ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយ នៅ​ភ្នំ​វ​ល្លិ៍ អតីត​តំបន់​ខ្មែរក្រហម ចាក់ចោល ព្រោះ​តម្លៃថោក​ពេក ហើយ​គ្មាន​អ្នកទិញ​ទៀត​

1 ខែ មុន
  • Kampot

កំពត​៖ យោធិន​ពិការ​ជើងឆ្វេង​ម្នាក់ ឈ្មោះ យួន យន់ អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ…

កំពត​៖ យោធិន​ពិការ​ជើងឆ្វេង​ម្នាក់ ឈ្មោះ យួន យន់ អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត​។ យោធិន​ពិការ​ជើងឆ្វេង​ម្ខាង​រូបនេះ បាន​អង្គុយ​លើ​គំនរ​ស្វាយ នៅ​ភ្នំ​វ​ល្លិ៍ អតីត​តំបន់​ខ្មែរក្រហម ហើយ​និយាយថា លោក​មានការ​ស្ដាយ​ណាស់ ផ្លែស្វាយ​ជាច្រើន​តោន ត្រូវបាន​អ្នកស្រុក ដឹកយក​មកចាក់​ចោល រាយប៉ាយ​នៅតាម​ដងផ្លូវ​នានា នៅក្នុង​ភូមិ​ត្រពាំង​ព្រីង​។​

​បុរស​ពិការ​ជើង​រូប យក​កាំបិត ពុះ​យក​ផ្លែស្វាយ គេ​បោះចោល ដើម្បី​យក​គ្រាប់ ទៅ​បណ្ដុះ​ដាំ​បន្ត នៅ​ដី​ផ្សេងទៀត​។​

​បុរស​ពិការ​ជើង​រូបនេះ បាន​និយាយថា លោក​ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប ចង់អោយមាន​រោងចក្រ​ផលិត ឬ​ក្រុមហ៊ុន មក​ទិញ​ស្វាយ នៅ​តំបន់​ជួរ​ភ្នំ​វ​ល្លិ៍​នេះ​។ បើ​មាន​រោងចក្រ ឬ​ក្រុមហ៊ុន​ទិញ​ស្វាយ​មែន​នោះ ពលរដ្ឋ​ពិតជា​សប្បាយចិត្ត​ណាស់​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ មានមុខ​របរ​ដាំ​ស្វាយ​ម្នាក់ៗ កាន់​តែមាន​ជីវភាព ក្នុង​គ្រួសារ​ធូរធា​មួយកម្រិត​។

​តំបន់​ជួរ​ភ្នំ​វ​ល្លិ៍ នៅ​ផ្នែក​ខាងលិច​ភ្នំ និង​ខាងកើត​ភ្នំ ជា​តំបន់​អតីត​ខ្មែរក្រហម មុន​ឆ្នាំ​១៩៩៦​។ ប៉ុន្តែ​ឥឡូវ តំបន់​សមរភូមិ​មួយ​នេះ ក្លាយជា​កន្លែង​រមណីយ​ដ្ឋា​ន និង​ចម្ការ​ស្វាយ នៅតាម​ជួរ​ភ្នំ​។ ទោះជា​បែបណា តំបន់​ដាច់​សង្វែង​មួយ​នេះ មិនសូវមាន​មនុស្សម្នា ដើរ​ចេញចូល​ច្រើន​ទេ ព្រោះ​សំបូរ​ទៅដោយ​ព្រៃភ្នំ​៕ កែវ ឆាត​