ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ ​អាច​ធ្វើ​ឱ្យ​អ្នកក្លាយជាអ្នក​មាន ​! ប៉ុន្តែ​វា​មក​ក្រោយ​ទម្លាប់ ​និង​ការ​គិត​​

2 ឆ្នាំ មុន

តើមាន​វិធី​គិត ​និង​ទម្លាប់​អ្វីខ្លះ ដែល​អ្នកមាន​តែងតែ​ធ្វើ​ស្រ​ដៀង​ៗ​គ្នា ​៖ ១. ទម្លាប់​នៃ​ការ​សន្សំ ៖ អ្នកមាន​មាន​ទម្លាប់​សន្សំ​ជា​និច្ច ជាម​ធ្ម​តា​មុនគេ​ក្លាយជា​អ្នកមាន​គេ​តែងតែ​សន្សំ​ប្រាក់ និង​ពេល​ពួក​គេ​មាន​បញ្ហា​អ្វីមួយ​គេ​យក​ប្រាក់​ចំណូល​ចុង​ក្រោយមក​ប្រើ​…

តើមាន​វិធី​គិត ​និង​ទម្លាប់​អ្វីខ្លះ ដែល​អ្នកមាន​តែងតែ​ធ្វើ​ស្រ​ដៀង​ៗ​គ្នា ​៖

១. ទម្លាប់​នៃ​ការ​សន្សំ ៖ អ្នកមាន​មាន​ទម្លាប់​សន្សំ​ជា​និច្ច ជាម​ធ្ម​តា​មុនគេ​ក្លាយជា​អ្នកមាន​គេ​តែងតែ​សន្សំ​ប្រាក់ និង​ពេល​ពួក​គេ​មាន​បញ្ហា​អ្វីមួយ​គេ​យក​ប្រាក់​ចំណូល​ចុង​ក្រោយមក​ប្រើ​ ។ មាន​ទំលាប់​ប្រើប្រាស់​លុយដោយ​បាន​គិតគូរ​វែង​ឆ្ងាយ ប្រើ​លុយ​ទៅ​បាន​ចំណេញ​អ្វី​មក​វិញ ។ ហើយ​មួយវិញទៀត ​​កាន់តែ​មានធ្វើការកាន់​ច្រើន ​។ មាន​មនុស្ស​ខ្លះ​សន្សំ​សំចៃ ដល់​ថ្នាក់មិន​ហ៊ា​បរិភោគ​អាហារ​ថ្លៃ​ៗ​ក្រៅ​ផ្ទះ ឬ​សុខចិត្ត​ដើរ​កាត់​ភ្លៀង​ដើម្បី​សន្សំ​ថ្លៃ​ចំណាយ​លើ​រថយន្តក្រុង ​។ អ្នកខ្លះ​ទៀត ពេល​ខ្លះ​គិត​ថា ​មិន​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ រៀង​រាល់​ចុង​ស​ប្តា​ហ៍អាច​សន្សំ​ប្រាក់​បានថែមទៀតផង ។

​២. អ្នកមាន​តែងតែ​ចំណាយ​ពេលវេលា សម្រាប់​ការ​សន្ទនា និង​មាន​ឆន្ទៈ​ជា​និច្ច​ ៖ អ្នកមាន​ជឿជាក់​ថា ភាព​ជោគជ័យ​របស់​ពួក​គេ​បាន​មក​ពី​ការ​រៀន​ពី​កំហុស ហើយ​ពួក​គេ​តែងតែ​ស្វាគមន៍​វា​ជា​និច្ច​ ។ ពួក​គេ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឈម​មុខនឹង​ការ​សន្ទនា​ដ៏​លំបាក ការ​ប្រឈម​មុខ​នឹង​បញ្ហា​នានា ព្រោះ​វា​មិន​ត្រឹមតែ​នាំ​មក​នូវ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សង្គម​ផង​ដែរ​ ។ និយាយ​រួច​មក​អ្នក​បាន​ជោគជ័យ​បាន​ប៉ុណ្ណេះ មិនដឹង​ត្រូវ​ទទួល​រង​សម្ពាធ​អ្វីខ្លះ​ទេ មិនដឹង​បរាជ័យ​ប៉ុន្មាន​រយ​ដង​ហើយ​ទេ គ្រាន់តែ​ថា​ គេ​យក​កំហុស​ទាំងនោះ​មក​អភិវឌ្ឍ​ ។

៣. អ្នកមាន​ទៅ​ដល់​ទីណា​ក៏​និយាយ​អំពី​គំនិត​រកស៊ី និយាយ​ពី​វិធីសាស្ត្រ​ យុទ្ធសាស្ត្រ​នានា ខុស​គ្នា​ដាច់​ពី​អ្នកក្រ​ ៖ យើង​មើលទៅ​លោក Warren Buffet, Anthony Bolton, Steve Jobs, Bill Gates​ និង​អ្នកជំនួញ​ផ្សេង​ៗ ភាគច្រើន​ពួក​គេ​និយាយ​អំពី​គំនិត​ថ្មី គំនិត​អភិវឌ្ឍ ពួក​គេ​ពិភាក្សា​ពី​គំនិត​ទាំងនោះ ​និង​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ពួក​គេ​ស្ទើរតែ​មិន​ចាប់អារម្មណ៍​និយាយ​ពី​រឿង​អ្នក​ដទៃ​ថែម​ទៀត​ផង ​។ មិនមែន​ពួក​គេ​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចូល​ក្នុង​សង្គម​នោះ​ទេ ប៉ុន្តែ​បាន​បង្កើត​ទម្លាប់​នានា ដូច​ជា​ការ​អាន ហើយ​ពួក​គេ​តែងតែ​ដាស់តឿន​ខ្លួនឯង​អំពី​ផលវិបាក ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នានា ជា​ពិសេស​ការ​ប្រើប្រាស់​ហ្វេ​ស​បុ៊ក​នេះឯង​ ។

​៤. អ្នកមាន គឺ​វិនិយោគ​ដើម្បី​ក្លាយជា​អ្នកមាន មិនមែន​រង់ចាំ​មាន​ហើយ​បាន​វិនិយោគ​នោះ​ទេ​ ៖ អ្នកមាន​គេ​តែង​គិត​ថា តើ​មនុស្ស​ក្លាយជា​អ្នកមាន​ដោយ​របៀប​ណា ? បើ​ពួក​គេ​មិន​វិនិយោគ អ្វី​ដែល​ពួក​គេ​កំពុង​មាន​បន្តិចបន្តួច​នេះ ពួក​គេ​គិត​ថា​ ការ​ចាប់ផ្តើម​ដំបូង​តូចតាច យូរ​ៗ​ទៅ​វា​នឹង​អាច​ប្រមូលផ្តុំ​ទៅ​ជា​ធំ​បាន​ប្រសិនបើ​យើង​មានគំនិត​និង​ឆន្ទៈ ជា​ពិសេស​មាន​គោលដៅ​ច្បាស់លាស់​មួយ​ ។ ចំពោះ​អ្នកក្រ​វិញ​គិត​ថា​ សន្សំ​ទាល់តែ​បាន​ច្រើន​ចាំ​វិនិយោគ អ្នកខ្លះ​ទៀត​ចាំ​ទាល់​ក្លាយជា​អ្នកមាន​ទើប​វិនិយោគ ហើយ​អ្នក​ដែល​គិត​បែប​នេះ​ភាគច្រើន មិន​បាន​ទៅ​ដល់​គោលដៅ​នោះ​ទេ​ ។ ចំណុច​នេះ អ្នកមាន​តែងតែ​ណែនាំ​ថា កុំ​ចាំ​មាន​ទឹកប្រាក់​ធំ​ ឬ​ច្រើន​សន្ធឹកសន្ធាប់​ទើប​វិនិយោគ ប្រ​សិន​អ្នកមាន​ភាព​ច្បាស់លាស់​ហើយ អ្នក​ត្រូវ​ចាប់ផ្តើម​តាម​អ្វី​ដែល​មាន​លទ្ធិ​ភាព​បច្ចុប្បន្ន សេដ្ឋី​ច្រើន​ណាស់​ដែល​ចាប់ផ្តើម​ពី​បាតដៃ​ទទេ ឬ​ពី​ក្រុមហ៊ុន ​និង​ហាង​តូច​ ទើប​គេ​មាន​លទ្ធិ​ភាព​​ពង្រីក​ហាង ឬ​ពង្រីក​សាខា​ជាដើម ​។

​៥. អ្នកមាន​មិន​មាន​ទស្សនៈ​តូច​ចង្អៀត​នោះ​ទេ ​៖ មនុស្ស​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ភាគច្រើន ចេះ​បត់បែន​តាម​ស្ថានការណ៍​ ។ ពួក​គេ​មានចំណេះ​ដឹង​លើស​ពី​ជំនាញ​ជាក់លាក់​របស់​ពួក​គេ​ ។ ឧទាហរណ៍​ដើម្បី​ក្លាយជា​អ្នក​វិនិយោគ​ល្អ អ្នក​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមហ៊ុន ​និង​អ្នក​ដទៃ​ ពួក​គេ​ឃើញ​ផ្លូវ​សម្រាប់​វិនិយោគជានិច្ចបើទោះបីពួកគេមានដើមទុនតិចក៏គេអាចវិនិយោគ​ជាមួយ​អ្នកនេសាទ​ក៏​​បាន​ដែរ រហូត​ដល់​អាច​ធ្វើ​សេវាកម្ម​នាំ​ចេញ​ធ្យូងថ្ម​ជាស​កល​ក៏​មាន ​។ ឃ្លា​មួយ​ដែល​យើង​ធ្លាប់តែ​ឮ​នោះ​គឺ អ្នកមាន​តែងតែ​ឃើញ​ឱកាស​ក្នុង​គ្រា​ដ៏​លំបាក ​៕ ប្រភព ៖ The FifthPerson

អត្ថបទសរសេរ ដោយ