ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​ទី​១៦ ដល់២២ ខែមិថុនា កម្ពុជា​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​នឹង​រលក​សមុទ្រ​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ ២២…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១​នេះ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ ២២ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​នឹង​រលក​សមុទ្រ​ផង​ដែរ ។

ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​គួរ​ប​ផ្សំ និង​ប្រព័ន្ធ​សម្ពោធ​ទាប នូវ​ភាគ​ខាងលើ​ថ្វី​ត្បិត​តែ​បាត់​ក្នុង​មួយ​រយៈពេល តែ​នឹង​ក៏​កើតឡើង​វិញ ។

ដោយ​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​បង្គួរ​តាម​តំបន់ ។ ជាមួយ​គ្នា​នេះ អាច​នឹង​មាន​ខ្យល់​ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​នឹង​រលក​សមុទ្រ​ផង​ដែរ ។

ក្រសួង​ថា​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ °C​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ទន្ទឹម​នោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ (Thunderstorm) ក៏​កើត​មាន​ផង​ដែរ ។

ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ ពិសេស​នៅ​ភាគ​ឦសាន ភាគ​ខាងជើង​នៃ​ជួរ​ភ្នំ ដងរែក ។ ឯ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ (Thunderstorm) ក៏​កើត​មាន​ផង​ដែរ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ ºC សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ ºC
នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។ ទន្ទឹម​នោះ​ក៏​អាច​មាន​ខ្យល់​ភ្លៀង ផ្គរ រន្ទះ គួប​ផ្សំ​និង​រលក សមុទ្រ​មធ្យម ៕