ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​ស្រី ២​នាក់​បងប្អូន​បង្កើត លង់ទឹក​ស្រះ គួរឱ្យ​ស​ង្វែ​ក

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ របាយការណ៍​របស់​អធិការនគរបាល​ស្រុក​ពួក បាន​ប្រាប់​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ថា នៅវេលា​ម៉ោង ២​រសៀល ថ្ងៃទី​១២ ខែមិថុនា…

​ខេត្តសៀមរាប​៖ របាយការណ៍​របស់​អធិការនគរបាល​ស្រុក​ពួក បាន​ប្រាប់​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ថា នៅវេលា​ម៉ោង ២​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ មាន​ក្មេងប្រុស ស្រី ២​នាក់​បងប្អូន​បង្កើត បាន​លង់​ទឹកស្រះ បាត់បង់​ជីវិត​ភ្លាមៗ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ក្បាលក្រពើ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក បាន​ប្រាប់ថា ជនរងគ្រោះ ២​នាក់ បងប្អូន​បង្កើត ទី​១/​ឈ្មោះ ឌន់ ចន្ថា ភេទ​ស្រី អាយុ ១១​ឆ្នាំ​។ ទី​២/​ឈ្មោះ ឌន់ ច​ណ្ឌី ភេទ​ប្រុស អាយុ ៨​ឆ្នាំ​។ អ្នក​ទាំងពីរ រស់នៅ​ភូមិ​ក្បាលក្រពើ ឃុំ​រើ​ល ស្រុក​ពួក​។​

​លោក​បាន​បញ្ជាក់ថា ក្មេង​ទាំងពីរ បាន​សុំ​ម្តាយ ទៅលេង​ផ្ទះ​យាយ ហើយក៏​ឃើញ​ត្នោត​ទុំ នៅក្បែ​ទឹកស្រះ ក៏​ចុះ​ទៅលេង​ទាំងពីរ​នាក់ ត្រង់​កន្លែង​ជ្រៅ ក៏​លង់ទឹក​តែម្តង។ ប៉ូលិសបានពិនិត្យ​កន្លែងកើតហេតុ និងពិនិត្យសាកសព​ក្មេងប្រុសទាំងពីរ ហើយប្រគល់​ឲ្យក្រុមគ្រួសារ​ធ្វើបុណ្យតាម​ប្រពៃណី​​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ