មានការ​ពិនិត្យ​ឈាម​តាម​របៀប​កីឡាអូ​ឡាំ​ពិ​ក ។

ជា​ថ្មី​វិញ លោក​ប៉ាក់​គី​អាវ ដែល​ទើបតែ បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ដ្រ​ក្នុង​ខេត្ដ​សា​រ៉​ង់ ហ្គា​នី បាន​យល់ព្រម​តាម​សំណើ​លោក​មេ​វេ​ដ ឌ័​រ​កាលពី​លើក​មុន ដែល​សុំ​ឱ្យ​មានការ​ពិនិត្យ ឈាម​១៤​ថ្ងៃមុន​ការ​ប្រកួត ។ ឯខាង​លោក មេ​វេ​ដ​ឌ័​រ វិញ មក​ដល់​ពេល​នេះ​នៅ​តែ​មិន ទាន់​និយាយ​ស្ដី​អ្វី​ទាំងអស់​ទាក់ទិន​នឹង​សេចក្ដី ប្រកាស​របស់​ប៉ាក់​គី​អាវ ។

បើ​ទោះបីជា​មានការ​លុប​ចោលការ ប្រកួត​នៅ​ថ្ងៃ​ទី​១៣ មីនា ក៏​ដោយ​ចុះ ក៏ ប៉ាក់​គី​អាវ និង​លោក​មេ​វេ​ដ​ឌ័​រ បាន​បន្ដ​ការ ប្រកួត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដោយ​ក្នុង​នោះ ប៉ាក់​គី​អាវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ហ្គា​ណា លោក​ចូ​សួ ខ្លូត​ទី ឯ​លោក​មេ​វេ​ដ​ឌ័​រ ជួប​ជា មួយ​លោក​សេន ម៉ូ​ស្ល៊ី ។

ចំពោះ​ការ​ប្រកួត​របស់​មេ​វេ​ដ​ឌ័​រ​កាលពី ថ្ងៃ​ទី​១ ឧសភា កន្លង​ទៅ​នេះ លោក​រ៉ូ​ច តាម ការ​យល់​ឃើញ​របស់​ខ្លួន​បាន​បញ្ជាក់​ថា មេ វេ​ដ​ឌ័​រ ជា​កំពូល​អ្នក​ប្រដាល់​ដ៏​ពូកែ​ម្នាក់ តែ លោក​ថា ប៉ាក់់​គី​អាវ​ពូកែ​ជាង ហើយ​លោក មាន​ជំនឿ​ថា បើ​ប្រកួត​គ្នា​មែន​នោះ​ច្បាស់​ជា ប៉ាក់​គី​អាវ​អាច​ផ្ដួល​មេ​វេ​ដ​ឌ័​រ​ដោយ​សន្លប់​ជា​ពុំខាន​ឡើយ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃអាទិត្យ ទី​២៣ ឧសភា កន្លង​មកនេះ លោក​ប៉ាក់​គី​*​អាវ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ ដែល​ស្ថិត​នៅ​ជាយក្រុង​ម៉ានីល ដើម្បី​ព្យា បាល​ជំងឺ​ក្រពះ ។ ពេល​នោះ​ត្រូវ​បាន​គេ ប្រាប់​ថា អាកា​រៈ​ជំងឺ​មិនជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ហើយ​ថា​លោក​ប៉ាក់​គី​អាវ​នឹង​ចាក​ចេញពី មន្ទីរពេទ្យ​នៅ​២ ឬ​៣​ថ្ងៃ​បន្ទាប់​មក ។

លោក​យេ​សឺ​ស ហ្គា​កាល មេធាវី​របស់ លោក​ប៉ាក់​គី​អាវ​បាន​ថ្លែង​ថា លោក​ប៉ាក់​គី អាវ​មាន​ជំងឺ​ក្រពះ ក៏​ព្រោះ​លោក​ទទួលទាន បាយ​មិន​ទៀង ខណៈ​ធ្វើ​យុទ្ធនាការ​បោះ ឆ្នោត ។ ជ័យ​ជំនះ​ជា​ច្រើន​លើក​នៅ​ក្នុង​អា ជីព​ជា​កីឡាករ​ប្រដាល់​របស់​ខ្លួន នាំ​ឱ្យ​លោក ប៉ាក់​គី​អាវ​មានឱកាស​រក​ប្រាក់​បាន​យ៉ាង ច្រើន​មហាសាល ។ ជាមួយនឹង​ទឹកប្រាក់​នេះ ធ្វើ​ឱ្យ​រូប​លោក​ក្លាយ​ខ្លួន​ជា​កីឡាករ​ម្នាក់ ដែល​មាន​តំលៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​លើ​ពិភព​​លោក ។ ជាមួយ​គ្នា​នេះ ភាព​ល្បីល្បាញ​របស់ លោក​ក៏​បាន​នាំ​ឱ្យ​រូប​លោក​ក្លាយជា​តំណាងរាស្ដ្រ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ផង​ដែរ ។ យោង​តាម​ទស្សនាវដ្ដី​កំសាន្ដ ធៀ​រប​សេ បាន ឱ្យ​ដឹង​ថា លោក​ប៉ាក់​គី​អាវ​រក​ប្រាក់​បាន​៤០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​១២​ខែ​ចុង ក្រោយ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ