ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​សែន​សុខ​ចុះ​សួរសុខទុក្ខ និង​យក​អំណោយ​កាកបាទក្រហម​ជូន​លោក​ចៅសង្កាត់​ភ្នំពេញ​ថ្មី​កំពុង​មាន​ជំងឺ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពីវេលា​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៥ នេះ លោក​ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សួរសុខទុក្ខ​លោក​ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​នោះ​បាន​យក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ ផ្តល់​ជូន​លោក​ផង​​ដែរ ។

អំណោយ​រួមមាន​ អង្ករ​, ភេសជ្ជៈ និង​ថវិកា​ចំនួន​១០០​ដុល្លារ ។ គួរ​រំលឹក​ថា លោក​ជុំ សា​រ៉ា​យ គឺជា​ចៅសង្កាត់ម្នាក់ ​ដែល​តែងតែ​សកម្ម​ក្នុង​ការងារ និង​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​លោក​បាន​ចូលរួម​ធ្វើការ​ក្នុង​រាជការ​ជា​យូរ​ណាស់​មក​​ហើយ ។